ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ចុះបន្ទាន់​​ក្នុង​ចម្ការពោតនោះ ​អ្នក​បើក​ជា​វីរបុរស

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ រុ​ស្ស៊ី​បាន​សម្ដែង​ក្ដី​ត្រេកអរ​យ៉ាង​ខ្លាំង ក្រោយ​ពី​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ជួប​គ្រោះថ្នាក់​ហ្វូងបក្សី​បុក​ប៉ះ​និង​ចូល​ក្នុង​ម៉ា​ស៊ី​ន​រេ​អាក់​ទ័​រ បាន​អ្នក​បើក​ដែល​មានបទពិសោធន៍​ខ្ពស់ សម្រេច​ចុះ​បន្ទាន់​ក្នុង​ចម្ការពោត​មួយ ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​ទាំងអស់​ក្នុង​យន្តហោះ​នេះ​។ អ្នក​បើក​យន្ត​ហោះ​នោះ​ត្រូវ​បាន​គេ​ចាត់ទុកជា​វីរបុរស​។ យន្តហោះ​ធុន​AIRBUS A321​នោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​រុ​ស្ស៊ី…

ប្រទេស​រុ​ស្ស៊ី ៖ រុ​ស្ស៊ី​បាន​សម្ដែង​ក្ដី​ត្រេកអរ​យ៉ាង​ខ្លាំង ក្រោយ​ពី​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ជួប​គ្រោះថ្នាក់​ហ្វូងបក្សី​បុក​ប៉ះ​និង​ចូល​ក្នុង​ម៉ា​ស៊ី​ន​រេ​អាក់​ទ័​រ បាន​អ្នក​បើក​ដែល​មានបទពិសោធន៍​ខ្ពស់ សម្រេច​ចុះ​បន្ទាន់​ក្នុង​ចម្ការពោត​មួយ ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​ទាំងអស់​ក្នុង​យន្តហោះ​នេះ​។ អ្នក​បើក​យន្ត​ហោះ​នោះ​ត្រូវ​បាន​គេ​ចាត់ទុកជា​វីរបុរស​។

យន្តហោះ​ធុន​AIRBUS A321​នោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​រុ​ស្ស៊ី URAL AIRLINES កាលពី​ថ្ងៃ​ទី​១៥​សីហា​បាន​ចុះ​ចត​បន្ទាន់​ដ៏​អស្ចារ្យ ក្នុង​ចម្ការពោត​មួយ​ជាមួយ​អ្នកដំណើរ​២៣៣​នាក់​និង​បណ្ដា​សមាជិក​ក្រុម​យានិក ក្រោយ​ពី​បុក​ហ្វូង​សត្វ​រំពេរ​មួយ​ហ្វូង ដែល​ខ្លះ​ចូល​ក្នុង​ម៉ា​ស៊ី​ន​នាំ​ឲ្យ​ម៉ា​ស៊ី​ន​គាំង​លែង​ដើរ​។ យន្តហោះ​នោះ​ដែល​មាន​មុ​ស្ស​ជិះ​២២៦​នាក់ ក្នុង​នោះ​មាន​សមាជិក​ក្រុម​យានិក​៧​នាក់ នា​ព្រឹក​ព្រលឹម​បាន​ហោះ​ចេញពី​ព្រ​លាន​យន្តហោះ​JOUKOVSKY​នា​ជាយក្រុង​មូ​ស្គូ​ទៅ​កាន់​ទីក្រុង​ស៊ី​ម​ហ្វេ​រ៉ូ​ប៉ូ​ល​ទីប្រជុំជន​តំបន់​គ្រី​មេ ហើយ​បុក​ប៉ះ​ហ្វូង​សត្វ​រំពេរ​ក្រោយ​ហោះ​ឡើង​។

យោង​តាម​ទីភ្នាក់ងារ​សហព័ន្ធ​អាកាសចរណ៍​រុ​ស្ស៊ី ​ROSAVIATSIA​ថា ក្រុម​យានិក​ពេល​យន្តហោះ​គាំង​ម៉ា​សី​ុ​ន​អស់ បាន​សម្រេច​ចុះ​បន្ទាន់​ក្នុង​ចម្ការពោត​មួយ​ស្ថិត​នៅ​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ​ពី​ព្រ​លាន​ដោយ​ពុំ​មាន​ដាក់​កង់​។ ពេល​ចុះ​ពុំ​មាន​ភ្លើង​ឆាបឆេះ​ណាមួយ​ឡើយ​។ គ្រោះថ្នាក់​នោះ​តាម​ព័ត៌មាន​ពិស្ដារ​ថា បណ្ដាល​ឲ្យ​មនុស្ស​៧៤​នាក់​រង​របួស​ក្នុង​នោះ​មាន​កុមារ​១៩​នាក់​។ អ្នក​របួស​ភាគច្រើន​ក្រោយ​ទទួល​ការ​ព្យាបាល ត្រូវ​បាន​បញ្ជូន​ទៅ​ផ្ទះ​ពួក​គេ​វិញ តែ​នារី​ម្នាក់​អាយុ​៦៩​ឆ្នាំ​ស្ថិត​ក្នុង​មន្ទីរពេទ្យ​នៅឡើយ​។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ឌី​មី​ឌ្រី​ប៉េ​ស្កូវ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា យើង​សូម​សរសើ​រ​បណ្ដា​អ្នក​បើក​យន្តហោះ​ដែល​ជា​វីរបុរស​អាច​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស ដោយ​ធ្វើការ​សម្រេច​ចុះ​យន្តហោះ​ក្នុង​ចម្ការពោត​។ ចំណែក​នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​លោក​ឌី​មី​ទ្រី​ម៉េ​ដ​វេ​ដេ​វ​បាន​ស្នើ​បំពាក់​មេដាយ​វីរបុរស​ជូន​បណ្ដា​អ្នក​បើក​យន្តហោះ​នោះ​។ ក្រុមហ៊ុន​អាកាសចរណ៍៍​URAL AIRLINES​បាន​សម្ដែង​ការ​សាទរ​ថា ដោយ​សារ​មាន​វិជ្ជាជីវៈ​ខ្ពស់​ក្រុម​យានិក បាន​សហការ​គ្នា​សម្រេច​ចុះ​បន្ទាន់​ដោយ​ធ្វើ​យ៉ាងណា​ចៀសវាង​បណ្ដា​ផលវិបាក​ប្រកបដោយ​សោកនាដកម្ម​បាន​។

បណ្ដា​អ្នក​បើក​យន្តហោះ​នោះ​ក៏​បាន​ទទួល​សារ​សម្ដែង​ការ​អរគុណ​ជា​ច្រើន​តាម​បណ្ដាញ​សង្គម​ពី​សំណាក់​បណ្ដា​អ្នកដំណើរ​។

គួរ​រំលឹកថា ៖ ទើប​ហោះ​ចេញពីព្រលាន​បន្តិច ស្រាប់តែ​យន្ត​ហោះ​ចុះ​បន្ទាន់​ក្នុង​ចំការ​ពោត… (វីដេអូ) ៕ (កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ