ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម​ បង្ខំចិត្ត​បិទ​អណ្តូងរ៉ែ​ធ្វើ​ឱ្យ​បាត់បង់​ការងារ​ប្រហែល​៤៤០០​កន្លែង

4 ឆ្នាំ មុន

ប្រទេស​កុង​ហ្គោ ៖ បើ​តាម​អ្នកវិភាគ​បាន​និយាយ​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន គឺជា​ផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ទៅ​លើ​ក្រុមហ៊ុន​រ៉ែ​យក្ស​របស់​អង់គ្លេស និង​ស្វី​ស Glencore បង្ខំចិត្ត​បិទ​អណ្តូងរ៉ែ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ និង​កន្លែង​រុករក​រ៉ែ​ទង់ដែង​នៅ​ក្នុង​ប្រទេស​ហ្សំ​បៀ…

ប្រទេស​កុង​ហ្គោ ៖ បើ​តាម​អ្នកវិភាគ​បាន​និយាយ​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន គឺជា​ផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ទៅ​លើ​ក្រុមហ៊ុន​រ៉ែ​យក្ស​របស់​អង់គ្លេស និង​ស្វី​ស Glencore បង្ខំចិត្ត​បិទ​អណ្តូងរ៉ែ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ និង​កន្លែង​រុករក​រ៉ែ​ទង់ដែង​នៅ​ក្នុង​ប្រទេស​ហ្សំ​បៀ ដែល​ធ្វើ​ឱ្យ​មានការ​បាត់បង់​ការងារ​ប្រហែល ៤៤០០ កន្លែង​។

ក្រុមហ៊ុន Glencore គឺជា​អ្នក​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ​កំពុង​ដាក់​អណ្តូងរ៉ែ​ម៉ា​ន់​ដា​ដា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​​កុង​ហ្គោ ដែល​ជា​អ្នក​ផលិត​លោហៈធាតុ​កូ​បាល់​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក និង​ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​នៅ​លើ​ពិភពលោក ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​លោហៈ​កូ​បាល់​។

អណ្តូងរ៉ែ​ដែល​ផលិត​លោហៈ​ប្រហែល ១ ភាគ ៥ នៃ​លោហៈ​ត្រូវ​បាន​ប្រើ​ដើម្បី​ផលិត​អា​គុយ​សម្រាប់​ទូរស័ព្ទ​ចល័ត​និង​ឡាន​អគ្គិសនី បាន​ផ្តល់​ការងារ​ដល់​មនុស្ស​ប្រមាណ ៣០០០ នាក់​។ ប្រទេស​នេះ​បាន​បង់ពន្ធ​ចំនួន ៦០០ លាន​ដុល្លារ​អា​មេ​រិ​ក កាលពី​ឆ្នាំ​មុន ឬ​មួយ​ភាគ​ដប់ នៃ​ថវិកា​របស់​រដ្ឋាភិបាល​កុង​ហ្គោ​។

អង្គភាព​ជីក​រ៉ែ​នៅ​ហ្សំ​បៀ​របស់​ក្រុមហ៊ុន Glencore ក៏​កំពុង​បិទ​កន្លែង​រុករក​រ៉ែ​ទង់ដែង​ចំនួន ២ កន្លែង​នៅ​រោងចក្រ Nkana របស់​ខ្លួន ដែល​ប្រហែលជា​ធ្វើ​ឲ្យ មនុស្ស ១៤០០ នាក់​បាត់បង់​ការងារ​ធ្វើ​។ ស្ពាន់​មាន​ចំនួន​ច្រើន​ជាង​ពីរ​ភាគ​បី នៃ​ប្រាក់​ចំណូល​នាំ​ចេញ​របស់​ប្រទេស និង​មួយ​ភាគ​បី​នៃ​ប្រាក់​ចំណូល​ពន្ធ​។

សេដ្ឋកិច្ច​របស់​អាហ្វ្រិក​ផ្សេង​ទៀត ក៏​កំពុង​ធ្លាក់​ចុះ​ផង​ដែរ ពី​ការ​ធ្លាក់​ចុះ​នៃ​ឧស្សាហកម្ម​ដែល​ប្រើប្រាស់​ទំនិញ​ដែល​ពួក​គេ​លក់​។ សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល ១៣ ខែ គឺ​មួយ​ផ្នែក​ទទួលខុសត្រូវ​ចំពោះ​ការ​ចុះ​ខ្សោយ​តម្រូវការ​សម្រាប់​ទំនិញ​ដែល​រោងចក្រ​ជីក​រ៉ែ​បាន​ផលិត​។

ប្រធានាធិបតី​អា​មេ​រិ​ក​ដូ​ណា​ល់​ត្រាំ​ប្រមូល​ពន្ធ ២៥% លើ​ផលិតផល​ចិន ២៥០​ពាន់​លាន​ដុល្លារ និង​ក្រុង​ប៉េ​កាំ​ង​បាន​យកពន្ធ​សងសឹក​លើ​ទំនិញ​អា​មេ​រិ​ក ១១០​ពាន់​លាន​ដុល្លារ​វិញ ដែល​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​តម្លៃ​ទំនិញ​ខ្លះ ជា​ពិសេស​ទៅ​លើ​ទង់ដែង​និង​កូ​បាល់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តម្លៃ​នៃ​កូ​បាល់ ដែល​ជា​វត្ថុធាតុដើម​ចាំបាច់​នៅ​ក្នុង​អា​គុយ បាន​ធ្លាក់​ចុះ​ពី​ជាង ៩០០០០​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​តោន កាលពីដើម​ឆ្នាំ​មុន មក​ត្រឹមតែ​ប្រហែល ២៨០០០​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​តោន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ