ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮសូរតែសំឡេងផ្ទុះ ស្រាប់តែ​ផ្ទះ​បុរស​ពោះ​ម៉ាយខ្ទេចគ្មានសល់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​មួយ​ខ្នង​មាន​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​១៥​មែ​ត្រ ជា​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​ជា​របស់​បុរស​ពោះម៉ាយ​ម្នាក់​ផ្ទះ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បណ្តាល​ឱ្យ​ខ្ទេច​អស់ទាំង​ស្រុង តែ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៧ ខែ សីហា…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​មួយ​ខ្នង​មាន​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​១៥​មែ​ត្រ ជា​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​ជា​របស់​បុរស​ពោះម៉ាយ​ម្នាក់​ផ្ទះ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បណ្តាល​ឱ្យ​ខ្ទេច​អស់ទាំង​ស្រុង តែ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៧ ខែ សីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្បែរ​វត្ត​កោះក្របី តាម​បណ្ដោយ​ផ្លូវ​៣៦៩ ស្ថិត​នៅ​ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ។

តាម​ប្រភព​ព័​ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​កើតហេតុ មាន​ប្រជាពលរដ្ឋ​ទូរស័ព្ទ​រាយការណ៍​ថា​មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម សម​ត្ថ​កិច្ច​ក៏​បាន​ប្រមូល​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ក៏​ឃើញ​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​កំពុង​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ រួច​ក៏​ជួយ​អន្តរាគមន៍​និង​រាយការណ៍​ទៅ​ក្រុម​រថយន្ត​ពន្លត់អគ្គីភ័យ​ចុះ​មក​ជួយ​បាញ់ទឹក​​ពន្លត់ ។ បន្តិច​មក​ក៏​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​មក​ដល់​កន្លែង​កើតហេតុ​បាន​ត្រឹមតែ​បាញ់​ទប់ស្កាត់​មិន​អោយ​ភ្លើង​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង​តែ​ប៉ុណ្ណោះ ចំណែក​ផ្ទះ​កើតហេតុ​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់ទៅហើយ​ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​បន្ត​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​ជា​បុរស​ពោះម៉ាយ​ឈ្មោះ ទិ​ត ជា អាយុ​៦៨​ឆ្នាំ ជា​មន្ត្រីរាជការ​ចូល​និវត្តន៍ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ និង​មានកូន​ប្រុស​ម្នាក់​រស់នៅ​ជាមួយ ប៉ុន្តែ​មុន​ពេល​កើតហេតុ បុរស​ជា​ម្ចាស់ផ្ទះ​មិន​បាន​នៅផ្ទះ​នោះ​ទេ ស្រាប់តែ​ឮ​សំលេង​ផ្ទុះ​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​តែ​ម្ដង ។

​ក្នុងហេតុការណ៍​ខាងលើ​នេះ​ដែរ ក៏​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​បុរី​ប៉េង​ហួត​, រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ខេត្តកណ្ដាល​, រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សាលា​ខណ្ឌ​ច្បារ​អំពៅ​, រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រសួងមហាផ្ទៃ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​ស្នងការ​រាជធានី​ភ្នំពេញ សរុប​១៥​គ្រឿង ដោយ​បាន​ប្រើប្រាស់​បាញ់​ពន្លត់​អស់​ចំនួន​៤​គ្រឿង ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជាបឋម​បានឱ្យ​ដឹង​ថា មូលហេតុ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង បណ្តាល​ឲ្យ​ឆាបឆេះ​ផ្ទះ​អស់ទាំង​ស្រុង តែ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ