អាជីវករម្នាក់ឈ្មោះ រស់ ញៀន ដែលត្រូវរង្វាន់៤០លានរៀលពីស្រាបៀរកម្ពុជា យល់ថា ឱកាសត្រូវរង្វាន់ធំបែបនេះ គឺមានស្មើគ្នាសម្រាប់អ្នកជ្រើសរើសយកស្រាបៀរកម្ពុជា មកពិសា ។
អ្នកលក់ដូររស់នៅភូមិជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ រូបនេះបានពន្យល់ថា «ថ្វីត្បិតការផ្សងយករង្វាន់ដូចរាវម្ជុលក្នុងបាតសមុទ្រ ពីព្រោះមានអ្នកពិសាស្រាបៀរនេះដូចយើងដែរ ប៉ុន្តែអ្នកជ្រើសរើសផលិតផលនេះនឹងមានឱកាសត្រូវរង្វាន់ ដែលក្រុមហ៊ុនបានដាក់មិនខាន ។ ជាក់ស្ដែងលើកនេះរង្វាន់ ៤០ លានរៀលបានធ្លាក់មកលើខ្ញុំ» ។
លោកបន្ថែមថា «សម្រាប់ស្រាបៀរណា ខ្ញុំមិនទាន់ជឿនៅឡើយទេ ប៉ុន្តែសម្រាប់ស្រាបៀរកម្ពុជា គឺដាក់រង្វាន់ពិត ទើបខ្ញុំមានឱកាសត្រូវរង្វាន់បែបនេះ» ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ