ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់ម៉ូតូពី​​ពោធិ៍សែនជ័យ ទៅ​ប្លុងចោល​​នៅ​ដូនពេញ…តែលុយនិងទ្រព្យយកបាត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ ចោរប្លន់២នាក់​ធ្វើសកម្មភាពវាយប្លន់យកម៉ូតូម៉ា​ហុងដាស្កូបពីស៊េរីឆ្នាំ២០២០​មួយ​គ្រឿង រួមជាមួយនិងលុយជិត១ពាន់ដុល្លារ ព្រមទាំងទូរស័ព្ទ២គ្រឿងពីក្មេងស្រីម្នាក់ បានសម្រេចរួចជិះ គេច ខ្លួន បាត់ ។…

រាជធានី​ភ្នំពេញ ៖​ ចោរប្លន់២នាក់​ធ្វើសកម្មភាពវាយប្លន់យកម៉ូតូម៉ា​ហុងដាស្កូបពីស៊េរីឆ្នាំ២០២០​មួយ​គ្រឿង រួមជាមួយនិងលុយជិត១ពាន់ដុល្លារ ព្រមទាំងទូរស័ព្ទ២គ្រឿងពីក្មេងស្រីម្នាក់ បានសម្រេចរួចជិះ គេច ខ្លួន បាត់ ។ ខណៈដែលនាងនិងម្ដាយជិះម៉ូតូម្នាក់១គ្រឿង ចេញពីផ្ទះទៅផ្សារជម្ពូវ័ន ដើម្បីរកទិញឥវ៉ាន់លក់ បន្ទាប់ពីជួបរឿងបែបនេះជនរងគ្រោះរួមជាមួយអ្នកភូមិ និងនគរបាលព្រមទាំងបុគ្គលិកក្រុមហ៊ុនGPSផង ​នាំគ្នាតាមរកតាមរយៈការចង្អុលបង្ហាញពីប្រព័ន្ធតាមដានសុវត្ថិភាពGPS ​ក៏បានប្រទះឃើញ​ម៉ូតូនោះ​ ត្រូវ​ក្រុមចោរ​យកទៅប្លុងចោលនៅមន្ទីរពេទ្យបង្អែកចតុមុខ ហើយក្រុម​ជនសង្ស័យបានគេចខ្លួនបាត់អស់។

ហេតុការណ៍នេះ ​បង្កការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង៤ និ៣០នាទីជិតភ្លឺថ្ងៃទី១៧ ​សីហា នៅតាមផ្លូវបេតុង ត្រង់ចំណុចមុខវត្តពូនភ្នំ ក្នុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យមានគ្នា២នាក់ស្លៀកពាក់សុីវិល ប្រដាប់ដោយដំបងដែកបំពង់ទីប ហើយមិនដឹងថា មាន​កាំភ្លើង​ដែរឬអត់នោះឡើយ និងជិះម៉ូតូកញ្ចាស់១គ្រឿង ពណ៌ក្រហម សង្ស័យម៉ាកវ៉េវ ។

ពួកចោរ ​បាន​ធ្វើសកម្ម​ភាពប្លន់យកម៉ូតូម៉ាកហុងដាស្គូពីពណ៌.ស ស៊េរីឆ្នាំ២០២០ មួយគ្រឿងពាក់ស្លាក​លេខ​ភ្នំពេញ1HR-7251 ។ ដែលជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់ឈ្មោះ រី ចាន់ថង អាយុ៥២ឆ្នាំ ជាលក់ដូរ​ឥវាន់​ចាប​់​ហួយនិង កូនស្រី​ឈ្មោះ​វ៉ាន់ឌី លីហ្សា អាយុ១៤ឆ្នាំ សព្វថ្ងៃមានទីលំនៅក្នុងភូមិព្រៃពពេល សង្កាត់​សំរោង​​ក្រោម ខណ្ឌពោធិ៍​សែន​ជ័យ ។ មិនតែប៉ុណ្ណោះ នៅក្រោមកែបម៉ូតូត្រូវចោរ​យកលុយជាង៩០ម៉ឺន​រៀល និង​២០០ដុល្លារ ចំណែកទូរស័ព្ទម៉ាកអូប៉ូ​១គ្រឿងនិងម៉ាកណូកគាចុចពិល១គ្រឿង​ដាក់នៅហោប៉ៅ​ម៉ូតូ​ខាង​មុខ។ (សម្រួលដោយ៖ ស្រីណា)​​​

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ