ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ថ្មី​ប្រកាស​ថា ប្រទេស​របស់​លោក​នឹង​ចាក​ចេញពី​ BREXIT

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស៖ នាយក​រដ្ឋមន្ត្រី​ថ្មី​អង់គ្លេស​លោក​បូ​រី​សច​ន​សុ​ន បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៨​សីហា​ថា ប្រទេស​របស់​លោក​នឹង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ហៅ​BREXIT​ចាប់ពី​ថ្ងៃ​ទី​៣១​តុលា​ទៅ ទោះជា​មានការ​ចរចា​ឡើង​វិញ​ឬ​អត់ លើ​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​ជាមួយ​សហភាព​អឺរ៉ុប​។ ជា​ផ្លូវការ​ហើយ​ដែល​លោក​បូ​រី​សច​ន​សុ​ន​ប្រកាស​នា​ថ្ងៃ​ទី​១៨​សីហា​ថា បាន​បញ្ជា​យក​ថ្ងៃ​ទី​៣១​តុលា​លុប​ចោល​ច្បាប់​អង់គ្លេស ដែល​ឲ្យ​ប្រទេស​នេះ​ចូល​ក្នុង​សហភាព​អឺរ៉ុប​។ នេះ​ជា​កាល​បរី​ច្ឆេ​ទ​ដែល​បាន​គ្រោង​ទុក​ពី​BREXIT…

ប្រទេស​អង់គ្លេស៖ នាយក​រដ្ឋមន្ត្រី​ថ្មី​អង់គ្លេស​លោក​បូ​រី​សច​ន​សុ​ន បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៨​សីហា​ថា ប្រទេស​របស់​លោក​នឹង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ហៅ​BREXIT​ចាប់ពី​ថ្ងៃ​ទី​៣១​តុលា​ទៅ ទោះជា​មានការ​ចរចា​ឡើង​វិញ​ឬ​អត់ លើ​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​ជាមួយ​សហភាព​អឺរ៉ុប​។

ជា​ផ្លូវការ​ហើយ​ដែល​លោក​បូ​រី​សច​ន​សុ​ន​ប្រកាស​នា​ថ្ងៃ​ទី​១៨​សីហា​ថា បាន​បញ្ជា​យក​ថ្ងៃ​ទី​៣១​តុលា​លុប​ចោល​ច្បាប់​អង់គ្លេស ដែល​ឲ្យ​ប្រទេស​នេះ​ចូល​ក្នុង​សហភាព​អឺរ៉ុប​។ នេះ​ជា​កាល​បរី​ច្ឆេ​ទ​ដែល​បាន​គ្រោង​ទុក​ពី​BREXIT ដូចដែល​ត្រូវ​បាន​រាយការណ៍​២​លើក​រួច​មក​ហើយ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​លោក​STEVE BARCKAY​រដ្ឋមន្ត្រី​ទទួល​បន្ទុក​BREXIT​ថ្លែង​ថា នោះ​ជា​សញ្ញា​ច្បាស់​មួយ​ចំពោះ​ពលរដ្ឋ​អង់គ្លេស​ថា យើង​នឹង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដូច​ការ​សន្យា ចាប់ពី​ថ្ងៃ​ទី​៣១​តុលា​ទៅ​ទោះជា​មាន​អ្វី​កើត​មាន​ក៏​ដោយ​ចុះ​។ នោះ​ជា​ឱកាស​ប្រវត្តិសាស្ត្រ​មួយ​នៃ​ការ​វិល​មក​ត្រួតត្រា បណ្ដា​ច្បាប់​របស់​យើង​វិញ​ហើយ​លែង​ប្រើ​បណ្ដា​ច្បាប់​សហភាព​អឺរ៉ុប​។

លោក​បូ​រី​សច​ន​សុ​ន​ចង់​ធ្វើការ​គាបសង្កត់​លើ​សហភាព​អឺរ៉ុប ដើម្បី​ឲ្យ​ទទួល​បាន​កិច្ចព្រមព្រៀង​ថ្មី ដោយ​លើក​ពី​ការ​គំរាម​ចាកចេញ​ទោះជា​គ្មាន​កិច្ចព្រមព្រៀង ខណៈ​ក្រុង​ព្រុ​ច​សែ​ល​រហូត​មក​ទល់​ពេល​នេះ​បដិសេធ​មិន​ព្រម​ធ្វើការ​ចរចា​ឡើង​វិញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ