ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៧​នាក់ របួសធ្ងន់​ស្រាល​១១​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​២​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១៧ និង​១៨​ ខែសីហា ឆ្នាំ​២០១៩ កើតឡើង​១២​លើក​(​យប់​៤​លើក​) ស្លាប់​៧​នាក់​(​ស្រី​៥​នាក់​)​របួសធ្ងន់​១១​នាក់​(​ស្រី​៤​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​២​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១៧ និង​១៨​ ខែសីហា ឆ្នាំ​២០១៩ កើតឡើង​១២​លើក​(​យប់​៤​លើក​) ស្លាប់​៧​នាក់​(​ស្រី​៥​នាក់​)​របួសធ្ងន់​១១​នាក់​(​ស្រី​៤​នាក់​) របួសស្រាល​គ្មាន ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៥​លើក​ស្លាប់​៤​នាក់​,​មិន​គោរព​សិទ្ធ​៣​លើក​ស្លាប់​២​នាក់ ,​មិន​ប្រកាន់​ស្តាំ​​គ្មាន​​,​បត់​គ្រោះថ្នាក់​៣​លើក​ស្លាប់​១​នាក់​,​ប្រជែង​១​លើក ។ សរុប​ស្លាប់​៧​នាក់ ម៉ូតូ​៤​នាក់​(​មិន​ពាក់មួក​២​នាក់​), ថ្មើរជើង​៣​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​២​លើក​, ម៉ូតូ​និង​រថយន្ត​តូច​៣​លើក​ស្លាប់​៣​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​ផ្សេង​ៗ១​លើក​, រថយន្ត​តូច​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​២២​គ្រឿង​នោះ​មាន : ម៉ូតូ​១១​គ្រឿង​,​រថយន្ត​តូច​៥​គ្រឿង​,​រថយន្ត​ធំ​៥​គ្រឿង​,​យាន​ផ្សេង​ៗ១​គ្រឿង​,​ថ្មើរជើង​៣​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៦​លើក​,​រថយន្ត​ធំ​៣​លើក​,​ថ្មើរជើង​២​នាក់ ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​,​ផ្លូវ​ខេត្ត​៤​លើក​,​ផ្លូវលំ​៣​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ៖ ខេត្តកំពង់ចាម​១​លើក​ស្លាប់​១​នាក់​, ខេត្តកំពង់ធំ​១​លើក​ស្លាប់​១​នាក់​, រាជធានី​ភ្នំពេញ​២​លើក ស្លាប់​ស្រី​១​នាក់​របួស​១​នាក់​, ខេត្តកំពង់ស្ពឺ​៣​លើក ស្លាប់​២​នាក់​(​ស្រី​១​នាក់​) របួស​៦​នាក់​(​ស្រី​៤​នាក់​), ខេត្ត​ព្រះ​សីហ​នុ​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​ខេត្តសៀមរាប​១​លើក​ស្លាប់​១​នាក់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ