Real Madrid ចង់បាន Christian Eriksen មកលេងក្នុងតម្លៃ៦០លានផោន
តាមប្រភពព័ត៌មាន The Sun បានឱ្យបានដឹងថា ក្លិបអធិរាជស Real Madrid នឹងជះលុយ៦០លានផោនទៅលើកីឡាករ Christian Eriksen…
តាមប្រភពព័ត៌មាន The Sun បានឱ្យបានដឹងថា ក្លិបអធិរាជស Real Madrid នឹងជះលុយ៦០លានផោនទៅលើកីឡាករ Christian Eriksen…
តាមប្រភពព័ត៌មាន The Sun បានឱ្យបានដឹងថា ក្លិបអធិរាជស Real Madrid នឹងជះលុយ៦០លានផោនទៅលើកីឡាករ Christian Eriksen ដើម្បីទិញមកពី Spurs បើទោះបីជាយឺតពេលបន្តិចក៏ដោយ។ តែក្លិបអេស្ប៉ាញកំពុងតែដាក់សម្ពាធទៅលើគ្រូបង្វឹកក្លិប Tottenham លោក Daniel Levy ឱ្យសម្រេចចិត្តទទួលយកលុយឬក៏អត់។
លោក Levy មានគំនិតចង់លក់កីឡាករឱ្យហើយមុនពេលផុតកុងត្រា ព្រោះតែចង់បានលុយ គ្រាន់បើជាងការឱ្យកីឡាករទៅលេងនៅក្លិបផ្សេងទៀតដោយមិនបានលុយ។ ដូចជាយើងបានឃើញស្រាប់កាលពីរដូវកាលមុន ពេលដែលលោកសម្រេចចិត្តលក់ Mousa Dembele មុនពេលផុតកុងត្រា។
Madrid បានមើលឃើញគោលគំនិតរបស់លោក Levy ដើម្បីយក Eriksen មកលេង ដែលគេយល់ថា ជាអ្នកស្នងតំណែង Luka Modric។ ក្លិបនេះមានទំនុកចិត្តខ្ពស់ក្នុងការទិញយក Eriksen ឱ្យបានមុនការបិទរដូវកាលទិញលក់អឺរ៉ុប ដែលនឹងបិទនៅថ្ងៃទី២ខែក្រោយនេះ ស្របពេលដែលកុងត្រារបស់កីឡាកររូបនេះនៅ Spurs នឹងផុតនៅ១០ខែខាងមុខ។
គ្រូបង្វឹករបស់ក្លិបអធិរាជស ជឿជាក់ថាលោក Levy ក៏ចង់លក់ Eriksen ដែរ។ ចំណែកឯនាយករបស់ Spurs លោក Mauricio Pochttino ក៏បានបង្ហើបថា អនាគតរបស់ Eriksen កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ