ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ករណី​ទៀត​ហើយ​! ចងអង្រឹងសម្រូតខ្លួន​ចូល​ប្រមូល​អស់​ជាង​៧០​គ្រឿង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​ៗ​ជាង​៧០​គ្រឿង​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ​ដែល​ម្ចាស់​រៀបចំ​ទុកដាក់​បិទ​តូប​ក្រោយ​ពី​ការ​ដាក់​លក់​ពេញ​១​ថ្ងៃ​នោះ ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឡើង​គាស់​ដំបូល​រួច​យក​អង្រឹង​ចង​សម្រូត​ខ្លួន​ចូល​ទៅ​ក្នុង​ហាង​លួច​យក​អស់ ខណៈ​ពេល​ដែល​ម្ចាស់​ដេក​លង់លក់​ពេល​យប់​នៅ​ជាន់​ខាងលើ​។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា​ ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​លក់​ទូរស័ព្ទ​ដៃ​មួយ​កន្លែង​យីហោ «​ជី​ឃាង​»…

រាជធានី​ភ្នំពេញ ​៖ ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​ៗ​ជាង​៧០​គ្រឿង​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ​ដែល​ម្ចាស់​រៀបចំ​ទុកដាក់​បិទ​តូប​ក្រោយ​ពី​ការ​ដាក់​លក់​ពេញ​១​ថ្ងៃ​នោះ ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឡើង​គាស់​ដំបូល​រួច​យក​អង្រឹង​ចង​សម្រូត​ខ្លួន​ចូល​ទៅ​ក្នុង​ហាង​លួច​យក​អស់ ខណៈ​ពេល​ដែល​ម្ចាស់​ដេក​លង់លក់​ពេល​យប់​នៅ​ជាន់​ខាងលើ​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា​ ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​លក់​ទូរស័ព្ទ​ដៃ​មួយ​កន្លែង​យីហោ «​ជី​ឃាង​» មាន​ទីតាំង​ស្ថិត​នៅ ផ្ទះ​លេខ​៧M ផ្លូវ​ចោម​ចៅ ហៅ​ផ្លូវ​វ៉េ​ង​ស្រេង ក្នុងភូមិ​ចោម​ចៅ​៣ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ម្ចាស់​ហាង​រង​គ្រោះ​ខាងលើ​ឈ្មោះ​ជី ឃាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ទូរស័ព្ទ​ដៃ​ដែល​បាត់បង់​មាន​ចំនួន​ជាង​៧០​គ្រឿង ។

តាម​ប្រភព​ពី​ម្ចាស់​ហាង​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា ក្រោយ​ពី​ការ​ដាក់​លក់​ពេញ​មួយ​ថ្ងៃ តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច​នោះ គឺ​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៩ មុន​ពេល​កើតហេតុ គាត់​និង​ក្រុម​គ្រួ​សារបាន​រៀបចំ​ទុកដាក់​អី​វាន់ និង​បិទទ្វារ​ចាក់សោរ​ខ្ទាស់​គន្លឹះ​យ៉ាង​ត្រឹមត្រូវ​មិន​ហ៊ាន​ប្រហែសនោះ​​ទេ ព្រោះ​នៅ​ក្នុង​ហាង​សុទ្ធតែ​ទូរស័ព្ទ​ទំនើប​ៗ​ហើយ​ថ្លៃ​ៗ​ទៀត​ផង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​រៀបចំ​បិទ​ហាង​រួចរាល់ ទើប​នាំ​គ្នា​ហូប​បាយ​ល្ងាច​និង​ឡើង​ទៅ​ដេក​នៅ​ជាន់​លើ​ហើយ​ក៏​បាន​ដេក​លង់លក់​ដោយ​មិនដឹង​ខ្លួន និង​មិន​បានដឹង​ថា ក្រុម​ជនសង្ស័យ​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​នៅ​ពេល​ណា​ឡើយ​។ លុះ​ពេល​គាត់​ភ្ញាក់ពីដេក ចុះ​មក​រៀបចំ​អីវ៉ាន់​លក់ដូរ​វិញ ស្រាប់តែ​ឃើញ​ទ្វា​ទូ​ដាក់​ទូរស័ព្ទ​ចំហរ និង​បាត់​ទូរស័ព្ទ​អស់​ចំនួន​ជាង​៧០​គ្រឿង ហើយ​ដំបូល​មាន​ស្នាម​កាត់​ចោះ​ប្រហោង​និង​មាន​អង្រឹង​ចង​ទម្លាក់​សម្រូត​ខ្លួន​ចូល​ទៅ​ក្នុង​ហាង​នោះ​ថែម​ទៀត​ផង​។​បន្ទាប់​មក​គាត់​ក៏​បាន​ទៅ​ប្តឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​ឲ្យ​ជួយ​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​ផ្តន្ទាទោស​តាម​ច្បាប់​តែ​ម្តង​។

ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​ភ្លាម កម្លាំង​នគរបាល​ប៉ុ​ស្យិ៍​ចោម​ចៅ​២​បាន​ចុះ​ទៅ​ពិ​ត្យ​មើល​ជាក់ស្ដែង ហើយ​រាយការណ៍​ទៅ​កាន់​ថ្នាក់លើ​របស់​ខ្លួន​ជា​បន្តបន្ទាប់​រហូត​ដល់​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល ទើប​កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​ដើម្បី​ស្រាវជ្រាវ​លើ​ករណី​នេះ​ហើយ​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ