ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់! អាយុ​៧០​ឆ្នាំ​រាង​កាយ​ស្គម​ស្គាំង​ត្រូវ​គេ​បង្ខំ​ឱ្យធ្វើ​ការ​ធ្ងន់​ទៀត​ (មាន​​វី​ដេ​អូ​)

4 ឆ្នាំ មុន

ប្រទេស​ស្រី​លង្កា ៖ សកម្មជន​ម្នាក់​នៅ​ក្នុង​ប្រទេស​ថៃ កំពុង​អំពាវនាវ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​សម្រាប់​សត្វ​ដំរី​ឈឺ​មួយ​ក្បាលមាន​អាយុ​៧០​ឆ្នាំទៅ​ហើយ ដែល​ត្រូវ​បាន​គេ​បង្ខំ​ឱ្យធ្វើ​ការ​នៅ​ពេល​យប់​ជាប់​ៗ​គ្នា​នៅ​ក្នុង​ពិធីបុណ្យ​មួយ​នៅ​ឯ Kandy ប្រទេស​ស្រី​លង្កា ទោះបីជា​វា​មាន​ស្ថានភាព​ទន់ខ្សោយ​គួរ​ឱ្យ​ព្រួយបារម្ភ​ក៏​ដោយ ។ ដំរី​ញី​ឈ្មោះ…

ប្រទេស​ស្រី​លង្កា ៖ សកម្មជន​ម្នាក់​នៅ​ក្នុង​ប្រទេស​ថៃ កំពុង​អំពាវនាវ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​សម្រាប់​សត្វ​ដំរី​ឈឺ​មួយ​ក្បាលមាន​អាយុ​៧០​ឆ្នាំទៅ​ហើយ ដែល​ត្រូវ​បាន​គេ​បង្ខំ​ឱ្យធ្វើ​ការ​នៅ​ពេល​យប់​ជាប់​ៗ​គ្នា​នៅ​ក្នុង​ពិធីបុណ្យ​មួយ​នៅ​ឯ Kandy ប្រទេស​ស្រី​លង្កា ទោះបីជា​វា​មាន​ស្ថានភាព​ទន់ខ្សោយ​គួរ​ឱ្យ​ព្រួយបារម្ភ​ក៏​ដោយ ។

ដំរី​ញី​ឈ្មោះ ទ្រី​គី​រី (Tikiri) មាន​សភាព​ទន់ខ្សោយ​ណាស់​ដែល​រាង​កាយ​ដ៏​ស្គមកំព្រឹង​ចេញ​ឆ្អឹងជំនី​របស់​វា​ត្រូវ​បាន​បិទ​បាំង​ដោយ​សម្លៀក​បំពាក់​ចម្រុះ​ពណ៌ ហើយ​បាន​ដើរ​ចម្ងាយ​រាប់​ម៉ៃ​ល៍​ជា​រៀង​រាល់​យប់​ក្នុង​ពិធីបុណ្យ​សាសនា​នេះ ។

បើ​យោង​តាម​នាង Lek Chailert ដែល​ជា​ស្ថាបនិក​មូលនិធិ​ដំរី បានឱ្យ​ដឹង​ថា ស្រប​ពេល​នឹង​ទិវា​ដំរី​ពិភពលោក​នោះ នាង​បាន​កត់សម្គាល់​ឃើញ​ថា គ្មាន​នរណា​ម្នាក់​បានឃើញ​រាង​កាយ​របស់ Tikiri ក្នុង​សភាព​ទន់ខ្សោយ​ទេ ដោយសារ​តែ​សម្លៀក​បំពាក់​បិទ​បាំង​ជិត​អស់ហើយ ។

Tikiri ជា​ដំរី​ញី​ដែល​មាន​អាយុ​៧០​ឆ្នាំ​ហើយ កំពុង​មាន​ជំងឺ ។ Tikiri គឺជា​សត្វ​ដំរី​មួយ​ក្នុង​ចំណោម​ដំរី ៦០ ក្បាល ដែល​ត្រូវ​ធ្វើការ​នៅ​ក្នុង​ពិធីបុណ្យ Perahera នៅ​ប្រទេស​ស្រី​លង្កា​នៅ​ឆ្នាំ​នេះ ។ Tikiri ចូលរួម​ក្នុង​ក្បួន​ដង្ហែ​តាំងពី​ព្រឹក​ព្រលឹម​រហូត​ដល់​យប់​ជ្រៅ​រាល់​យប់ រយៈពេល​១០​យប់​ជាប់​គ្នា​ជាមួយ​សំឡេង​ខ្លាំង​ៗ ការ​អុជ​កាំជ្រួច និង​ផ្សែង ។ Tikiri ដើរ​ច្រើន​គីឡូម៉ែត្រ​រាល់​យប់ ដើម្បី​ឱ្យ​មនុស្ស​មាន​អារម្មណ៍​រីករាយ​ក្នុង​ពិធី​នោះ ។

គ្មាន​នរណា​ម្នាក់​បានឃើញ​រាង​កាយ និង​ស្ថានភាព​ខ្សោយ​របស់​វា​ទេ ដោយសារ​តែ​សម្លៀក​បំពាក់​បិទ​បាំង ។​គ្មាន​នរណា​ម្នាក់​ឃើញ​ទឹកភ្នែក​របស់​វា​ដែល​រង​របួស​ដោយ​ពន្លឺ​ភ្លឺ​ខ្លាំង​ដោយសារ​តែ​តុបតែង​របាំងមុខ​របស់​​វា​ឡើយ ហើយ​គ្មាន​នរណា​ម្នាក់​មើលឃើញ​ពី​ការ​លំបាក​របស់​វា​ក្នុង​ការ​បោះ​ជំហាន​ទៅ​មុខ​ដោយ​សារ​តែ​ជើង​របស់​វា​ត្រូវ​ជាប់​ដោយ​ច្រវាក់ ។

Chailert បាន​អះអាង​ថា Tikiri ស្ថិត​ក្នុង​ចំណោម​សត្វ​ដំរី ៦០ ក្បាល​ដែល​ត្រូវ​បង្ខំ​ឲ្យ​ធ្វើការ ១០​យប់​ជាប់​ៗ​គ្នា​នៅ​ក្នុង​ពិធីបុណ្យ​ព្រះពុទ្ធ​សាសនា Esala Perahera ដែល​មាន​តុបតែង​លម្អ​សត្វ​ដោយ​ដង្ហែ​ពេល​យប់​ដូច្នេះ​ប្រជាជន​អាច​មាន​អារម្មណ៍​ថា «​បាន​ពរ​» ។

មហោស្រព​នេះ​រួម​បញ្ចូល​ទាំង​អ្នក​សម្តែង​ដូច​ជា​អ្នក​រាំ អ្នក​ផ្លុំភ្លើង និង​អ្នកលេង​ភ្លេង​ត្រូវ​បាន​គេ​ប្រារព្ធ​នៅ​ក្នុង​សំឡេង​ឮ​ខ្លាំង​ៗ ដែល​អាច​ធ្វើ​ឱ្យ​មានការ​រំខាន​ដល់​សត្វ ។

នៅ​ក្នុង​យុទ្ធនាការ Chailert បាន​ទទូច​ដល់​ប្រជាជន​ឱ្យ​សរសេរ​ទៅ​នាយក​រដ្ឋមន្ត្រី​ស្រី​លង្កា​ដើម្បី​បញ្ចប់​នូវ​ភាព​សាហាវឃោរឃៅ​នេះ ។ ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទប្រកាន់​ដែល​បាន​ធ្វើ​ឡើង​ដោយ​មូលនិធិ​សង្គ្រោះ​​ដំរី Buddhist temple The Sacred Tooth Relic ដែល​រៀបចំ​មហោស្រព​នេះ​បាន​អះអាង​ថា «​ពួក​គេ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សត្វពាហនៈ​» ។ ចំណែក​ប្រធាន​អ្នក​ថែរក្សា​សត្វ​ដំរី​ឈ្មោះ Pradeep Nilanga Dela ក៏​បាន​អះអាង​ដែរ​ថា «Tikiri នឹង​លែង​ជា​ផ្នែក​នៃ​ក្បួន​ដង្ហែ ដូច្នេះ​វា​អាច​ទទួល​ការ​ព្យាបាល​បាន » (ដក​ស្រង់​ចេញពី​ ៖ nextshark)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Cyberwize TV)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ