ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសចរណ៍​មិន​រង​ផល​ប៉ះពាល់ ដោយ​សារ​​ជំនន់​ភ្លៀង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះជា​ដើមរដូវ​វស្សា​ឆ្នាំ​នេះ ភ្លៀង​ហាក់ដូចជា​ធ្លាក់​ក្នុង​កម្រិត​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ បណ្តាល​ឲ្យ​តំបន់​មួយ​ចំនួន​បាន​រង​នូវ​គ្រោះ​ជំនន់​ទឹកភ្លៀង ប៉ុន្តែ​ជា​រួម​ស្ថានភាព​នោះ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍​នោះ​ទេ ខណៈ​ដែល​កំណើន​នៃ​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ និង​អន្តរជាតិ​នៅ​តែ​មាន​ចំនួន​កើនឡើង បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។…

រាជធានី​ភ្នំពេញ ៖ ទោះជា​ដើមរដូវ​វស្សា​ឆ្នាំ​នេះ ភ្លៀង​ហាក់ដូចជា​ធ្លាក់​ក្នុង​កម្រិត​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ បណ្តាល​ឲ្យ​តំបន់​មួយ​ចំនួន​បាន​រង​នូវ​គ្រោះ​ជំនន់​ទឹកភ្លៀង ប៉ុន្តែ​ជា​រួម​ស្ថានភាព​នោះ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍​នោះ​ទេ ខណៈ​ដែល​កំណើន​នៃ​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ និង​អន្តរជាតិ​នៅ​តែ​មាន​ចំនួន​កើនឡើង បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អះអាង​ដូច្នេះ​អំឡុង​ពេល​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​កាលពី​ពេល​ថ្មី​ៗ​នេះ ទាក់ទង​ស្ថានភាព​វិស័យ​ទេសចរណ៍​ក្នុង​រដូវវស្សា​ដោយ​លោក​បញ្ជាក់​ថា ជា​ធម្មតា​ទេ រដូវវស្សា​មាន​ភ្លៀង​ធ្លាក់ ដូច្នេះ​អ្នក​ទេសចរណ៍​មួយ​ចំនួន​គេ​មិនសូវ​ដើរ​កម្សាន្ត​នា​រដូវ​ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន​នោះ​ទេ​។

ប៉ុន្តែ​លោក​ថា តាម​របាយការណ៍​របស់​មូលដ្ឋាន​មក​ដល់​ពេល​នេះ តំបន់​គោលដៅ​ទេសចរណ៍ ឬ​ក៏​រមណីយដ្ឋាន​សំខាន់​ៗ​ទូ​ទាំង​ប្រទេស ពុំ​មាន​រង​ការ​ប៉ះពាល់​នោះ​ទេ ក្នុង​រដូវវស្សា​ឆ្នាំ​នេះ ពោល​គឺ​ភ្ញៀវ​នៅ​តែ​ទៅ​កម្សាន្ត​ជា​ធម្មតា តែ​កត់​សម្គាល់ថា ភ្ញៀវ​ភាគច្រើន​ជា​ភ្ញៀវ​ជាតិ ខណៈ​ដែល​ភ្ញៀវ​អន្តរជាតិ​ក៏​មាន​ទិ​ន្នា​ការ​កើនឡើង​ផង​ដែរ ។

លោក ថោ​ង ខុន បាន​ថ្លែង​បញ្ជាក់​ថា ក្នុង​រយៈពេល​នៃ​ឆមាស​ទី​១ ឆ្នាំ​២០១៩ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​កាន់​ប្រទេស​កម្ពុជា មាន​ចំនួន​៣.៣៣៨៤៧៤​នាក់ កើនឡើង​ប្រមាណ ១១% បើ​ប្រៀបធៀប​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៨ ។ ដោយឡែក​រយៈពេល​មួយ​ខែ គឺ​ខែមិថុនា ឆ្នាំ​នេះ ភ្ញៀវ​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា​ចំនួន​៤៥០.០១៣​នាក់ កើនឡើង​ប្រមាណ ១០,៣% បើ​ប្រៀបធៀប​ទៅ​នឹង​ខែមិថុនា ឆ្នាំ​២០១៨​កន្លង​ទៅ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ