ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ ចំណុច​ដែល​មហាសេដ្ឋី​ម្នាក់​ស្តាយក្រោយ​ពេល​ចំណាយ​លុយ​ច្រើន​លើ​វា

4 ឆ្នាំ មុន

លោក Grant Cardone គឺជា​អ្នកនិពន្ធ​សៀវភៅ The 10X Rule និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ចំនួន ៧ ជា​មហាសេដ្ឋី​ដែល​ទទួល​បានការ​គោរព​ពី​អាជីវករ​ជោគជ័យ​ជា​ច្រើន…

លោក Grant Cardone គឺជា​អ្នកនិពន្ធ​សៀវភៅ The 10X Rule និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ចំនួន ៧ ជា​មហាសេដ្ឋី​ដែល​ទទួល​បានការ​គោរព​ពី​អាជីវករ​ជោគជ័យ​ជា​ច្រើន ។ លោក​បាន​ចែករំលែក​ថា លោក​ស្តាយក្រោយ​លើ​ការ​សម្រេចចិត្ត​មិន​ត្រឹម​ត្រូវជា​ច្រើន ​កាល​លោក​មាន​អាយុ​ខ្ទង់ ២០​ឆ្នាំ​ដែល​មាន​ដូច​ខាងក្រោម ៖

១. ការ​ចំណាយ​លុយ​លើ​គ្រឿងញៀន និង​គ្រឿង​ស្រវឹង ៖ លោក​បាន​ប្រាប់​មក​ថា ការ​អប់រំ​របស់​មនុស្ស​មិន​ត្រូវ​បាន​បញ្ចប់​ភ្លាម​ពេល​ដែល​ពួក​គេ​ចាក​ចេញពី​សាកលវិទ្យាល័យ​ទេ ។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​កម្រិត​វិទ្យាល័យ លោក​បាន​វក់វី​នឹង​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​រហូត​ដល់​លោក​ញៀន​វា ។ លោក​ស្តាយ​ដែល​លោក​មិន​បាន​យក​លុយ​ទាំងនោះ​ទៅ​ចាយវាយ​លើ​អ្វី​ដែល​ជួយ​ឲ្យ​លោក​រៀន​ពី​ជំនាញ​ថ្មី​ៗ ទទួល​បាន​ចំណេះដឹង​បន្ថែម និង​ស្គាល់​មនុស្ស​ដែល​មាន​ឥទ្ធិពល​ជាដើម ។ លោក​បាន​បន្ត​ទៀត​ថា នៅ​ពិភពលោក​ខាងក្រៅ ការ​មាន​សញ្ញាប័ត្រ​កម្រិត​វិទ្យាល័យ​មិន​មាន​ប្រយោជន៍​ច្រើន​ទេ ហើយ​សញ្ញាប័ត្រ​កម្រិតសិក្សា​ថ្នាក់ខ្ពស់​ក៏​មិន​អាច​ជួយ​ឲ្យ​អ្នក​ជោគជ័យ​ដែរ​ប្រសិនបើ​អ្នក​មិន​មាន​ជំនាញ​ត្រឹមត្រូវ​តាម​តម្រូវការ​ទីផ្សារ ។ ការ​វិនិយោគ​លើ​ខ្លួនឯង​នឹង​ធ្វើ​ឲ្យ​តម្លៃ​ខ្លួន​អ្នក​កើនឡើង និង​ជួយ​ឲ្យ​អ្នក​បង្កើន​ប្រាក់​ចំណូល​ផង​ដែរ ។

២. ការ​ដើរ​លេង​កម្សាន្ត​៖ មនុស្ស​សម័យ​ថ្មី​ភាគច្រើន​ចូល​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ព្រោះ​ពួក​គេ​មិន​មាន​គោលដៅ​ច្បាស់លាស់​ក្នុង​ជីវិត ។ ពួក​គេ​គិត​ថា​ការ​ដើរ​លេង​កម្សាន្ត​នឹង​ឲ្យ​ពេល​ដល់​ពួក​គេ​ក្នុង​ការ​យក​ឃើញ​អ្វីមួយ​ដែល​ពួក​គេ​ចង់បាន​ក្នុង​មុខងារ​ដែល​ពួក​គេ​ជ្រើសរើស ។ ប៉ុន្តែ​លោក Cardone បាន​ផ្តល់​យោបល់​ឲ្យ​មនុស្ស​គ្រប់​រូប​ឆ្កួត​នឹង​គោលដៅ​ក្នុង​ជីវិត និង​ក្នុង​ការងារ​របស់​ពួក​គេ និង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​វិញ ។

៣. ការ​គេង​ច្រើន ៖ មនុស្ស​ក្មេង​ៗ​ជា​ច្រើន​តែងតែ​ខ្ជិល និង​ចូល​ចិត្ត​ចំណាយពេល​គេង ។ តែ​មហាសេដ្ឋី​មិនមែន​ជា​មនុស្ស​ខ្ជិល​ទេ ហើយ​ពួក​គេ​ក៏​មិន​គេង​ជ្រុល​ម៉ោង​ដែរ ។ លោក Cardone បាន​ប្រាប់​ថា​លោក​ស្តាយក្រោយ​ដែល​លោក​មិន​ចេះ​ប្រើប្រាស់​ពេលវេលា​ដែល​លោក​មាន​ក្នុង​មួយ​ថ្ងៃ​ឲ្យ​បាន​ល្អ ។ ល្បឿន​គឺជា​អំណាច​មួយ ដូច្នេះ​អ្នក​ត្រូវ​តែ​ធ្វើ​ជា​មនុស្ស​ទី​មួយ​ដែល​ដើរទៅ​មុខ​គេ​មុនគេ ។ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ