ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបង្ក្រាប…ស្រាប់តែបែកការណ៍ខ្ទេច

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មានការបង្ក្រាបសង្វៀនបញ្ជល់​​មាន់មួយកន្លែង ដោយ​យកបាន​តែ​ម៉ូតូ​៧​គ្រឿង រីឯ​​មនុស្ស​រត់​ប្រះអាយុ​អស់ កាលពី​វេលា​ម៉ោង​០៥ និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ ​​សីហា​ ពីកម្លាំង​ប៉ុស្តិ​រដ្ឋបាល​ឃុំ​បឹង​ល្វា​និង​កម្លាំង​ប្រជា​ការពារ​ មាន​ទីតាំង​​ក្នុង​កសិដ្ឋាន​មួយ​កន្លែង​…

ខេត្តកំពង់ធំ ៖ មានការបង្ក្រាបសង្វៀនបញ្ជល់​​មាន់មួយកន្លែង ដោយ​យកបាន​តែ​ម៉ូតូ​៧​គ្រឿង រីឯ​​មនុស្ស​រត់​ប្រះអាយុ​អស់ កាលពី​វេលា​ម៉ោង​០៥ និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ ​​សីហា​ ពីកម្លាំង​ប៉ុស្តិ​រដ្ឋបាល​ឃុំ​បឹង​ល្វា​និង​កម្លាំង​ប្រជា​ការពារ​ មាន​ទីតាំង​​ក្នុង​កសិដ្ឋាន​មួយ​កន្លែង​ របស់​ក្រុមហ៊ុនចំការកៅស៊ូ​(​វៀតណាម​) ភឿ​ក​វ៉ា ក្នុងភូមិ​សង្គ្រោះ ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍បន្តថា ​​នៅ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​មិន​ទាន់​ដល់ទី​តាំ​ង​ ស្រាប់តែ​បែក​ការណ៍ ទាំង​អ្នក​ជល់​មាន់ និង​អ្នក​មើល​នាំ​គ្នា​រត់​ចែកផ្លូវ​គ្នា​បាតជើង​ស​ព្រាត ។

អ្នកខ្លះ​ឱប​មាន់​រត់ ដោយ​បន្សល់​ទុក​វត្ថុ​តាង​ រួម​មាន​ម៉ូតូ​ចំនួន​៧​គ្រឿង មាន​សង់​កូរ៉េ​២​គ្រឿង ម៉ូតូ​វេ​វ​៣​គ្រឿង ស្មា​ក់​ស៊ុ​យ​ស៊ុ​យ​គី​១​គ្រឿង ម៉ាក​ណេ​វ​១​គ្រឿង ជញ្ជីង​ថ្លឹង​១ និង​បេ​ក​ញ្ចូ​ត​សម្រាប់​ច្រក​មាន់​មួយ​ យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ​ ដើម្បី​ចាត់ការ​តាមច្បាប់។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ