ខេត្តស្ទឹងត្រែង ៖ នគរបានចរាចរណ៍ផ្លូវគោកបានអប់រំបន្ថែមលើពលរដ្ឋ ខណៈបើកបរម៉ូតូដោយតម្រូវឱ្យមានការពាក់មួកសុវត្ថិភាពបាន២,៦៨៤នាក់ ណែនាំឱ្យទៅយកមកពាក់បានចំនួន១,៧៦០នាក់ និងឱ្យទិញមួកមកពាក់ចំនួន៤៤០នាក់ ។ នគរបាលចរាចរណ៍ផ្លូវគោគខេត្តស្ទឹងត្រែង និងផាកពិន័យ លើអ្នកបើកបរម៉ូតូនិងអ្នកជិះពីក្រោយដោយមិនបានពាក់មួកសុវត្ថិភាព ចាប់ពីថ្ងៃទី២០សីហា តទៅ ព្រោះវិធានការនេះមន្ត្រីនគរបាលបានណែនាំរយៈ ពេលមួយខែរួចមកហើយ ដោយមិនផាកពិន័យ ។
ក្នុងសកម្មភាពអនុវត្តច្បាប់ចរាចរណ៍នៅខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា ស្នងការរងនគរបាលទទួលផែនដឹកនាំការិយាល័យចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា វិធានការនេះ មន្ត្រីនគរបាលចង់ឱ្យប្រជាពលរដ្ឋពាក់មួកសុវត្ថិភាព បានគ្រប់ៗគ្នានៅពេលបើកបរ ម៉ូតូដើម្បីកាត់បន្ថយអត្រាស្លាប់និងរបួសដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកំរិតទាប។លោក ឧត្តមសេនីយ៍ត្រីបន្តថាក្រសួងមហាផ្ទៃក៍ដូចជាមន្ត្រីនគរបាលផ្សព្វផ្សាយច្បាប់ចរាចរណ៍បានទូលាយហើយ តាមរយៈវិទ្យុ ទូរទស្សន៍ ហើយអប់រំបន្ថែមផ្ទាល់ ក៍បានច្រើន ដើម្បីឱ្យបងប្អូនពាក់មួកសុវត្ថិភាពការពារអាយុជីវិតផ្ទាល់ខ្លួន ព្រោះការអនុវត្តច្បាប់ បានធ្វើឡើងរយៈមួយខែកន្លងមកហើយ ហើយក៍ពុំមានការផាក់ពិន័យចំពោះបងប្អូនដែរ ។
លោកវរៈសេនីយត្រី ណាវ វន្នី នាយរង ការិយាល័យចរាចរណ៍បានបញ្ជាក់ថាបន្ទាប់ពីបានអនុវត្តច្បាប់ចរាចរណ៍យ៉ាងតឹងរឹងនេះមកយើងសង្គេតឃើញប្រជាពលរដ្ឋក្នុងខេត្តស្ទឹង ត្រែងជាង៦០%ធ្វើដំណើរដោយបានពាក់មួកសុវត្តិភាពតាមការអប់រំណែនាំ តែនៅប្រមាណជាង៣០%ទៀតដែលពួកគាត់មិនទាន់បានចូលរួមគោរពច្បាប់នៅឡើយ។ លោកបន្តថាបន្ទាប់ពីយុទ្ធនាការណែនាំ ឱ្យទៅយកមួកមកពាក់ ត្រូវបានបញ្ជាប់ ចូលបងប្អូនផ្លាស់ប្តូរភ្នាត់គំនិតទាំងអស់គ្នា ព្រោះមន្ត្រីជំនាញក៍មានវិធានការផាកពិន័យបន្ថែមដែរចាប់ពីថ្ងៃទី២០ទៅគឺឈប់លើកលែងឱ្យហើយគឺអោយពួកគាត់ទៅយកមួកហើយត្រូវ ផាកពិន័យគាត់ពីលើបន្ថែមទៀតទើបឱ្យពួក គាត់ធ្វើដំណើរបន្ត។
កញ្ញាស្រី រតន៍ រស់នៅភូមិអន្លង់ស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់បានយល់ថាការធ្វើ ដំណើរដោយពាក់មួករក្សាសុវត្ថិភាពវាពិតជាបានជួយការពារកុំឱ្យមានរសួសស្នាមក្បាលនៅពេល ជួបគ្រោះថ្នាក់ចរាចរណ៍ ព្រោះកន្លងមកសង្គេតឃើញអ្នកគ្រោះចរាចរណ៍ខ្លះបានស្លាប់ដោយសារដួលប៉ះក្បាលធ្ងន់ធ្ងរ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ