ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរៀន​គ្រប់គ្រង​លុយ​សំខាន់​ៗ​ដែល​លោក Alex Rodriguez បង្រៀន​ដល់​កូន​ៗ

4 ឆ្នាំ មុន

អតីត​កីឡាករ Alex Rodriguez បាន​រៀនសូត្រ​ពី​ការ​គ្រប់គ្រង​លុយកាក់​តាំងពី​ក្មេង ។ លោក​បាន​ចុះ​កុងត្រា​ដែល​មាន​តម្លៃ​ដល់​ទៅ ១.៣ លាន​ដុល្លារ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ ។ បច្ចុប្បន្ន​នេះ​លោក​មាន​អាយុ​៤៣​ឆ្នាំ​ហើយ…

អតីត​កីឡាករ Alex Rodriguez បាន​រៀនសូត្រ​ពី​ការ​គ្រប់គ្រង​លុយកាក់​តាំងពី​ក្មេង ។ លោក​បាន​ចុះ​កុងត្រា​ដែល​មាន​តម្លៃ​ដល់​ទៅ ១.៣ លាន​ដុល្លារ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ ។ បច្ចុប្បន្ន​នេះ​លោក​មាន​អាយុ​៤៣​ឆ្នាំ​ហើយ លោក​ចង់​បង្រៀន​ដល់​កូន​ៗ​ទាំង​ពីរ​របស់​លោក​ដែល​មាន​អាយុ​១១​និង​១៤​ឆ្នាំ ឲ្យ​ចេះ​ធ្វើការ​សម្រេចចិត្ត​សំខាន់​ៗ​ដែល​ទាក់ទិន​នឹង​លុយ ដូច្នេះ​លោក​ក៏​តែងតែ​បង្រៀន​ដល់​កូន​ពី​លុយ និង​ការ​ធ្វើ​អាជីវកម្ម​រាល់ពេល​នៅ​ក្នុង​រថយន្ត ។ មេរៀន​មួយ​ដែល​លោក​បាន​បង្រៀន​ដល់​កូនស្រី​លោក​ទាំង​ពីរ គឺ​វិនិយោគ​ពេល​នៅ​ក្មេង ។ បន្ទាប់​ពី​លោក​ឲ្យ​លុយ​ដល់​កូន​ៗ ដើម្បី​វិនិយោគ​លើ​ភាគហ៊ុន​កាលពី​៥​ឆ្នាំ​មុន​មក​លោក​បាន​ឲ្យ​ដឹង​ថា ពួក​គេ​រក​ប្រាក់​ចំណេញ​វិញ​បាន​ទ្វេ​ដង​ទៅ​ហើយ ។

លោក Rodriguez ត្រូវ​បាន​ពិន័យ​មិន​ឲ្យ​ចូលរួម​ការ​ប្រកួត​កាលពី​ឆ្នាំ​២០១៤ ព្រោះតែ​មានការ​ចោទប្រកាន់​ថា លោក​បាន​ប្រើ​ថ្នាំ​ប៉ូវ​កម្លាំង ។ លោក​បាន​លះបង់​មុខរបរ​ជា​កីឡាករ​នេះ​ក្នុង​ឆ្នាំ​២០១៦ ហើយ​បច្ចុប្បន្ន​លោក​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន A-Rod Corp ។

ការ​វិនិយោគ គឺ​ស្ថិត​ក្នុង​ចំណោម​វិធី​រក​លុយ​ដែល​មាន​ប្រសិទ្ធិ​ភាព​ជាងគេ ហើយ​ពេល​ដែល​អ្នក​ចាប់ផ្តើម​កាន់តែ​ក្មេង អ្នក​ក៏​ទទួល​បាន​អត្ថប្រយោជន៍​បាន​កាន់តែ​ច្រើន​ដែរ ។ ដោយហេតុ​ដូចនេះ​បានជា​លោក Rodriguez បាន​ផ្តល់​ដំបូន្មាន​ដល់​កីឡាករ​ក្មេង​ៗ​ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​នៅ​អាយុ​ខ្ទង់​២០ និង​៣០​ឆ្នាំ​ឲ្យ​យក​លុយ​ទៅ​វិនិយោគ​ឲ្យ​បាន​លឿន ។ លោក​បាន​ប្រាប់​ដល់​សារ​ព​ត៌​មាន CNBC កាលពីដើម​ឆ្នាំ​កន្លង​មក​ថា «​អ្នកមាន​ឱកាស​ច្រើន​ប្រសិនបើ​អ្នកចេះ​រិះ​លុយ និង​អ្នក​វាងវៃ​ក្នុង​ការ​ប្រើ​លុយ​ពេល​នៅ​ក្មេង​» ។

ទោះជា​កូនស្រី​របស់​លោក​ទាំង​ពីរ​នៅ​មិន​ទាន់​យល់​ដឹង​ច្រើន​ពី​ការ​ប្រើប្រាស់​លុយ​ពិតមែន​ក្តី លោក​នៅ​តែ​ខិតខំ​ប្រឹងប្រែង​បន្ត​ព្រោះ​ដូច​លោក​មហាសេដ្ឋី Warren Buffett បាន​ទូន្មាន​លោក «​ការ​បង្រៀន​កូន​ៗ​ពី​ទម្លាប់​ទុកដាក់​លុយ​បាន​ល្អ​ពេល​នៅ​ក្មេង​ផ្តល់​ឱកាស​ឲ្យ​កូន​ៗ​ជោគជ័យ​ពេល​ដែល​ពួក​គេ​ធំ​ពេញវ័យ​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ