ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រារព្ធ​ព្រះ​មហាកច្ចាយនៈ​មាន​ឥន្ទ្រិយ​សង្រួម​ល្អ​ហើយ

4 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​នូវ​ព្រះ​មហាកច្ចាយនៈ កាលនោះ​ព្រះ​ថេរៈ​គង់​ចាំ​វស្សា​នៅ​ក្នុង​អ​វ​ន្តី​ជនបទ​។ លុះដល់​ថ្ងៃ​បវារណា​ចេញ​ព្រះ​វស្សា​ហើយ ព្រះ​សាស្តា​ព្រម​ជាមួយ​មហាសាវក​បាន​ប្រជុំ​គ្នា​ក្នុង​វត្ត​បុ​ប្ជា​រាម​ដោយ​ទុក​អាសនៈ​តែ​មួយ​សម្រាប់​ព្រះ​មហាកច្ចាយនៈ ។ ពេល​នោះ​សក្កទេវរាជ​បាន​ស្តេច​យាងចុះ​មក​ធ្វើ​សក្ការបូជា ហើយ​ទ្រង់​ទតព្រះនេត្រ​មើល​ព្រះ​មហាកច្ចាយនៈ លុះ​បាន​ទតព្រះនេត្រ​ឃើញ​នូវ​ព្រះ​ថេរៈ​លោក​និមន្ត​មក​ហើយ ទ្រង់​សោមនស្ស​រីករាយ​ក្រាប​នមស្សការ​បូជា​ដោយ​ផ្កាកម្រង​គ្រឿងក្រអូប​ដែល​ជា​ទិព្វ​ផ្សេង​ៗ​។ ពួក​ភិក្ខុ​ទាំងឡាយ​បាន​តិះដៀល​ដល់​សក្កទេវរាជ​ថា…

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​នូវ​ព្រះ​មហាកច្ចាយនៈ កាលនោះ​ព្រះ​ថេរៈ​គង់​ចាំ​វស្សា​នៅ​ក្នុង​អ​វ​ន្តី​ជនបទ​។ លុះដល់​ថ្ងៃ​បវារណា​ចេញ​ព្រះ​វស្សា​ហើយ ព្រះ​សាស្តា​ព្រម​ជាមួយ​មហាសាវក​បាន​ប្រជុំ​គ្នា​ក្នុង​វត្ត​បុ​ប្ជា​រាម​ដោយ​ទុក​អាសនៈ​តែ​មួយ​សម្រាប់​ព្រះ​មហាកច្ចាយនៈ ។

ពេល​នោះ​សក្កទេវរាជ​បាន​ស្តេច​យាងចុះ​មក​ធ្វើ​សក្ការបូជា ហើយ​ទ្រង់​ទតព្រះនេត្រ​មើល​ព្រះ​មហាកច្ចាយនៈ លុះ​បាន​ទតព្រះនេត្រ​ឃើញ​នូវ​ព្រះ​ថេរៈ​លោក​និមន្ត​មក​ហើយ ទ្រង់​សោមនស្ស​រីករាយ​ក្រាប​នមស្សការ​បូជា​ដោយ​ផ្កាកម្រង​គ្រឿងក្រអូប​ដែល​ជា​ទិព្វ​ផ្សេង​ៗ​។ ពួក​ភិក្ខុ​ទាំងឡាយ​បាន​តិះដៀល​ដល់​សក្កទេវរាជ​ថា ធ្វើ​សក្ការបូជា​ដោយ​រើសមុខ ។

ព្រះ​សាស្តា​ទ្រង់​ត្រាស់​ថា ភិក្ខុ​ដែល​សង្រួម​ឥន្ទ្រិយ​ដូច​ជា​ព្រះ​មហាកច្ចាយនៈ​នេះ នឹង​ជាទី​ស្រឡាញ់​របស់​ពួក​ទេវតា​ទាំងឡាយ ហើយ​ទ្រង់​ត្រាស់​នុ​វ​ព្រះ​គាថា​នេះ​ថាៈ

ឥន្ទ្រិយ​ទាំងឡាយ​របស់​ភិក្ខុ​ណា​ដល់​ការ​ស្ងប់រម្ងាប់​ហើយ ដូច​សេះ​ដែល​នាយ​សារថី​បាន​ហ្វឹកហាត់​ល្អ​ហើយ​យ៉ាងនោះ​ឯង សូ​ម្បី​ពួក​ទេវតា​ក៏​ញញឹម​រាក់ទាក់​ចំពោះ​ភិក្ខុ​អង្គ​នោះ​ដែល​ជា​អ្នក​លះ​មានះ​ចោល​ហើយ មិន​មាន​អាសវៈ​ជា​អ្នក​មានធម៌​វិន័យ​ជា​គោល ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ