ខេត្តបាត់ដំបង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់បានចង.កសម្លាប់ខ្លួន ហើយដែលត្រូវបានគេប្រទះឃើញ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៦និង៤០នាទីព្រឹកថ្ងៃ១៨ ខែសីហា ឆ្នាំ២០១៩ នៅលើដើមឈើមួយកន្លែង ស្ថិតក្នុងភូមិដង្កោ ឃុំល្វា ស្រុកបវេល នេះបើតាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ច។
សេចក្ដីរាយការណ៍បានឲ្យដឹងថា បុរសនោះឈ្មោះ ថា សសុខឿន អាយុ៣៦ឆ្នាំ រស់នៅភូមិ- ឃុំកើតហេតុខាងលើ។ ជនរងគ្រោះបានប្រើប្រាស់ខ្សែនីឡុងចង.កសម្លាប់ខ្លួនឯងនៅលើដើមថ្កូវខាងក្រោយផ្ទះ ហើយត្រូវក្រុមគ្រួសារប្រទះឃើញនៅព្រឹកព្រលឹម។
សេចក្តីបន្តទៀតថា គេមិនទាន់ដឹងពីមូលហេតុដែលនាំឲ្យបុរសរូបនេះ សម្រេចចិត្តធ្វើអត្តឃាតដោយប្រើវិធីចង.កបែបនេះនោះទេ តែបើតាមក្រុមគ្រួសារបានប្រាប់ជាបឋមថា ដោយសារគាត់មានវិបត្តិគ្រួសារ។
បើតាមការបំភ្លឺបឋមពីក្រុមគ្រូសារទៅកាន់សមត្ថកិច្ចថា កន្លងមកនេះ ជនរងគ្រោះបានបែកបាក់ប្រពន្ធ និងកូន ហើយមួយរយ:នេះ គាត់បានព្យាយាមសុំជានាគ្នាជាមួយប្រពន្ធវិញដែរ ប៉ុន្តែខាងប្រពន្ធមិនព្រមយកវិញនោះទេ ទើបធ្វើឲ្យរូបគាត់មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ហើយអស់សង្ឃឹមក្នុងឆាកជីវិតពីមួយថ្ងៃទៅមួយថ្ងៃ រហូតឈានដល់ធ្វើអត្តឃាតខ្លួនឯង ដើម្បីបញ្ចប់បញ្ហាគ្រប់យ៉ាងតែម្ដង។
ទោះយ៉ាងណា សមត្ថកិច្ចបានឲ្យដឹងថា បើតាមការពិនិត្យតាមលក្ខណ:បច្ចេកទេស ជនរងគ្រោះពិតជាបានធ្វើអត្តឃាតខ្លួនឯងតាមរយៈការចង.កពិតប្រាកដមែន។ ក្រោយពេលបញ្ចប់ការពិនិត្យរួច មន្ត្រីជំនាញបានធ្វើកំណត់ហេតុ រួចប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ