ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តេច​​អ្នកលក់មួយចំនួន​​​ គាត់​មិនសហការ​បែប​នេះ?

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្ត​ពោធិ៍សាត់ ​៖ ទោះបី​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខិតខំ​ផ្សព្វផ្សាយ​ និង​ត្រួតពិនិត្យ​យ៉ាងណា​ក៏ដោយ ក៏​នៅ​តែ​មានការ​ដាក់​តាំង​លក់​ចំណីអាហារ​និង​ទំនិញ​ហួស​សុពលភាពតាមម​ផ្សារ​ និង​តាម​លំនៅឋាន​​មិន​ដែល​ដាច់​។ ជាក់ស្ដែង​ កាលពីថ្ងៃ​ទី​១៦ ​​សីហា​ សាខា​កាំកុងត្រូល​ខេត្តពោធិ៍សាត់​…

ខេត្ត​ពោធិ៍សាត់ ​៖ ទោះបី​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខិតខំ​ផ្សព្វផ្សាយ​ និង​ត្រួតពិនិត្យ​យ៉ាងណា​ក៏ដោយ ក៏​នៅ​តែ​មានការ​ដាក់​តាំង​លក់​ចំណីអាហារ​និង​ទំនិញ​ហួស​សុពលភាពតាមម​ផ្សារ​ និង​តាម​លំនៅឋាន​​មិន​ដែល​ដាច់​។ ជាក់ស្ដែង​ កាលពីថ្ងៃ​ទី​១៦ ​​សីហា​ សាខា​កាំកុងត្រូល​ខេត្តពោធិ៍សាត់​ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​នគរបាល​ប៉ុស្តិ​រដ្ឋបាល​បាន​ចុះ​ត្រួតពិនិត្យ​ការ​លក់ដូរ​របស់​អាជីវករ ​នៅ​ផ្សារ​ស្រែ​ស្ដុក ឃុំ​ស្រែ​ស្ដុក ស្រុក​កណ្ដៀង ដើម្បី​រក​ទំនិញ​ខូចគុណភាព​ប៉ះពាល់​សុខភាព​អ្នក​ទទួលទាន ​។

​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​មើល​ការ​លក់ដូរ​របស់​អាជីវករ​ចំនួន​១១​កន្លែង រក​ឃើញ​ទំនិញ​ហួស​សុពលភាព​សរុប១៥៩​គីឡូក្រាម ក្នុង​នោះ​ មាន​ទឹកដោះគោរ​ជូរ ទឹកដោះគោឡេក​តា​សយ ទឹកក្រូច​កូកាកូឡា ទឹកក្រូច​សាម​តូ ទឹកក្រូច​សាមូ​រ៉ៃ ទឹកក្រូច​អាយ​ស៍ ទឹកសេរ៉ូ​រូប​មាន់ និង​ទឹកក្រូច​ចំរុះ​ច្រើន​ប្រភេទ​ទៀត ដែល​មួយ​ចំនួន​ផលិត​នៅ​ក្នុងស្រុក និង​មួយ​ចំនួន​ទៀត​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ ។ ជាមួយ​គ្នា​នេះ ​មន្ត្រី​ជំនាញ​បាន​ចែក​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ ​ដែល​មាន​ខ្លឹមសារ​និយាយ​អំពី​ទំនិញ​ឫ​ចំណីអាហារ​បែប​ណា ដែល​គួរ​ទទួលទាន​និង​ចំណីអាហារ​បែប​ណា​ដែល​មិន​គួរ​ទទួលទាន ដើម្បី​ឲ្យ​អាជីវករ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​បាន​យល់​ដឹងបង្ការ​ទប់ស្កាត់​ទាំងអស់​គ្នា​។

លោក តូច ចៅ​កុយ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តពោធិ៍សាត់​និង​សហការី បាន​ណែនាំ​ដល់​អ្នក​លក់ដូរ​ទាំង​អស់ ចៀសវាង​ការ​ប្រើប្រាស់​សារធាតុ​គីមី បន្ថែម​ទៅ​លើ​ផលិតផល​ម្ហូបអាហារ ឬការ​កែ​ច្នៃ​ដែល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​ទទួលទាន​ ។ ណែនាំ​ដល់​អាជីវករ​ឲ្យ​ចេះ​អនាម័យ រៀបចំ​ទំនិញ​ដាក់​លក់​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ ទៅ​តាម​ប្រភេទ​ទំនិញ​ហូប​ចុក​និង​ទំនិញប្រើប្រាស់​ឲ្យ​នៅ​ដាច់​ពី​គ្នា ចៀសវាង​កំប៉ុង
​ក្រ​ពិត ឬប៉ោង​បណ្ដាល​ឲ្យ​មាន​ច្រេះ​ខាងក្នុង​។ ​

​លោក តូច ចៅ​កុយ មាន​ប្រសាសន៍​ថា អាជីវករ​ពេល​ដែល​យក​ទំនិញ​មក​ដាក់​តាំង​លក់ ត្រូវ​ពិនិត្យ​មើល​កាល​បរិ​ច្ឆេ​ត​ឲ្យ​បាន​ច្បាស់លាស់ ចៀសវាង​សមត្ថកិច្ច​មក​ត្រួតពិនិត្យ​មើលឃើញ​ទំនិញ​ហួស​សុពលភាព​មួយ​ដង​ជា​ពីរ​ដង​នៅ​កន្លែង​ដដែល​ៗ ព្រោះ​មន្ត្រី​កាំកុងត្រូល​មិនមែន​ជា​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ដើរ​ប្រមូល​សម្រាម​តាម​ផ្សារ​និង​តាម​លំនៅ​ដ្ឋា​ន​របស់​អាជីវករ​នោះ​ទេ​។

អត្ថបទសរសេរ ដោយ