ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ផ្ញើ​សារ​ទៅ​ប្តី​ថា «​លា​ហើយ​!»…​ស្រាប់តែ​ផ្អើល​ផ្សារ Aeon ទាំង​ព្រឹក

4 ឆ្នាំ មុន
  • ភ្នំពេញ

តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ស្ត្រី​មានបាន​លោត​សម្លាប់​ខ្លួន​ពីលើ​ជាន់​ទី​៥​កន្លែង​ផ្ងើ​ឡាន​នៃ​អគារ​ផ្សារ​ទំនើប Aeon Mall ខណ្ឌ​សែន​សុខ ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៩ ។…

តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ស្ត្រី​មានបាន​លោត​សម្លាប់​ខ្លួន​ពីលើ​ជាន់​ទី​៥​កន្លែង​ផ្ងើ​ឡាន​នៃ​អគារ​ផ្សារ​ទំនើប Aeon Mall ខណ្ឌ​សែន​សុខ ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៩ ។

ស្ត្រី​ដែល​លោត​សម្លាប់​ខ្លួន​នោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា សុខ អេ​ង អាយុ​៣២​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ​18A ភូមិ​ក្រុង​ថ្មី សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែន​សុខ ។

តាម​សេចក្តីរាយការណ៍​បន្ត​ថា មុន​ពេល​កើតហេតុ​ស្ត្រី​ខាងលើ​បាន​ឡើង​ទៅ​ជាន់​ទី​៥​នៃ​អគារ​ផ្សារ​ទំនើប Aeon Mall ហើយ​លោត​សម្លាប់​ខ្លួន​តែ​ម្តង ។ ក្នុង​នោះ​ផង​ដែរ​បើ​តាម​ក្រុម​គ្រួសារ​ស្ត្រី​ដែល​លោត​ធ្វើ​អត្តឃាត​នេះ​បានឱ្យ​ដឹង​ថា គាត់​មាន​ជំងឺសរសៃប្រសាទ​ប្រមាណ​ជាង​១​ឆ្នាំ​មក​ហើយ ដោយ​មុន​ពេល​ធ្វើ​សកម្មភាព​ស្ត្រី​ខាងលើ​ក៏​បាន​ផ្ងើ​សារ (Chat) ទៅ​កាន់​ប្តី​របស់​ខ្លួន​ផង​ដែរ​ថា «​លា​ហើយ !» រួច​ក៏​លោត​ធ្វើ​អត្តឃាត​តែ​ម្តង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ