កម្ពុជា ចង់​ឃើញ​ស្ថានភាព​នៅ​ទីក្រុង​ហុង​កុង ទៅ​រក​ភាព​ប្រក្រតី​ឲ្យ​បាន​ឆាប់


រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចង់​ឃើញ​ស្ថានភាព​នៅ​ក្នុង​ទីក្រុង​ហុងកុង ប្រទេស​ចិន មាន​ភាព​ស្ថានភាព​ដូច​ប្រក្រតី​ឡើង​វិញ​ឲ្យ​បាន​ឆាប់ ដើម្បី​ឱ្យ​ប្រជាជន​រស់នៅ​ដោយ​សុខ​សន្តិភាព​។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិកា​អន្តរជាតិ​កម្ពុជា​។

ការ​ចង់បាន​របស់​កម្ពុជា ខណៈ​ដែល​ប្រជាជន​នៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន បាន​កំពុង​តែ​មាន​បាតុកម្ម​យ៉ាង​ខ្លាំង។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​កម្ពុជា ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​គោរព «​គោលនយោបាយ​ចិន​មួយ​» ហើយ​ចាត់​ទុក​ស្ថានការណ៍​ដែល​កំពុង​វិវត្តន៍​នៅ​ក្នុង​ទីក្រុង​ហុងកុង ជា​កិច្ចការ​ផ្ទៃក្នុង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ប្រទេស​កម្ពុជា គាំទ្រ​នូវ​រាល់​ចំណាត់ការ​ចំ​បាច់​នានា របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​តំបន់​រដ្ឋបាល ពិសេស​ទីក្រុង​ហុងកុង ដើម្បី​រក្សា​សន្តិភាព សណ្តាប់ធ្នាប់​សាធារណៈ សន្តិសុខ​ជាតិ និង​ការ​រួម​រស់នៅ​ជាមួយ​គ្នា​ប្រកបដោយ​ភាព​សុខដុមរមនា​ក្នុង​សង្គម ដោយ​អនុលោម​ទៅ​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ទាំងឡាយ​របស់​ប្រទេស និង​ការ​ប្រតិបត្តិ​ជា​អន្តរជាតិ​។

ប្រទេស​កម្ពុជា ចង់​ឃើញ​ការ​ត្រឡប់​មក​រក​ប្រក្រតី​ភាព​ឱ្យ​បាន​ឆាប់ នូវ​ជីវភាព​រស់នៅ​ប្រកបដោយ​សុខ​សន្តិភាព​របស់​ប្រជាជន​ហុងកុង​ទាំងមូល​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ