ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌល​ប្រឡង​២០២​នឹង​បើក​នៅ​ថ្ងៃស្អែក​ហើយ មាន​បេក្ខជន​សរុប​ជិត​១២​ម៉ឺន​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃស្អែក​នេះ មណ្ឌល​ប្រឡង​បាក់​ឌុ​ប​នឹង​បើក​ទាំងអស់​នៅ​ទូទៅ​ប្រទេស ដោយ​មាន​បេក្ខជន​មាន​ជាង​១២​ម៉ឺន​នាក់​។ នេះ​បើ​យោង​តាម​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ថ្ងៃ​ទី​១៨ ខែសីហា បាន​បង្ហាញ​ទិដ្ឋភាព​ទូទៅ​នៃ​ការ​បិទ​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ…

រាជធានី​ភ្នំពេញ ៖ ថ្ងៃស្អែក​នេះ មណ្ឌល​ប្រឡង​បាក់​ឌុ​ប​នឹង​បើក​ទាំងអស់​នៅ​ទូទៅ​ប្រទេស ដោយ​មាន​បេក្ខជន​មាន​ជាង​១២​ម៉ឺន​នាក់​។ នេះ​បើ​យោង​តាម​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ថ្ងៃ​ទី​១៨ ខែសីហា បាន​បង្ហាញ​ទិដ្ឋភាព​ទូទៅ​នៃ​ការ​បិទ​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​សម័យ​ប្រឡង ៖ ថ្ងៃ​ទី​១៩ សីហា ២០១៩ បញ្ជី​ឈ្មោះ លេខ​តុ លេខ​បន្ទប់​បេក្ខជន តារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញាសា បទ​ប្បញ្ញត្តិ​ប្រឡង និង​ប្លង់​បន្ទប់ ត្រូវ​បាន​បិទ​នៅ​តាម​គ្រប់​មណ្ឌល​ប្រឡង​ប្រឡង​ទូ​ទាំង​២៥​រាជធានី​-​ខេត្ត​នៅ​ទូ​ទាំង​ប្រទេស​។

ក្រសួង​បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ មាន​មណ្ឌល​ប្រឡង​សរុប ២០២ មណ្ឌល ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ ៧៥ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ១២៧ មណ្ឌល​មាន​៤៧២៥ បន្ទប់

ដោយ​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​១១៧.០២៤ នាក់ ស្រី​៦០.៤២១​នាក់ ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៤៤៦៨៣​នាក់ ស្រី​២៥២៨៥​នាក់ មាន​១៨១០​បន្ទប់ និង​ថ្នាក់​វិទ្យា​សាស្ត្រ​សង្គម​មាន​ចំនួន​៧២៣៤១​នាក់ ស្រី​៣៥១៣៦​នាក់ មាន​២៩១៥​បន្ទប់​។

សូម​ជម្រាប​ថា តាម​ការ​សង្កេត​មុន​ពេល​ប្រឡង​បេ​ក្ខ​មួយ​ចំនួន​បាន​ទៅ​បន់ស្រន់​នៅ​កន្លែង​ដែល​ពួក​គេ​បានការ​ជឿ​ង​ជាក់ ដើម្បី​ឲ្យ​ប្រឡង​ជាប់​ផង​ដែរ តាម​បណ្តា​រាជធានី​-​ខេត្ត​នៅ​ទូទៅ​ប្រទេស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ