ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូងស្ទាវប្រដេញកា.ប់គូជម្លោះម្នាក់ កំពុង​ជិះ​ម៉ូតូ…អ្នកឃើញឡើងញាក់សាច់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ប្រភព​ពី​មន្ត្រី​កងរាជ​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា មាន​ពួកក្មេង​ទំនើង​មួយ​ហ្វូងដែល​ជិះ​ម៉ូតូ​ប្រដេញ​គ្មា ហើយ​បាន​ដក​កាំបិត​កាប់​ទៅ​លើ​យុវជន​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ដែរ​ ត្រូវ​មួយ​កាំបិត បណ្ដាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៨ សីហា នៅ​ចំណុច​ភូមិ​បារាំ​ធ្លាក់…

ខេត្តបាត់ដំបង ​៖ ប្រភព​ពី​មន្ត្រី​កងរាជ​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា មាន​ពួកក្មេង​ទំនើង​មួយ​ហ្វូងដែល​ជិះ
​ម៉ូតូ​ប្រដេញ​គ្មា ហើយ​បាន​ដក​កាំបិត​កាប់​ទៅ​លើ​យុវជន​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ដែរ​ ត្រូវ​មួយ​កាំ
បិត បណ្ដាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៨ សីហា នៅ​ចំណុច​
ភូមិ​បារាំ​ធ្លាក់ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក​ ។

យោង​តាម​របាយ​ការ​ណ៍​បឋម​របស់​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​ទំនើង​មួយ​ក្រុម​នោះ​ទេ សូ​ម្បី​តែ​ម្នាក់ តែ​គេ​បានដឹង​ថា ក្រុម​នោះ​មាន​បក្សពួក​ប្រហែល​២០​នាក់ ជិះ​ម៉ូតូ​ប្រហែល​១០​គ្រឿង ដោយ​មានកាំបិត ​ឬ​ដាវ​សាមូរ៉ៃ​​នៅ​ក្នុង​ដៃ​ពួក​គេ​ផង​។ សេចក្ដី​រាយ​ការ​ណ៍ដដែល​បាន​បញ្ជាក់​ថា ក្រុម​ជន​អន្ធពាល​ទាំងនេះ​ បាន​ធ្វើ​ដំណើ​រលើ​ផ្លូវជាតិ​លេខ​៥៩ ពី​ទិស​ខាងជើង​ទៅ​ត្បូង​។

ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​ក្រុម​ជន​ទំនើង​ទាំង​ហ្វូង​នោះ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាង លើ​ ស្រាប់តែ​ពួក​គេ​បាន​ដក​កាំបិត​កាប់​ទៅ​លើ​យុវជន​ម្នាក់​ឈ្មោះ​នឿ​ម ធា ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​បារាំ​ធ្លាក់ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ដែល​កំពុង​ជិះ​ម៉ូតូ​ដែរ ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ត្រូវ​ចំ​ត្រគៀក​ខាងស្តាំ​មួយ​កាំបិត​ បណ្តាល​ឱ្យរង​របួស​ជា​ទម្ងន់ ​។ បើ​តាម​សមត្ថ​កិ​ច្ខ​ថា ជន​រង​គ្រោះ​រង​របួស​រយះ​ប្រវែង​២០​សង់​ទីម៉ែត្រ និង​មាន​ជម្រៅ​លិច​ដល់​ឆ្អឹង​ ។

អ្នក​ភូមិ​ដែល​ឃើញ​ព្រឹត្តិការណ៍​នេះ​បាន​ប្រាប់​សមត្ថកិច្ច​ ក្រោយ​ពេល​កើត​ហេ​តុ​ថា ក្រុម​ក្មេង​ពាល​ទាំងនោះ​បញ្ចេញ​អត្ត​ច​រិ​ក​ដូច​កំរោលចូល ហើយ​ទំនង​មិនមែន​ជា​ពួកក្មេង​នៅ​ក្នុង​មូលដ្ឋាន​ទេ​។ ក្រុម​នេះអាច​ជិះ​មក​ពី​ចម្ងាយ ហើយ​ការ​កាប់​ប្រហារ​នេះ ​ហាក់ដូចជា​ធ្វើ​ឡើង​បែប​កំហឹង​តែ​ម្ដង​ ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​ក្រុម​ជនពាល​ទាំងនោះ​បាន​ជិះ​​ម៉ូតូ​គេចខ្លួន​បាត់​អស់​ភ្លាម​ៗ​ដែរ ដោយ​មិន​រំខាន​កម្លាំង​សមត្ថកិច្ច​ណា​ម្នាក់​ឡើង លុះ​មួយសន្ទុះ​ធំ​ទើប​ឃើញ​វត្តមាន​សមត្ថ​កិ​ច្ច ​។ ទោះ​យ៉ាងណា សមត្ថកិច្ច​បាន​ផ្ដល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ​និង​ជន​រង​គ្រោះ​ដូច​សព្វដង​ដែរ ត្រឹម​ពាក្យ​ថា «​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​» តែ ប៉ុណ្ណោះ​ ។ (សម្រួល​ដោយ៖​ស្រីណា)

អត្ថបទសរសេរ ដោយ