ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការចុះបិទ​ទីតាំង​ព្យាបាលជំងឺរបស់ចិន ​ហាក់​អត់​ទម្ងន់…ពលរដ្ឋខ្មែរនៅតែបារម្ភ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ សេចក្តីរាយការណ៍ឱ្យដឹងថា នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ​សង្កេត​ឃើញ​ថា ជនជាតិ​ចិន​ធ្វើ​សកម្មភាព​បើក​ទីតាំង​លក់​ឱសថ​ និង​ផ្តល់​សេវា​ព្យាបាល​ជំងឺនៅ​តាម​ទីប្រជុំជន​ជិត​ព្រំដែន​ ដែល​មាន​បើក​កាស៊ីណូ​ មាន​ជនបរទេស​មក​ចូល​លេងល្បែង​ច្រើន​ ជា​ពិសេស​ជនជាតិ​ចិន ​។…

ខេត្តស្វាយរៀង​៖ សេចក្តីរាយការណ៍ឱ្យដឹងថា នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ​សង្កេត​ឃើញ​ថា ជនជាតិ​ចិន​ធ្វើ​សកម្មភាព​បើក​ទីតាំង​លក់​ឱសថ​ និង​ផ្តល់​សេវា​ព្យាបាល​ជំងឺនៅ​តាម​ទីប្រជុំជន​ជិត​ព្រំដែន​ ដែល​មាន​បើក​កាស៊ីណូ​ មាន​ជនបរទេស​មក​ចូល​លេងល្បែង​ច្រើន​ ជា​ពិសេស​ជនជាតិ​ចិន ​។

​ជាក់ស្តែង ​នៅ​​​ថ្ងៃ​១៦​ សីហា ​​​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​តូច ប៉ូ​លី​វ៉ា ​អភិបាលរង​ខេត្ត​ និង​ជា​ប្រធាន​លុប​បំបាត់​ឱសថ​ក្លែងក្លាយ​ខេត្តស្វាយរៀង​ និង​ដោយ​មានការ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​លោក​ថន ថា​វុ​ទ្ធា អភិបាល​នៃ​គណៈ​អភិបាលស្រុក​ច​ន្ទ្រា​ ត្រូវដឹកនាំកម្លាំង​ចុះ​ពិនិត្យ​ទីតាំង​ផ្ដល់​សេវា​សុខាភិបាល​អត់​ច្បាប់​របស់​សេវា​ឯកជន​នៅ​តំបន់​ច្រកព្រំដែន​សំរោង​ ស្ថិត​នៅ​ក្នុងភូមិ​ចេក ​ឃុំ​សំរោង​ស្រុក​ច​ន្ទ្រា ។​

បន្ទាប់​មក ​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​កន្លែង​ផ្ដល់​សេវា​និង​ណែនាំ​ឱ្យឈ្មោះ​Su JIANC HENG ជនជាតិ​ចិន ឱ្យ​​បញ្ឈប់​ផ្ដល់​សេវា​ និង​ទម្លាក់​យីហោ​ជា​បន្ទាន់​ ចាប់ពី​ថ្ងៃ​ទី​១៦​ សីហា​ ​នេះ​ តទៅ​ រង់ចាំ​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ​ ។​ បន្ទាប់​មក​ក្រុមការងារ ​បាន​ឱ្យម្ចាស់​ផ្ដល់​សេវា​ជនជាតិ​ចិន ​ធ្វើ​កិច្ចសន្យា​ជូន​ក្រុមការងារ​ និង​សន្យា​រត់​ឯក​សារ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ​ទើប​គាត់​បើក​ឡើង​វិញ​ ។​

រីឯ​មហាជន​បាន​រិះគន់​ថា ជនជាតិ​ចិន​នេះ​ បាន​មក​បើក​កន្លែង​លក់​ឱសថ​ និង​ផ្តល់​សេវា​សុខាភិបាល​នេះ​ជា​ច្រើន​ខែ​ហើយ ​មិន​ដែល​ឃើញ​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​មក​ពិនិត្យ​និង​ហាមប្រាម​ទេ​ ។​ ហើយ​មក​ដល់​ពេល​នេះ ​គ្រាន់តែ​ឲ្យ​ជនជាតិ​ចិន​ធ្វើ​កិច្ចសន្យា​ផ្អាក និង​ឲ្យ​ទៅ​រត់​ច្បាប់​បើក​វិញ​ ។

ករណី​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ព្រួយ​បារម្ភ​នូវ​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​មន្ទីរ​សុខាភិបាល​គ្មាន​ប្រសិទ្ធ​ភាព​ ។​ ​(សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម កោះសន្តិភាពនឹង​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ