ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណាយថវិកា5.4000ដុល្លារ…ជួសជុលស្ពាន​ដែកឆ្លងកាត់ទៅ​អូរទេរ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ បាន​ចំណាយ​ថវិកា​​ប្រមាណ​៥៤.០០០​ដុល្លារ ដើម្បី​ជួលជុល​​ស្ពានដែក​បេ​ឡេ​ត៍១​ខ្សែ​ ដាក់​ឆ្លងកាត់​ទឹកអូរ​ទេរ នៅចំណុច​ព្រំប្រទល់ ឃុំ​ចុង​ផ្លាស់​និង​ឃុំ​មេ​ម៉​ង់ ខណៈ​ការ​សាងសង់​ស្ពានថ្ម​បេតុង​ នៅ​មិន​ទាន់​បញ្ចប់​ការ​ស្ថាបនា ដែល​តម្រូវ​ឲ្យ​មានការ​ជួល​ស្ពាន​ពី​វិស័យ​ឯកជន​ប្រើ​ប៉ុណ្ណោះ​អាសន្ន​សិន​។…

ខេត្តមណ្ឌលគិរី​៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ បាន​ចំណាយ​ថវិកា​​ប្រមាណ​៥៤.០០០​ដុល្លារ ដើម្បី​ជួលជុល​​ស្ពានដែក​បេ​ឡេ​ត៍១​ខ្សែ​ ដាក់​ឆ្លងកាត់​ទឹកអូរ​ទេរ នៅចំណុច​ព្រំប្រទល់ ឃុំ​ចុង​ផ្លាស់​និង​ឃុំ​មេ​ម៉​ង់ ខណៈ​ការ​សាងសង់​ស្ពានថ្ម​បេតុង​ នៅ​មិន​ទាន់​បញ្ចប់​ការ​ស្ថាបនា ដែល​តម្រូវ​ឲ្យ​មានការ​ជួល​ស្ពាន​ពី​វិស័យ​ឯកជន​ប្រើ​ប៉ុណ្ណោះ​អាសន្ន​សិន​។

​លោកស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ដើម្បី​ជួយ​សម្រួលការ​លំបាក​របស់​ប្រជា​ពល រដ្ឋ​រស់នៅ​ឃុំ​ចុង​ផ្លាស់ និង​ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា អាជ្ញាធរ​បាន​សម្រេច​ធ្វើការ​សាងសង់​ស្ពានបេតុង​មួយ​ខ្សែ​មាន​ប្រវែង​៦០​ម៉ែត្រ ទទឹង​៨​ម៉ែត្រ ឆ្លងកាត់​អូរ​ទេរ ។​ស្ពានថ្ម​នេះ​ត្រូវ​បាន​កងកម្លាំង​វិស្វកម្ម​បើក​ការដ្ឋាន​សាងសង់​អំឡុង​ដើមឆ្នាំ​២០១៩ ហើយ​និង​ត្រូវ​បញ្ចា​ប់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ព្រោះ​សសរ​ទ្រ​ស្ពាន​បាន​តម្លើង​រួចរាល់​ហើយ នៅ​តែ​បំពាក់​ថ្នឹ​ម​និង​តួ​ស្ពាន​ប៉ុនណោះ​។

​លោកអភិបាលខេត្ត​បាន​បញ្ជាក់​ថា នេះ​គឺជា​ស្ពាន​ប្រវត្តិសាស្ត្រ​មួយ​ ដែល​បាន​លេច​រូបរាង​ឡើង​កណ្តាល​តំបន់​ព្រៃ​ភ្នំ ដែល​តាំងពី​ដូនតា​មក ប្រជាពលរដ្ឋ​រស់នៅ​ទី​នេះ បាន​ប្រើ​មធ្យោបាយ​ឆ្លង​ទឹក​ដោយសារ ក្បូន​ឬ​ស្សី និង​ស្ពាន​យោល ដែល​ឆ្លង​បាន​ត្រឹមតែ​មនុស្ស ចំណែក​កសិផល​ដែល​ផលិត​បាន​ត្រូវ​រង់ចាំ​ទាល់តែ​រដូវ​ទឹក​ស្រក​ទើប​អាច​ដឹក​យក​ទៅ​លក់​នៅ​ទីប្រជុំ​បាន​ ។

​ ដូច្នេះ ​នៅ​ពេល​ដែរ​ស្ពានថ្ម​ត្រូវ​បាន​សង់​រួចរាល់ វា​និង​ហុច​ផល​ប្រ​យោ​ជ​ន៏​ដ៏​មហាសាល​ចំពោះ​អ្នក​ភូមិ ដោយ​​សិស្ស​អាច​ទៅ​រៀនសូត្រ​ទាន់​ពេលវេលា អ្នកជំងឺ​អាច​ទៅ​រក​សេវា​សុខាភិបាល​គ្រប់ពេល ប្រជា​កសិករ​អាច​ដឹក​ជញ្ជូន​កសិផល​ទៅ​លក់​ឲ្យ​ឈ្មួញ​បាន​តម្លៃ​ថ្លៃ​ជា​មុន កាត់​បន្ថយថ្លៃ​ចំណាយ ហើយ​ពិសេស​ជាង​នេះ​ស្ពាន​ខាងលើ​និង​ភ្ជាប់ តំបន់​ជនបទ​និង​ទីក្រុង​ឲ្យ​កាន់តែ​ជិត​គ្នា​ជាង​កាលពី​អតីតកាល​។

លោក យន់ សា​រ៉ោ​ម ប្រធាន​មន្ទីរ​អភិវឌ្ឍ​ន៍​ជនបទ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ទំរាំ​​ស្ពានថ្ម​សង់​រួច​ ត្រូវ​ចំណាយពេល​យូរ ។ អ៊ីចឹង​ហើយ ​ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ​របស់​អ្នក​ភូមិ​រាប់​ពាន់​គ្រួសារ​នៅ​តំបន់​ខាង​លើ មន្ទីរ​អភិវឌ្ឍ​ន៍​ជនបទ​ខេត្ត​ ក៏​សម្រេច​ជួស​ស្ពានដែក​ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​តម្លើង​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​នា​រដូវវស្សា​នេះ​សិន​។

លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ពានដែក​នេះ​ មន្ទីរ​បាន​ចំណាយ​លុយ​៩​ពាន់​ដុល្លា​ក្នុង​មួយ​ខែ រយៈ​ពេល​៦​ខែ​ជួល​ពី​ក្រុមហ៊ុន​ឯកជន​…​ប៉ុន្តែ​បើ​ស្ពានថ្ម​នៅ​មិន​ទាន់​សង់​រួច​ទេ​នោះ និង​ត្រូវ​ជួល​ស្ពាន​នេះ​បន្ត​ទៀត​។ ​ហើយ​កាលពី​ពេល​តម្លើង​ស្ពានដែក​នេះ មន្ទីរ​អភិវឌ្ឍ​ន៏​បាន​ចំណាយ​លុយ​៩​ពាន់​ដុល្លា​រលើ​ការ​ដឹក​ជញ្ជូន​និង​តម្លើង​តួ​ស្ពាន ហើយ​នៅ​ពេល​រុះរើ​ស្ពានដែក​នេះ​វិញ​មន្ទីរ​និង​ត្រូវ​ចំណាយ​លុយ​អស់​៩​ពាន់​ដុល្លា​បន្ថែម​ទៀត ដើម្បី​រើ​ស្ពាន​ចេញ​ក្រោយ​ស្ពានថ្ម​សង់​រួច ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ