ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ទ័ព​​​លុក​ចូល​ក្នុង​ក្រុង​សំខាន់​មួយ​នា​ភាគ​​ពាយ័ព្យ

4 ឆ្នាំ មុន

ប្រទេស​ស៊ីរី ៖ យោង​តាម​អង្គការក្រៅរដ្ឋាភិបាល​មួយ​ថា កងទ័ព​ស៊ី​រី​កាលពី​ថ្ងៃ​ទី​១៨​សីហា បាន​លុក​ចូល​ក្នុង​ទីក្រុង​KHAN CHEIKHOUN ជាទី​ក្រុង​សំខាន់​មួយ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ស្ថិត​ក្នុង​ខេត្ត​អុីដ​លី​ប តាម​ផ្លូវ​យុទ្ធសាស្ត្រ​មួយ ដែល​ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​នៅ​ទីនោះ មាន​បន្ត​ទៀត​រវាង​ពួក​ជី​ហា​ដ…

ប្រទេស​ស៊ីរី ៖ យោង​តាម​អង្គការក្រៅរដ្ឋាភិបាល​មួយ​ថា កងទ័ព​ស៊ី​រី​កាលពី​ថ្ងៃ​ទី​១៨​សីហា បាន​លុក​ចូល​ក្នុង​ទីក្រុង​KHAN CHEIKHOUN ជាទី​ក្រុង​សំខាន់​មួយ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ស្ថិត​ក្នុង​ខេត្ត​អុីដ​លី​ប តាម​ផ្លូវ​យុទ្ធសាស្ត្រ​មួយ ដែល​ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​នៅ​ទីនោះ មាន​បន្ត​ទៀត​រវាង​ពួក​ជី​ហា​ដ ក្រុម​ឧទ្ទាម​ឯទៀត​ៗ​និង​កងទ័ព​។

អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH​មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​និយាយ​ថា ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ កងទ័ព​ស៊ីរី​គាំទ្រ​ដោយ​កង​យន្តហោះ​រុ​ស្ស៊ី វាយ​ដណ្ដើម​យក​បាន​ពី​ពួក​ជី​ហា​ដ​នូវ​ភូមិ​ជា​ច្រើន​នា​ភាគ​ខាងលិច​ក្រុង​KHAN CHEIKHOUN​។ ទីក្រុង​នោះ​ស្ថិត​នៅ​តាម​ផ្លូវថ្នល់​ឆ្លងកាត់​ខេត្ត​អុីដ​លី​ប ភ្ជាប់​ក្រុង​ដា​ម៉ាស់​ទៅ​ទីក្រុង​អា​ឡែ​ប​ជាទី​ក្រុង​ធំ​ទី​២ ស្ថិត​ក្រោម​ការ​ត្រួតត្រា​ទាំងស្រុង​របស់​រដ្ឋាភិបាល​។

នាយក​OSDH​លោក​រ៉ា​មី​អាប់​ដែល​រ៉ា​ហ៍​ម៉ា​ន​គូសបញ្ជាក់​ថា កងកម្លាំង​រដ្ឋាភិបាល បាន​លើក​ចូល​ក្នុង​ទី​ក្រុង​KHAN CHEIKHOUN​ជា​លើក​ដំបូង ចាប់តាំងពី​បាត់បង់​ទីក្រុង​នោះ​ពី​ឆ្នាំ​២០១៤​មក​។ កងទ័ព​សី​ុ​រី​បាន​លុក​ចូល​ក្នុង​សង្កាត់​ជា​ច្រើន​នា​ភាគ​ខាងលិច​ក្រុង​នេះ ហើយ​ដណ្ដើម​យក​បាន​អគារ​ជា​ច្រើន តែ​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​សាហាវ​នៅ​បន្ត​ទៀត​។

ាម​OSDH​ថា​ពួក​ឧទ្ទាម​និង​ពួក​ជី​ហា​ដ​យ៉ាងតិច​៥៩​នាក់ ព្រមទាំង​ទាហាន​ស៊ីរី​​២៨​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា ចាប់តាំងពី​យប់​ថ្ងៃ​ទី​១៧​សីហា​មក​។ តាម​អង្គការ​នោះ​ថា ចាប់តាំងពី​ដំណាច់​ខែ​មេសា​មក យុទ្ធ​ជន​ជី​ហា​ដ​និង​ពួក​ឧទ្ទាម​យ៉ាងតិច​១៤០០​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​ទាហាន​ស៊ី​រី​ជាង​១២០០​នាក់​ក៏​ត្រូវ​ស្លាប់​ដែរ ក្នុង​ការ​ប៉ះទង្គិច​គ្នា​ក្នុង​ខេត្ត​អី​ុ​ដ​លី​ប​។ ចំណែក​ជន​ស៊ី​វិល​ជាង​៨៦០​នាក់​ក៏​ស្លាប់ ក្នុង​ការ​ទម្លាក់​គ្រាប់បែក​និង​ការ​បាញ់​ផ្លោង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ