ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្គោល​ខៀវ ស៑ន រ៉ា​គី​ម បំបាក់​ជើង​ខ្លាំង ឡុ​ង ខេត្ត ឲ្យ​ហាល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា ការ​ប្រកួត​ជ្រើសរើស​ជើងឯក TV5 Knock out Series by K-Cement…

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា ការ​ប្រកួត​ជ្រើសរើស​ជើងឯក TV5 Knock out Series by K-Cement រដូវ​កាល​ទី​៦ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម កាលពី​ថ្ងៃ​ទី​១៧ សីហា គេ​មិន​នឹក​ស្មានថា កីឡាករ​បង្គោល​ខៀវ ស៑ន រ៉ា​គី​ម អាច​ឈ្នះ​គូប្រកួត ហើយ​ទម្លាក់​បង្គោល​ក្រហម ឡុ​ង ខេត្ត ដែល​ជា​ជើង​ខ្លាំង ឱ្យ​ហាលអាវ​បាន​សម្រេច​នោះ​ទេ​។ នេះ​ជា​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​៣២​នាក់ យក​ទាំង​១៦​នាក់ ដើម្បី​ស្វែងរក​អ្នក​ឈ្នះ​ក្នុង​ជុំ​ទី​១​ទាំង​១៦ ឱ្យ​ឡើង​ប្រកួត​ទម្លាក់​គ្នា​បន្ត​យក​តែ​៨​នាក់ ក្នុង​ស​ប្ដា​ហ៍​បន្តបន្ទាប់​។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ព្រែក​កំ​ពិស បាន​ទទួល​ការ​ចាប់អារម្មណ៍​ចំពោះ​មួយគូ​នេះ​យ៉ាង​ខ្លាំង ដោយសារ​តែ​អ្នក​ទាំង​ពីរ គឺជា​គូប្រកួត​ស៊ីសាច់ហុតឈាម ហើយ​អ្នក​ចាញ់​ហាលអាវ និង​អ្នក​ឈ្នះ​បាន​ឡើង​។ ខុស​ពី​គូប្រកួត​ផ្សេង​ៗ ដែល​ប្រើ​រយៈពេល​ប្រកួត​៣​ទឹក​ដូច​គ្នា ប៉ុន្តែ​ពេល​ខ្លះ​ក៏​ព្រ​លែងដៃ​ដាក់​គ្នា​ខ្លះ​ៗ ។ សម្រាប់​មួយគូ​នេះ គេ​កត់​សម្គាល់ថា កីឡាករ​ម្ខាង​ៗ​អត់​មាន​សំចៃ​ដៃ ឬ​ទុក​មុខ​ឱ្យ​គ្នា​តែ​ម្ដង ពេញ​រយៈពេល​៣​ទឹក ដែល​នេះ អាច​មក​ពី​អ្នក​ទាំង​ពីរ​សុទ្ធតែ​ត្រូវការ​ឡើង​ទៅ​កាន់​វគ្គ​បន្ត ហើយ​មិន​ចង់​ជ្រុះ​ចេញពី​កម្មវិធី​។

យ៉ាងណាមិញ កីឡាករ​ទាំង​ពីរ​មិន​អាច​ទទួល​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​នោះ​ទេ ដោយ​ការ​ប្រកួត​បើ​ទោះជា​បង្គោល​ក្រហម ឡុ​ង ខេត្ត ជា​កីឡាករ​ជើង​ខ្លាំង និង​មាន​ប្រវត្តិ​ធ្លាប់​ខ្លាំង​ស្ទើរ​គ្រប់​សង្វៀន​មក​ហើយ ក៏​បង្គោល​ខៀវ នៅ​តែ​ដណ្ដើម​បាន​ជ័យជម្នះ​។ កីឡាករ​បង្គោល​ខៀវ បង្ហាញ​អារម្មណ៍​លោត​កញ្ជ្រោល​សប្បាយ​​អរ​ចង់​ហោះ បន្ទាប់​ពី​ត្រូវ​បាន​គណៈកម្មការ​ប្រកាស​ថា បាន​ឈ្នះ​ពិន្ទុ ដោយសារ​តែ​គេ​ប្រកាស​ថា មិន​ចង់​ជឿ​ថា​ឈ្មោះ​របស់​ខ្លួន​ត្រូវ​បាន​ប្រកាស​ឱ្យ​ជាប់​ក្នុង​វគ្គ​៨​នាក់ ដែល​វគ្គ​កាន់តែ​សំខាន់​ក្នុង​ការ​ប្រកួត​ជើងឯក​។

យ៉ាងណាមិញ លោក​នៅ​តែ​បង្ហាញ​អារម្មណ៍​ភ័យ​ៗ​សម្រាប់​ការ​ប្រកួត​ជម្រុះ​ក្នុង​វគ្គ​បន្ត ដោយ​មិន​ទាន់​ដឹង​ថា នឹង​មានសំណាង​បែប​នឹង​ម្ដងទៀត ឬ ត្រូវ​ជ្រុះ​ហាលអាវ លែង​បាន​ប្រកួត​បន្ត​នោះ​ទេ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ