ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតករ​កុន​ថា ​ទោះបី​ខាត នៅ​តែ​ផលិត ព្រោះ​អ្វី?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ផលិតកម្ម​ភាពយន្ត​ជា​ច្រើន​បាន​បង្កើត​ស្នាដៃ​របស់​ខ្លួន​ប្រជែង​ទីផ្សារ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ស្រប​ពេល​រោង​ភាពយន្ត​ទំនើប​ៗ​បង្កើត​ឡើង​ច្រើន​ដែរ ។ ទោះជា​យ៉ាងណា​ក្ដី​ជា​បន្តបន្ទាប់​ផលិតកម្ម​មួយ​ចំនួន​បាន​ជួប​ប្រទះ​បញ្ហា ដូច​ជា​ទស្សនិកជន​វាយតម្លៃ​ថា​ផលិត​មិន​ទាន់​មានគុណ​ភាព​ស្រប ពេល​ភាពយន្ត​បរទេស​វាយលុក​ដែរ​នោះ ។ ប្រហែលជា​៥​ទៅ​៦​ឆ្នាំ​មុន​បណ្តា​ផលិតកម្ម​ជា​ច្រើន​សកម្ម​ក្នុង​ការ​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ប្រជែង​ទីផ្សារ​ចាក់​បញ្ចាំង​យ៉ាង​ព្រោងព្រាត​។ គេ​ឃើញ​ផលិតកម្ម​ទាំង​អស់នោះ​ភាគច្រើន​បង្ហាញ​រឿង…

រាជធានី​ភ្នំពេញ​៖ ផលិតកម្ម​ភាពយន្ត​ជា​ច្រើន​បាន​បង្កើត​ស្នាដៃ​របស់​ខ្លួន​ប្រជែង​ទីផ្សារ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ស្រប​ពេល​រោង​ភាពយន្ត​ទំនើប​ៗ​បង្កើត​ឡើង​ច្រើន​ដែរ ។ ទោះជា​យ៉ាងណា​ក្ដី​ជា​បន្តបន្ទាប់​ផលិតកម្ម​មួយ​ចំនួន​បាន​ជួប​ប្រទះ​បញ្ហា ដូច​ជា​ទស្សនិកជន​វាយតម្លៃ​ថា​ផលិត​មិន​ទាន់​មានគុណ​ភាព​ស្រប ពេល​ភាពយន្ត​បរទេស​វាយលុក​ដែរ​នោះ ។

ប្រហែលជា​៥​ទៅ​៦​ឆ្នាំ​មុន​បណ្តា​ផលិតកម្ម​ជា​ច្រើន​សកម្ម​ក្នុង​ការ​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ប្រជែង​ទីផ្សារ​ចាក់​បញ្ចាំង​យ៉ាង​ព្រោងព្រាត​។ គេ​ឃើញ​ផលិតកម្ម​ទាំង​អស់នោះ​ភាគច្រើន​បង្ហាញ​រឿង ស្រ​ដៀង​ៗ​គ្នា​ដូច​ជា​កំប្លែង និង​រឿង​ខ្មោច​ជាដើម​។ ទស្សនិកជន​ជា​ច្រើន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ស្រ​ដៀង​គ្នា​ថា ភាព​រីកសាយ​នេះ​បាន​បាត់​ទៅ បន្តិច​ម្តង​ៗ ផលិតកម្ម​ខ្លះ​បាន​បិទទ្វារ ខ្លះ​ទៀត​ងាក​ទៅ​រក​មុខរបរ​ថ្មី​ទាក់ទង​សិល្បៈ ។ ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​វាសនា​កុន​ខ្មែរ ផលិតកម្ម​ខ្មែរ​ម្តង​ងើប​ម្តង​លឹប ជួប​រឿង ដដែល​ៗ​ទោះជា​ពុះពារ​បែប​ណា​ក្ដី ។

ផលិតកម្ម​ខ្មែរ​ដែល​តស៊ូ​លើក​ស្ទួយ​កុន​ខ្មែរ​គេ​ចាំ​បាន​រួម​មាន​៖ ផលិតកម្ម​ស៊ីធូ​ហ្គូ ផលិតកម្ម​ហ្គា​ឡាក់​ស៊ី ផលិតកម្ម​សរ កេស​រ៉ា ផលិតកម្ម​ចក្កវាឡ​ពេជ្រ ផលិតកម្ម​ឃ្លី​ប​មេ​ឌា ផលិតកម្ម​វ៉ុ​ន​ដឺ​ហ្វី​ម ផលិតក្ម​ឥន្ទ្រា​និម្មិត និង​ផលិតកម្ម​អូ​ហ្វី​ម​។ បើ​តាម​ការ​រៀបរាប់​របស់​លោកស្រី​ថុ​ង សៀវ​ទៀង​ម្ចាស់​ផលិតកម្ម​ចក្កវាឡ​ឲ្យ​ដឹង​ថា​សម្រាប់​ផលិតកម្ម​លោកស្រី​គឺ​សម្រុក​ថត​រឿង​ភាគ​វិញ ខណៈ​តាម​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​ទាក់ទង ។ ចំពោះ​រឿង​ដុំ​ដូច​ជា​មិន​មាន​គម្រោង​បន្ត​ទៀត​នោះ​ទេ អាស្រ័យ​លើ​ភាព​ជាក់ស្តែង ។

លោកស្រី​ថុ​ង សៀវ​ទៀង ថ្លែង​ថា​«​ទោះបី​កុន​របស់ខ្ញុំ​ផលិត​មក​ខាត តែ​ចិត្ត​ស្រឡាញ់​ខិតខំ​រិះរក​អ្នក ជំនាញ​ៗ​បន្ត​ទៀត​ដើម្បី​កែខៃ​ច្នៃ​បែប​ណា​ឲ្យ​ល្អ ។ បើ​មិន​ស្រឡាញ់​មិន​តស៊ូ​ទេ​ព្រោះ​ដឹង​ហើយ​កុន​ខ្មែរ តែ​យើង​ចង់​ឲ្យ​កុន​រស់រាន ចង់​ឲ្យ​សិល្បករ​មានការ​ងារ​សម្តែង »​។

លោក​តាន់ វុ​ទ្ឋី តំណាង​ផលិតកម្ម​អូ​ហ្វី​ម​ដែល​ធ្លាប់​មាន​ស្នាដៃ​ដឹកនាំ​រឿង​«​ទឹកចិត្ត​ឪពុក​»​បាន​ឲ្យ​ដឹង​ថា​ផលិតកម្ម​របស់​លោក​បាន​ខកខាន​ផលិត​រឿង​ជាង​២​ឆ្នាំ​ដោយសារ​តែ​ទីផ្សារ​ភាពយន្ត​ខ្មែរ​ថយក្រោយ​ពេក ។ ទោះជា​យ៉ាងណា​ក្ដី​លោក​មិន​បាន​ប្រកាស​បិទទ្វារ​ទេ តែ​បាន​ពុះពារ​កសាង​ស្នាដៃ​ថ្មី​មួយ​រឿង​ទៀត​នា​ពេល​ចុង​ក្រោយ​នេះ ។ «​ចិត្ត​ស្រឡាញ់​ទើប​ខំ​រិះរក​គំនិត​ថ្មី​ៗ​បើ​ទោះជា​វិស័យ​កុន​ខ្មែរ​ពិបាក​ប្រជែង​គេ តែ​យើង​គួរតែ​លើក​ស្ទួយ​អ្វី​ដែល​ជា​របស់​ខ្មែរ​»​។

លោក​តាន់ វុ​ទ្ធី ថា​ភាពយន្ត​ថ្មី​របស់​លោក​ភាគច្រើន​ជា​តួ ថ្មី​ៗ​ដែល​លោក​ចង់​ឲ្យ​មានឱកាស​សាង​ស្នាដៃ​ដើម្បី​ឲ្យ​ទស្សនិកជន​វាយតម្លៃ​ពី​ការ​សម្តែង ។

ចាងហ្វាង​ផលិតកម្ម​មហាហង្ស​លោក​អុិ​ន សុ​ភិន ឲ្យ​ដឹង​ថា​សម្រាប់​មហាហង្ស​នៅ​តែ​ព្យាយាម​រក​គំនិត ថ្មី​ៗ​មក​អភិវឌ្ឍ​វិស័យ​ភាពយន្ត​ទាំង​ផលិតករ អ្នក​និ​ព​ន្ឋ តួ​សម្តែង​ត្រូវ​ឲ្យ​មាន​ជំនាញ​ពិតប្រាកដ ។ លោក​ថា​«​មាន​តែ​អ្នក​ទស្សនា​ជាតិ​សាសន៍​យើង​ទេ​ជា​អ្នក​រុញ​បន្ត​ឲ្យ​ត្រដែត បើ​កុន​យើង​ខុសឆ្គង​ត្រូវ​រិះគន់​ស្ថាបនា នោះ​ពិតជា​រក​ឃើញ​ល​ទ្ឋ​ផល​វិជ្ជមាន និង​មិន​ត្រូវ​ជាន់ពន្លិច​ពី​កំហុស​នោះ​ទេ​» ។

តំណាង​រោងកុន​ព្រី​មសុ​ី​ណើ​ផ្លិ​ច និយាយ​ថា​«​រោងកុន​យើង​ស្វា​មគ​ន៍​សូម​ឲ្យ​បណ្តា​ផលិតកម្ម​ទាំងអស់​ព្យាយាម​ខិតខំ​រក​ចំណុច ល្អ​ៗ​មក​ច្នៃ​រឿង​ខ្មែរ ឬ​ផលិតផល​របស់​យើង​ឲ្យ​មានគុណ​ភាព ហើយ​រោងកុន​ពិតជា​ផ្តល់​ទីតាំង​ម៉ោង​ចាក់​បញ្ចាំង​ជូន​ដោយ​ការ​ពេញចិត្ត ។ ពោល​យើង​ជួយ​ខ្មែរ​បើ​ទោះ​យើង​មានរឿង​បរទេស​នាំ​ចូល​តែ​មិន​ភ្លេច​ការ​នឹកឃើញ​ពី​អ្វី​ជា​ព្រលឹង​ជាតិខ្មែរ​ឡើយ​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ