ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្តល់​ជូន​ការស្នាក់នៅរបស់​បេក្ខជន​ប្រឡង​បាក់​ឌុ​បក្នុងក្រុងសែនមនោរម្យ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សណ្ឋាគារ​និង​ផ្ទះសំណាក់​ក្នុង​ក្រុង​សែន​មនោ​រម្យចំនួន​៤៥​បន្ទប់ ត្រូវ​បាន​ម្ចាស់​បើក​​ឱ្យ​​សិស្ស​ដែល​ជា​បេក្ខជន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ​ ។ លោក​ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​បាន​បញ្ជាក់​ថា សណ្ឋាគារ​និង​ផ្ទះសំណាក់​ខាងលើ​ដែល​ចូលរួម​នោះ ​មាន​ដូច​ជា​៖១-សណ្ឋាគា​មណ្ឌលគិរី…

ខេត្តមណ្ឌលគិរី ៖ សណ្ឋាគារ​និង​ផ្ទះសំណាក់​ក្នុង​ក្រុង​សែន​មនោ​រម្យចំនួន​៤៥​បន្ទប់ ត្រូវ​បាន​ម្ចាស់​បើក​​ឱ្យ​​សិស្ស​ដែល​ជា​បេក្ខជន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ​ ។ លោក​ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​បាន​បញ្ជាក់​ថា សណ្ឋាគារ​និង​ផ្ទះសំណាក់​ខាងលើ​ដែល​ចូលរួម​នោះ ​មាន​ដូច​ជា​៖១-សណ្ឋាគា​មណ្ឌលគិរី ជួយ​ការ​ស្នាក់​នៅ​បន្ទប់​គ្រែ​២ ចំនួន​១០​បន្ទប់, ២-​សណ្ឋាគារ​អឿ​ន ស​កុ​ណា បន្ទប់​គ្រែ​២ ចំនួន​​៨​បន្ទប់, ៣-សណ្ឋាគារ​ពេជ្រ ទេវី បន្ទប់​គ្រែ​​២ ចំនួន​​៣​បន្ទប់, ៤-​ផ្ទះសំណាក់​រស្មី​ពេជ្រ បន្ទប់​គ្រែ​២​ចំនួន​១៤​បន្ទប់, ៥-​ម៉ូ​តែ​ល ពេជ្រ​គី​រី​បន្ទប់​គ្រែ​២ ចំនួន​​៤​បន្ទប់ ​និង​គ្រែ​១ ចំនួន​​៦​បន្ទប់, ​​​ដោយឧ​ប​ត្ថ​ម​តែ​សិស្ស​មក​ពី​ស្រុក​កែវ​សីមាតែ​ប៉ុណ្ណោះ ​។

ម្ចាស់​គ្រប់គ្រង​សណ្ឋាគារ​និង​ផ្ទះសំណាក់​ទាំង​​៥​ ដែល​ឧ​ប​ត្ថ​ម​ដល់​ការ​ស្នាក់​នៅ​ ចំពោះ​បេក្ខជន​ប្រឡង​នេះ បាន​បញ្ជាក់​ថា ការ​ផ្តល់​ជូន​ទៅ​ពួក​គាត់​ស្នាក់​នៅ ​គឺ​ធ្វើ​ឡើង​រយៈពេល​៤​ឆ្នាំ​ហើយ ​។​ ការ​ផ្តល់​នេះ គឺ​ដើម្បី​សម្រាល​ការ​លំបាក​ដល់​បេក្ខជន ព្រមទាំង​ផ្សារ​ភ្ជាប់​ជាមួយ​កា​ងារ​សង្គម​ផង​ដែរ ព្រោះ​ចំនួន​សិស្ស​បាន​កើនឡើង អាច​ប្រឈម​និង​បញ្ហា​ស្នាក់​នៅ​។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី មាន​ប្រសា​ស​ន៍​ថា ចំនួន​សិស្ស​ដែល​ត្រូវ​ចូលរួម​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ គឺ​មានការ​កើន​ឡើងជា​បន្តបន្ទាប់ ដូច្នេះ​តម្រូវការ​កន្លែង​ស្នាក់​នៅ
គឺ​ពិតជា​ចាំបាច់​ខ្លាំង​ណាស់​សម្រាប់​បេក្ខជន​។​ដោយឡែក​សម្រាប់​សប្បុរ​ជន​ដែល​បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​បន្ទប់ ស្នាក់​នៅ​ដល់​បេក្ខជន​ក្រីក្រ ខ្វះខាត​កន្លែង​ស្នាក់​នៅ គឺជា​ការ​លើកទឹកចិត្ត​ដ៏​ធំធេង​ចំពោះ​ពួក​គេ​គាត់​។
ឯកឧត្តម​អភិបាលខេត្ត​បាន​កោត​ស​សើរ​ដល់​បណ្តាល​សប្បុរ​ជន​ទាំងអស់ ដែល​បាន​ជួយ​រំលែក​ការ​លំបាក​ដល់​សិស្ស​ក្រីក្រ និង​លើកទឹកចិត្ត​ឲ្យ​មាន​សកម្មភាព​បែប​នេះ​ជា​បន្ត​ទៀត​នៅ​ឆ្នាំ​ក្រោយ​ៗ​។

​សម្រាប់​ខេត្តមណ្ឌលគិរី​ មាន​បេក្ខជន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នេះ មាន​ចំនួន​៤០៩ នាក់ ស្រី ២២៦​នាក់​ ។ ​យោង​តាម​ក្រសួង​អប់រំ​យុវជន​ និង​កីឡា កាលពី​ថ្ងៃ​ទី​១៦ សីហា ហឹប​វិញ្ញាសា​ ​សម្រាប់​ដំណើរការ​សំ​ណេ​រ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​១៩ សីហា ២០១៩ បាន​ដឹក​ជញ្ជូន​ទៅ​ដល់​រាជធានី​-​ខេត្ត​គោលដៅ​ទូ​ទាំង​ប្រទេស ដោយ​សុវត្ថិភាព​ហើយ​។

ហឹប​វិញ្ញាសា​ទាំងនេះ នឹង​ត្រូវ​បាន​រក្សា​ទុក​ប្រកបដោយ​សុវត្ថិភាព ក្រោម​ការ ពិនិត្យ​យ៉ាង​ហ្មត់ចត់​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ពី​សំណាក់ គណៈមេប្រយោគ ព្រមទាំង​អាជ្ញាធរ​ដែនដី​ដែល​ពាក់ព័ន្ធ ដើម្បី​រក្សា​បាន​នូវ​ស្តង់ដា​នៃ​ការ​ប្រឡង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ