ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​សោកនាដកម្ម​! ២​គ្រឿង​ពន្លះ​គ្នា​ខ្ទេច ស្លា.ប់​ជាង​១០នាក់ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មហា​សោកនាដកម្ម​មួយ​បាន​កើត​ឡើង​លើ​ទឹកដី​ថៃ ខណៈ​រថយន្ត​ម៉ាក​រថទូ របស់​ប្រទេសថៃ បើក​បុក​គ្នា​ជាមួយ​រថយន្ត​សណ្តោង​កង់​18​បណ្តាល​ឲ្យ​ជនជាតិ​ឡាវ​11​នាក់​ស្លាប់ ​និង​​ជន​ជាតិ​ថៃ-​ឡាវ​4​នាក់​ផ្សេង​ទៀត​រង​របួស​។ ​ហេតុ​ការណ៍​នេះ​​បាន​កើតឡើង​កាលពី​​​ទៀប​ភ្លឺ​ព្រឹក នា​​​ថ្ងៃ​ទី​18…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មហា​សោកនាដកម្ម​មួយ​បាន​កើត​ឡើង​លើ​ទឹកដី​ថៃ ខណៈ​រថយន្ត​ម៉ាក​រថទូ របស់​ប្រទេសថៃ បើក​បុក​គ្នា​ជាមួយ​រថយន្ត​សណ្តោង​កង់​18​បណ្តាល​ឲ្យ​ជនជាតិ​ឡាវ​11​នាក់​ស្លាប់ ​និង​​ជន​ជាតិ​ថៃ-​ឡាវ​4​នាក់​ផ្សេង​ទៀត​រង​របួស​។ ​ហេតុ​ការណ៍​នេះ​​បាន​កើតឡើង​កាលពី​​​ទៀប​ភ្លឺ​ព្រឹក នា​​​ថ្ងៃ​ទី​18 ខែ​​សីហា ឆ្នាំ​2019​ នៅ​លើ​ដងផ្លូវ​កំពុង​ស្ថាបនា​មួយ​កន្លែង​​មុខ​សាលាស្រុក​វ៉ាំ​ង​សំប៊ូន ​ក្នុង​ខេត្ត​ស្រះ​កែវ​ ។

សេចក្តីរាយការណ៍​បន្ត​ថា ក្នុង​ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​ខាងលើ​នេះ ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​​​ទាំងអស់​11​នាក់ ក្នុង​នោះ​ប្រុស​5​នាក់ និង​ស្រី​6​នាក់ ដែល​សុទ្ធ​សឹង​ជា​ជនជាតិ​ឡាវ​ទាំងអស់ ហើយ​ក្រៅពី​នេះ​ក៏​មាន​អ្នក​រង​របួស​ចំនួន​4​នាក់ ក្នុង​នោះ​មាន​ទាំង​ជនជាតិ​ថៃ និង​ជនជាតិ​ឡាវ​ផ្សេង​ទៀត​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បង្ក​ឡើង​ដោយ​រថយន្ត​​ម៉ាក​រថទូ ​15​កៅអី ដែល​ពាក់​ស្លាក​លេខ​ប្រទេសថៃ 34-0405 បាន​បើក​រ៉េ​ចង្កូត​ឆ្លង​ទ្រូងផ្លូវ ស្រាប់តែ​ទៅ​បុក​រថយន្ត​ធុន​ធំ​សណ្តោង​កង់​18 ដែល​កំពុង​បើកបរ​បញ្ច្រាស់ទិស​គ្នា បណ្តាល​ជន​រង​គ្រោះ​ស្លាប់​១១​នាក់ និង​រង​របួស​៤​នាក់​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​រថយន្ត​សង្គ្រោះ​មក​ពី​3​ស្រុក​របស់​ប្រទេស​ថៃ បាន​រួម​គ្នា​ជួយ​ដឹក​ជន​រង​គ្រោះ (​អ្នក​រង​របួស​) ទៅ​សង្គ្រោះ​បន្ទាន់​ផង​ដែរ​។ យ៉ាងណា​ក៏​ដោយ ករណី​នេះ បើ​តាម​ប្រភព​ពី​ប្រទេស​ថៃ បាន​បញ្ជាក់​ថា អ្នក​រង​គ្រោះ​មិន​មាន​ជនជាតិ​ខ្មែរ​នោះ​ទេ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://www.youtube.com/watch?v=_kXyL92NcLk

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ