ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ឈ្មោះ​កូន​ទៅ​តាម​ក្បួនតម្រា​ពិតជា​មាន​សិរី

4 ឆ្នាំ មុន

ខេ​មរ​នាម​មាន​ន័យ​ប្រពៃ​ថ្លៃថ្លា​ណាស់​អ្នកប្រាជ្ញ​ទាំងឡាយ​លោក​បាន​ពោល​សរសើរ​មាតាបិតា​ដែល​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូនប្រុស​ស្រី​ឱ្យ​ខ្ពស់ត្រដែត រស់នៅ​ដោយ​សុភមង្គល ។ តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។ នភា​- អាកាស មេឃ ពពក…

ខេ​មរ​នាម​មាន​ន័យ​ប្រពៃ​ថ្លៃថ្លា​ណាស់​អ្នកប្រាជ្ញ​ទាំងឡាយ​លោក​បាន​ពោល​សរសើរ​មាតាបិតា​ដែល​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូនប្រុស​ស្រី​ឱ្យ​ខ្ពស់ត្រដែត រស់នៅ​ដោយ​សុភមង្គល ។

តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

នភា​- អាកាស មេឃ ពពក ។ ជា​ប្រភេទ​មនុស្ស​អ្នកមាន​នាទី​ខ្ពង់ខ្ពស់​ប្រៀប​បាន​នឹង​មេឃ​ដូច្នោះ​ដែរ ។

នរៈ​- មនុស្ស​ប្រុស ។ ឈ្មោះ​នេះ​ជា​គូ​គ្នា​នឹង​នារី ។ អាច​ភ្ជាប់​ជាមួយ​ឈ្មោះ​ដទៃ​ទៀត​ដូច​ជា នរជាតិ ជាតិ​ជា​មនុស្ស​, នរ​រដ្ឋ មនុស្ស​ដែល​ជា​ធំ​ជាងគេ​, នរទេព អ្នក​ដែល​មាន​ចិត្តជា​ទេវតា​, នរនាទ អ្នកមាន​សំឡេង​ជា​អាវុធ​, នរបតី អ្នក​ដែល​ជា​ម្ចាស់​លើ​មនុស្ស​ទាំងពួង​, នរសិង្ហ មនុស្ស​ដ៏​ប្រសើរ​, មនុស្ស​ជា​ចម្បង ឬ​ហៅ​ថា នរសីហៈ​ក៏​បានជា​ដើម ។

នរិន្ទ​- អ្នក​ដែល​ជា​ធំ​ជាងគេ​, អ្នកមាន​អំណាច​ជាងគេ ។

នរោត្តម​- អ្នក​ដែល​ឧត្តម​ខ្ពង់ខ្ពស់​អស់​មនុស្ស​ទាំងឡាយ ។ (​ដោយ​សាន សា​រិ​ន​) នៅ​មាន​ត​…

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ