ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ចេញ​សារាចរ​ណែនាំ​គ្រប់គ្រង​ល្បែង​អន​ឡាញ


រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជាបាន​ប្រកាស​ពង្រឹង​ការ​គ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​គ្រប់ប្រ​ភេទ​តាម​​ប្រព័ន្ធ​អន​ឡាញ ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​ប​ច្ចប្ប​ន្ន​នេះ​ អ្នកមាន​ទូរស័ព្ទស្មា​ត​ហ្វូ​ន ​ក៏​អាច​លេង​បាន​ដែរ ។

យោង​តាម​សារាចរ​ណែនាំ​ដែល​ចុះហត្ថលេខាដោយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញផ្សាយ​​ នៅ​ថ្ងៃ​ទី​១៨ ខែសីហា ស្តី​ពី​ការ​ពង្រឹងការ​គ្រប់គ្រង​អាជីវកម្ម ឬ​ល្បែងភ្នាល់​តាម​ម៉ាស៊ីនអេ​ឡិច​ត្រូ​និក តាម​រយៈ​អុ​ី​ន​ធើ​រ​ណេ​ត​អន​ឡាញ ក្នុង​និង​ក្រៅប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាពនៅ​ក្នុង​ព្រះ​រា​ជាណាចក្រ​កម្ពុជា​បាន​ប្រកាសថា កន្លង​មក ​រាជរដ្ឋាភិបាល​សង្កេត​ឃើញ​ថា សកម្មភាព​អាជីវកម្ម​ល្បែង ភ្នាល់​តាម​ម៉ា​ស៊ីន​អេ​ឡិច​ត្រូនិក​ តាម​រយៈ​អី​ុ​ន​ធើ​រ​ណេ​ត​អន​ឡាញ (Internet Online)​ ក្នុង​និង​ក្រៅប្រទេស មួយ​ចំនួន​បានទទួល​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល និង​មួយ​ចំនួន​ទៀត ​បាន​លួចលាក់ធ្វើ​សកម្មភាព​នៅ​តាម​ទីតាំង​ផ្សេង​ៗ​គ្នា ហើយ​ពួក​ឧក្រិដ្ឋជន​បរ ទេស​មួយ​ចំនួន​បាន​ជ្រក​ក្រោម​រូបភាព​ល្បែងភ្នាល់​ប្រភេទ​នេះ ដើម្បី​ធ្វើ​សកម្មភាព​បោកប្រាស់​ជំរិត​ទារប្រាក់​ពី​ជន​រង​គ្រោះ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ក្នុង​សង្គម ។

ប្រភព​បន្ត​ថា ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និក​តាមរយៈ​អី​ុ​ន​ធើ​ណេ​ត​អន​ឡាញ​ក្នុង​និង​ក្រៅប្រទេសសំដៅ​ចូលរួម​ថែរក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​របៀប​រៀបរយ​ក្នុង​សង្គមរាជរដ្ឋាភិបាល​សូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម ៖

១-​មន្ត្រី​នគរបាល​យុត្តិធម៌ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បង្កើន​ការ​ស្រាវជ្រាវ និង​បង្ក្រាប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ី​ន​អេ​ឡិច​ត្រ​និក តាម​រយៈ​អី​ុ​ន​ធើ​រ​ណេ​ត​អន​ឡាញ​ក្នុង​និង​ក្រៅ​ប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព ដែល​ធ្វើ​សកម្មភាព​ដោយ​មិន​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច ។

២-​ចំពោះ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រ​និក​តាម​រយៈ​អី​ុ​ន​ធើ​រ​ណេ​ត​អន​ឡាញ​ក្នុង​និង​ក្រៅ​ប្រទេស​ដែល​មាន​អាជ្ញាប័ណ្ណ ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​សកម្មភាព​រហូត​ផុត​សុពលភាព​ដែល​បាន​កំណត់​ក្នុង​អាជ្ញាប័ណ្ណ ។ បន្ទាប់​ពី​នេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មិន​បន្ត​សុពល​ភាព​នៃ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឱ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​ប្រភេទ​នេះ​តទៅ​ទៀត​ឡើយ ។

៣-​រាជរដ្ឋាភិបាល​បញ្ឈប់​ការ​ផ្តល់​គោលការណ៍ និង​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឱ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និក​តាមរយៈ​អី​ុ​ន​ធើ​រ​ណេ​ត​អន​ឡាញ​ក្នុង​និង​ក្រៅប្រទេស នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​នេះ​តទៅ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ឱ្យ​ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួង​សេដ្ឋ កិច្ច​និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​-​ប្រធាន ស្ថាប័នពាក់ព័ន្ធ អគ្គស្នងការ​នគរបាល​ជាតិ មេបញ្ជាការកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​ថ្នាក់ ត្រូវ​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​អនុវត្ត​សារាចរ​ណែនាំ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ៕​

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ