ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ស្រាវ​ជ្រាវ​​ល្បែងភ្នាល់​គ្រប់​ប្រភេទ​តាម​អន​ឡាញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ពង្រឹង​បង្ក្រាប​ល្បែងភ្នាល់​គ្រប់​ភេទ​តាម​ប្រព័ន្ធ​អន​ឡាញ​ទាំង​ក្នុង និង​ក្រៅប្រទេស​។ នេះ​បើ​យោង​តាម​សារាចរ​ណែនាំ​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែសីហា ស្តី​ពី​ការ​ពង្រឹង​ការ​គ្រប់គ្រង​អាជីវករ…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ពង្រឹង​បង្ក្រាប​ល្បែងភ្នាល់​គ្រប់​ភេទ​តាម​ប្រព័ន្ធ​អន​ឡាញ​ទាំង​ក្នុង និង​ក្រៅប្រទេស​។ នេះ​បើ​យោង​តាម​សារាចរ​ណែនាំ​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែសីហា ស្តី​ពី​ការ​ពង្រឹង​ការ​គ្រប់គ្រង​អាជីវករ ឬ​ល្បែងភ្នាល់​តា​ប៉ា​ស៊ី​ន​អេ​ឡិច​ត្រូ​និ​ច តាម​រយៈ​អ៊ី​ន​ធើ​រ​ណេ​ត​អន​ឡាញ​ក្នុង និង​ក្រៅប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

យោង​តាម​សារាចរ​ណែនាំ​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​បាន​ថ្លែង​ឱ្យ​ដឹង​ថា កន្លង​មក រាជរដ្ឋាភិបាល​បាន​សង្កេត​ឃើញ​ថា សកម្មភាព​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច តាម​រយៈ​អ៊ី​ន​ធើ​រ​ណេ​ត​អន​ឡាញ (Internet Online) ក្នុង និង​ក្រៅប្រទេស​មួយ​ចំនួន​បាន​ទទួល​គោល​ការ​អនុញ្ញាត​ពី​រាជ​រដ្ឋាភិបាល និង​មួយ​ចំនួន​ទៀត​បាន​លួចលាក់​ធ្វើ​សកម្មភាព​នៅ​តាម​ទីតាំង​ផ្សេង​ៗ​គ្នា ហើយ​ពួក​ឧក្រិដ្ឋ​ជនបរទេស​មួយ​ចំនួន បាន​ជ្រក​ក្រោម​រូបភាព​ល្បែងភ្នាល់​ប្រភេទ​នេះ ដើម្បី​ធ្វើ​សកម្មភាព​បោកប្រាស់​ជំរិត​ទារប្រាក់​ពី​ជន​រង​គ្រោះ​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធា​រណៈ និង​របៀបរៀបរយ​ក្នុង​សង្គម​។

ប្រភព​បន្ត​ថា ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​តាម​រយៈ​អ៊ី​ន​ធើ​រ​ណេ​ត​អន​ឡាញ ក្នុង និង​ក្រៅប្រទេស សំដៅ​ចូលរួម​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ក្នុង​សង្គម រាជរដ្ឋាភិបាល​សូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម ៖

១-​មន្ត្រី​នគរបាល​យុត្តិធម៌ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ត្រូវ​បង្កើន​ការ​ស្រាវជ្រាវ និង​បង្ក្រាប អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រ​និ​ច​តាម​រយៈ​អ៊ី​ន​ធើ​រ​ណេ​អន​ឡាញ​ក្នុង និង​ក្រៅប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព ដែល​ធ្វើ​សកម្មភាព​ដោយ​មិន​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង ស្ថាប័ន​មាន សមត្ថកិច្ច​។

២- ចំពោះ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រ​និ​ច​តាម​រយៈ​អ៊ី​ន​ធើ​រ​ណេ​ត​អន​ឡាញ​ក្នុង និង​ក្រៅប្រទេស​ដែល​មាន​អាជ្ញាប័ណ្ណ ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​សកម្មភាព​រហូត​ផុត​សុពលភាព​ដែល​បាន​កំណត់​ក្នុង​អាជ្ញាប័ណ្ណ ។ បន្ទាប់​ពី​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មិន​បន្ត​សុពលភាព​នៃ​អាជ្ញាប័ណ្ណ​អនុញ្ញាត ឱ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​ប្រភេទ​នេះ​តទៅ​ទៀត​ឡើយ​។

៣- រាជរដ្ឋាភិបាល​បញ្ឈប់​ការ​ផ្តល់​គោលការណ៍ និង​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឱ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់ តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​តាម​រយៈ​អ៊ី​ន​ធើ​រ​ណេ​តរ​រន​ឡាញ​ក្នុង និង​ក្រៅប្រទេស​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ចុះ​ហេ​ត្ថ​លេខា​លើ​សារាចរ​ណែនាំ​នេះ​តទៅ​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​-​ប្រធាន​ស្ថាប័ន​ពាក់ព័ន្ធ អគ្គស្នងការ​នគរបាល​ជាតិ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​ថ្នាក់ ត្រូវ​ចាត់​វិធាន​ការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ដើម្បី​អនុវត្ត​សារាចរ​ណែនាំ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ