ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​​ប្រយុទ្ធ​គ្នា​​លើក​ដំបូង​នៅ​សាលា​យោធា​​១​កន្លែង… ស្លា.ប់​​យ៉ាង​តិច​១៤​នាក់

4 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ មនុស្ស​យ៉ាងតិច​១៤​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​១៥​សីហា នៅ​ភាគ​ខាងកើត​មី​យ៉ា​ន់​ម៉ា ក្នុង​ការ​ប្រយុទ្ធ​គ្នា នានា​រវាង​កងទ័ព​និង​បណ្ដា​ក្រុម​ឧទ្ទាម ដែល​ជា​លើក​ដំបូង​វាយប្រហារ​ប្រឆាំង​សាលា​យោធា​មួយ​កន្លែង​។ មានការ​វាយប្រហារ​៥​របស់​ពួក​ឧទ្ទាម​ជនជាតិភាគតិច នា​ព្រឹក​ថ្ងៃ​ទី​១៥​សីហា​នៅ​PYIN OO…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ មនុស្ស​យ៉ាងតិច​១៤​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​១៥​សីហា នៅ​ភាគ​ខាងកើត​មី​យ៉ា​ន់​ម៉ា ក្នុង​ការ​ប្រយុទ្ធ​គ្នា នានា​រវាង​កងទ័ព​និង​បណ្ដា​ក្រុម​ឧទ្ទាម ដែល​ជា​លើក​ដំបូង​វាយប្រហារ​ប្រឆាំង​សាលា​យោធា​មួយ​កន្លែង​។

មានការ​វាយប្រហារ​៥​របស់​ពួក​ឧទ្ទាម​ជនជាតិភាគតិច នា​ព្រឹក​ថ្ងៃ​ទី​១៥​សីហា​នៅ​PYIN OO LWIN​ជាទី​ក្រុង​ទេសចរណ៍​មួយ​ស្ថិត​នៅ​ជិត​ក្រុង​ម៉ា​ន់​ដា​ឡៃ ដែល​មាន​បន្ទាយ​ទាហាន​ជា​ច្រើន​។ សាលា​យោធា​មួយ​រង​ការ​វាយប្រហារ​ជា​ពិសេស​ដោយ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​។ កងទ័ព​បាន​តបត​វិញ ដោយ​បើក​ប្រ​តិ​ប​តិ្ត​ការ​មួយ​ប្រឆាំង​ក្រុម​ឧទ្ទាម​ទាំងនេះ​។

សាកសព​ទាហាន​៥​នាក់​និង​សាកសព​ប៉ូលិស​៤​នាក់ ត្រូវ​បាន​រាប់​ឃើញ​ក្នុង​ប៉ុស្តិ៍​ប៉ូលិស​មួយ ដែល​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​។ នៅ​ទីតាំង​មួយទៀត​មនុស្ស​៣​នាក់ ក្នុង​នោះ​មាន​ទាហាន​២​នាក់​និង​ជន​សី​ុ​វិល​ម្នាក់​បាន​ត្រូវ​ស្លាប់ ហើយ​ការ​ប្រយុទ្ធ​គ្នា​នៅ​បន្ត​ទៀត​។ នេះ​ជា​ការ​អះអាង​របស់​អ្នក​នាំពាក្យ​យោធា​ម្នាក់​ឧត្ដមសេនីយ​ZAW MIN TUN​។

ក្រុម​ឧទ្ទាម​កងទ័ព​រំដោះជាតិ​TAAUNG​ជា​ក្រុម​ឧទ្ទាម​សំខាន់​មួយ នៅ​ភាគ​ឦសាន​ប្រទេស​បាន​ប្រកាស​ទទួលខុសត្រូវ ចំពោះ​ការ​វាយប្រហារ​ទាំងនេះ​ដែល​ថា ដោយ​រួម​សហការ​ជាមួយ​ក្រុម​ឧទ្ទាម​ដទៃ​ៗ​ទៀត មាន​ក្រុម​កងទ័ព​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ​ជាតិ​មី​យ៉ា​ន់​ម៉ា​និង​ក្រុម​កងទ័ព​អា​រ៉ា​កាន​ជាដើម​។ អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុម​ឧទ្ទាម​នោះ​និយាយ​ថា កងទ័ព​បាន​ធ្វើការ​វាយលុក​នានា​ក្នុង​តំបន់​របស់​យើង​ហើយ​យើង​បាន​ប្រយុទ្ធ​ដើម្បី​ការពារ​ខ្លួន​។

កងទ័ព​មី​យ៉ា​ន់​ម៉ា​កាលពី​ខែកក្កដា​បាន​ធ្វើការ​វាយឆ្មក់​សំខាន់​ៗ ប្រឆាំង​បណ្ដា​មន្ទីរពិសោធន៍​គ្រឿងញៀន​ក្នុង​រដ្ឋ​សាន​ជិតខាង ដែល​អាច​ចាប់​រឹបអូស​យក​បាន​គ្រឿងញៀន មេ​តំ​ហ្វេ​តា​មីន​ជា​ច្រើន​រយ​គីឡូក្រាម​។ ពួក​ឧទ្ទាម​ទាំងនោះ​ដែល​ធ្វើការ​វាយប្រហារ​នានា​ក្នុង​ពេល​នេះ ប្រហែលជា​ការ​សង​សឹង​ចំពោះ​ការ​វាយ​លុក​នោះ​របស់​កងទ័ព​បំផ្លាញ​ផលប្រយោជន៍​របស់​ពួក​គេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ