​មនុស្ស​ជាង​៤​ពាន់​នាក់ ត្រូវ​ចាប់ខ្លួន


ប្រទេស​ឥណ្ឌា ៖ ប្រភព​រដ្ឋាភិបាល​ឥណ្ឌា​រាយការណ៍​នា​ថ្ងៃ​ទី​១៨​សីហា​ថា មនុស្ស​យ៉ាងតិច​៤០០០​នាក់​បាន​ត្រូវ​ចាប់ខ្លួន ចាប់តាំងពី​ការ​ដក​ស្វ័យភាព​ពី​តំបន់​កា​ស្មៀ​រ​ឥណ្ឌា​កាលពី​២​ស​ប្ដា​ហ៍​មុន​មក​។ នេះ​ជា​លើក​ដំបូង​ដែល​ឥណ្ឌា​បង្ហាញ​ពី​ទំហំ​នៃ​បណ្ដា​វិធានការ​ដែល​ខ្លួន​បាន​ចាត់​ដើម្បី​បង្ការ​បាតុកម្ម​នានា​។

យោង​តាម​ចៅក្រម​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​ថា មនុស្ស​ទាំងនេះ​ត្រូវ​ចាប់ខ្លួន​យោង​ទៅ​តាម​ច្បាប់ ដែល​អនុញ្ញាត​ឲ្យ​ចាប់​ឃុំខ្លួន​មនុស្ស​រហូត​ដល់​២​ឆ្នាំ​ដោយ​ពុំ​ចាំបាច់​មានការ​ចោទប្រកាន់​ឬ​ការ​កាត់ទោស​។ ភាគច្រើន​នៃ​ពួក​អ្នក​ចាប់ខ្លួន ត្រូវ​បាន​បញ្ជូន​តាម​យន្តហោះ​ចេញពី​កា​ស្មៀ​រ ព្រោះ​ពន្ធនាគារ​នៅ​ទីនោះ​គ្មាន​កន្លែង​ដាក់​។

នៅ​កា​ស្មៀ​រ​ទើប​មាន​សេចក្ដីរាយការណ៍​ពី​មនុស្ស​ស្លាប់​ម្នាក់​ប៉ុណ្ណោះ​ក្នុង​ការ​បង្ក្រាប​ពួក​បាតុករ​។ អាជ្ញាធរ​ពុំ​បាន​បញ្ជាក់​ជា​ផ្លូវការ​ថា​តើ​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវ​ចាប់​ឃុំឃាំង​ឡើយ តាំងពី​ចាប់ផ្ដើម​វិបត្តិ​នេះ​មក​។ អា​ជ្ជា​ធរ​គ្រាន់តែ​អះអាង​ពី​ការ​ចាប់ខ្លួន​អ្នក​ទទួលខុសត្រូវ​នយោបាយ​និង​ពួក​សកម្មជន​មូលដ្ឋាន​ប្រមាណ​ជា​១០០​នាក់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ