ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​អ​ញ្ចឹ​ង​បាន​អី​មក​វិញ…យក​កាំភ្លើង​បា.ញ់ខ្លួនឯង​ពី​ផ្ចិត​ធ្លាយ​ដល់​ក្រោយខ្នង !

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​ធ្វើ​អត្តឃាត​ដោយ​ឯង​មួយតែ​មិន​បាន​សម្រេចដែលបាន​កើតឡើង​ដោយ​បុរស​ម្នាក់​បាន​យក​កាំភ្លើង​ច្នៃ​បាញ់​ខ្លួនឯង ។ ហេតុការណ៍​នេះបាន​កើតឡើងកាលពី​វេលា​ម៉ោង៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្បាល​ចំការ​របស់​ឈ្មោះ ប្រាក់ គា…

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​ធ្វើ​អត្តឃាត​ដោយ​ឯង​មួយតែ​មិន​បាន​សម្រេចដែលបាន​កើតឡើង​ដោយ​បុរស​ម្នាក់​បាន​យក​កាំភ្លើង​ច្នៃ​បាញ់​ខ្លួនឯង ។ ហេតុការណ៍​នេះបាន​កើតឡើងកាលពី​វេលា​ម៉ោង៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្បាល​ចំការ​របស់​ឈ្មោះ ប្រាក់ គា ស្ថិត​ក្នុងភូមិ​កូន​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

តាមប្រភព​ព័​ត៌​មានបាន​ឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​ជា​រៀងរាល់ថ្ងៃ លុះ​ថ្ងៃ​កើតហេតុស្រាប់តែ​ទាញ​យក​កាំភ្លើង​ឆ្នុក​បាញ់​ខ្លួនឯង បណ្តាល​អោយ​ចំ​ក្បាលពោះ​ត្រង់​ចំណុច​រន្ធ​ផ្ចិតធ្លាយ​ទៅ​ផ្នែក​ខាងក្រោយ​ខ្នងបន្ទាប់​ពី​មានការ​ឈ្លោះប្រកែក​គ្នា​ក្នុង​គ្រួសារ ។

ប្រភព​បន្ត​ទៀត​ថា ជន​រង​គ្រោះ​មាន ឈ្មោះ ចក់ តឿ ហៅ​ផាត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​-​សង្កាត់​ខាងលើ ។

ករណី​ខាងលើ​នេះគឺ​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌកោសល្យ​វិ​ច្ច័​យ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​អូរ​តា​វ៉ៅ សហ​ការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ចុះ​ទៅ​ពិនិត្យ​មើល​កន្លែង​កើតហេតុ ចំណែក​ជន​រង​គ្រោះ​គឺ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​រ​ពេទ្យ​ខេត្តបាត់ដំបង ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ