ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​នៅមណ្ឌលប្រឡងខេត្ត​តាកែវ​

4 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ នៅព្រឹកថ្ងៃ​ទី១៩ ខែសីហា ឆ្នាំ២០១៩ លោកស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា…

ខេត្ត​តាកែវ ៖ នៅព្រឹកថ្ងៃ​ទី១៩ ខែសីហា ឆ្នាំ២០១៩ លោកស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ដោយមានការចូលរួមពី​លោក​អ៊ូច  ភា អភិបាលខេត្ត ព្រមទាំង​ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញកាត់​វិញ្ញាសាប្រឡងសញ្ញបត្រមធ្យម​សិក្សាទុតិយភូមិ​ឆ្នាំសិក្សា​២០១៨-២០១៩ នៅមណ្ឌលប្រឡងមជ្ឈ​មណ្ឌល​សាលាគរុកោសល្យភូមិភាគតាកែវ។

លោក​អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានស្នើដល់កម្លាំងសមត្ថកិច្ច និង​​មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់​ទទួលខុសត្រូវ​ចំពោះ​ការងារ​តាម​ជំនាញ​រៀងៗ​ខ្លួន មិនថាតែការ​ចរាចរណ៍ សំណៅ វិញ្ញាសារ​ប្រឡង ការដក​ហូតទុកនូវឯកសារ ឧបករណ៍គ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ និង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​អំឡុងពេល​ប្រឡង ។

មណ្ឌលប្រឡងនៅខេត្តតាកែវ ដែលមានចំនួន​១៧មណ្ឌល មាននៅក្រុងដូនកែវ ស្រុកទ្រាំង និងស្រុកត្រាំ​កក់ ដោយក្នុងនោះ បានបែងចែកថ្នាក់វិទ្យាសាស្រ្ត និងថ្នាក់វិទ្យាសាស្រ្តសង្គម ដែលមានបេក្ខជនសរុបចំនួន​១១០០៨​នាក់ ស្មើនឹង​៤៤៣បន្ទប់៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ