រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាមិនស្លាប់នោះទេ ផ្ទុយទៅវិញអតីតគណបក្សប្រឆាំង គឺជាអ្នកស្លាប់នៅកម្ពុជា ។ ការអះអាងរបស់មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចនេះ បន្ទាប់ក្រុមប្រឆាំង ពិសេសអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី បានអះអាងថា លិទ្ធប្រជាធិបតេយ្យនៅកម្ពុជាកំពុងតែជាប់គាំង ដោយសារគ្មានបក្សប្រឆាំង ។ ជាងនេះកំពុងតែដើរថយក្រោយថែមទៀតផង ។
យ៉ាងណាក្តីលោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី១៦ សីហាថា រាជរដ្ឋាភិបាលបានកំពុងខិតខំកសាង និងអភិវឌ្ឍន៍ប្រទេសមិនដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ ។ លោកដាក់សំណួរថា តើការខិតខំកសាង និងអភិវឌ្ឈន៍ប្រទេសឲ្យរីកចម្រើនដូចសព្វថ្ងៃជាការបម្រើចិនយួនដូចពួកប្រឆាំងថា ប្ញទេ ? មិនមែនទេ គឺពិតជាបម្រើផលប្រយោជន៍ ខ្មែរយ៉ាងច្បាស់ដែលប្រជាជនកម្ពុជាគ្រប់រូបរួមទាំងអ្នកគាំទ្រអតីតបក្សប្រឆាំងផងក៏បានទទួលផលប្រយោជន៍គ្រប់គ្នា ។
លោកបន្តថា មេឧទ្ទាមក្រៅច្បាប់សម រង្ស៊ី ថា ចូលទៅក្នុងស្រុកដើម្បីស្តាលទ្ធិប្រជាធិបតេយ្យឡើងវិញនោះមិនអាចនោះទេ ព្រោះថា ប្រជាធិបតេយ្យនៅកម្ពុជាមានដែលបាត់បង់ពីកាលណាបានជាទៅស្តានោះ ។ លោកបានបញ្ជាក់ថា ៖«ប្រជាធិបតេយ្យនៅកម្ពុជាមិនស្លាប់ទេ គឺអតីតបក្សប្រឆាំងទេ ដែលបានងាប់បាត់ពីសង្គមកម្ពុជា តាំងពីឆ្នាំ២០១៧មកម្លេះ ។ ការបោះឆ្នោតមានកំណត់ជាក់លាក់ក្នុងរដ្ឋធម្មនុញ្ញរួចហើយ ទោះបីមាន ឬគ្មានការយល់ព្រមពីគណបក្សណាក៏ការបោះឆ្នោតនៅតែប្រព្រឹត្តទៅតាមកាលកំណត់ដដែល» ។ លោកបន្ថែមថា រាជ រដ្ឋាភិបាលកម្ពុជាមានជំហរកភាព និងស៊ីសង្វាក់គ្នាជាប្រព័ន្ធ ឯមជ្ឈដ្ឋានប្រឆាំងក៏មានជំហរមួលបង្កាច់សភាពការណ៍ស៊ីសង្វាក់គ្នាជាប្រព័ន្ធដែរ ដែលចំណុចនេះផ្ទុយគ្នា ។
លោកបន្ថែមថា ប្រទេសកម្ពុជាត្រូវការសង្គ្រោះនៅឆ្នាំ១៩៧៩ នៅពេលនេះដែលកម្ពុជាមានសន្តិភាព កម្ពុជាមិនត្រូវការសង្គ្រោះអីទេ គឺត្រូវការកសាង និងអភិវឌ្ឈន៍ ។ ក្រោយការបោះឆ្នោតចប់សព្វគ្រប់ហើយគណបក្សឈ្នះឆ្នោតគ្មានអ្វីត្រូវនិយាយជាមួយគណបក្សដែលត្រូវច្បាប់រំលាយចោលរួចហើយទេ ។ ជាមួយគ្នានោះដែរ លោកក៏បានចំអកទៅកាន់ក្រុមប្រឆាំងពិសេសនោះ គឺលោកសម រង្ស៊ី ថា យ៉ាងដូច្នេះថា អ្នកណាដែលរាជរដ្ឋាភិបាលកំពុងទឹកដល់ច្រមុះនោះមិនពិតទេ គឺក្រុមឧទ្ទាមខ្មែរក្រៅច្បាប់និរទ្ទេសខ្លួននៅក្រៅស្រុកទេ ឬដែលកំពុងទឹកដល់ច្រមុះនោះ ។សូមជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនេះ ខណៈដែល លោកសម រង្ស៊ី បានកំពុងតែបង្ហាញវត្តមាននៅប្រទេសម៉ាឡេស៊ី ដើម្បីជួបជាមួយអ្នកគាំទ្រខ្លួន ៕ កែសម្រួលដោយ ៖ សុឃាក់
រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានបន្ថែមថវិកា៥០លានដុល្លារដើម្បីប្រមូលការទិញស្រូវពីកសិករ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនាគារ...
ការលក់ចេញនូវទីតាំងណាមួយរបស់រដ្ឋ…ជាទីតាំងដែលមន្ត្រីកំពុងបំពេញការងារ…បានក្លាយជាទម្លាប់ដ៏អាក្រក់បំផុតមួយ…ទោះបីបានយកពាក្យ «ដោះដូរ» មកប្រើ…ក៏ពុំអាច...
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ឪពុករបស់គ្រូបង្វឹកក្លិប Man City លោក Pep Guardiola បានជម្រុញឱ្យលោកត្រឡប់ទៅកាន់នៅ Barcelona វិញ។ គ្រូបង្វឹករបស់ក្រុម Manchester City ត្រូវបានគេតែងតាំងជា...
ហេតុអ្វីបានជាឆ្នាំសិរីទាំង៨មានលាភមានសំណាងដាច់គេ ? បើតាមគ្រូហុងស៊ុយចិនសែបានអះអាងថា នៅថ្ងៃទី៦,៧,៨, ដើមខែធ្នូនេះជាថ្ងៃឡើងបុណ្យស័ក្តិ ឡើងលាភសំណាង ជោគជតារាសី...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ការសម្រេចចិត្តរបស់ Cristiano Ronaldo ក្នុងការមិនមកចូលរួមពិធីប្រគល់ពាន Ballon d’Or ជាលើកទីពីរស្ទួនៗជាប់ឆ្នាំគ្នា កាលពីថ្ងៃចន្ទ ត្រូវបានមហាជន...
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី០៦ ធ្នូនេះ បានកំណត់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីពិនិត្យ និងអនុម័ត...
រាជធានីភ្នំពេញ ៖ ការប្រើប្រាស់ប្រព័ន្ធធនាគារឌីជីថលនៅកម្ពុជា នាពេលបច្ចុប្បន្ននេះកាន់តែមានកំណើនច្រើនឡើង ស្របតាមការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាដែលជា...
រាជធានីភ្នំពេញ ៖ លោកយាយម្នាក់អាយុ៧១ឆ្នាំបានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ឯកសណ្ឋាននិស្សិតទទួលសញ្ញាបត្រ ។ ពិតណាស់ លោកយាយជានិស្សិតដែលបានតស៊ូសិក្សារៀនសូត្ររហូត...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករវ័យក្មេងកើតនៅអាហ្វ្រិក បានចុះកុងត្រាថ្មីជាមួយនឹងក្លិបយក្សអ្នកមានបុណ្យ Barcelona ដែលមានតម្លៃបង់ផ្តាច់កុងត្រាឡើងដល់ទៅ ៤០០...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីបានយកពានបាល់មាសលើកទី៦ ឈ្នះគូប្រជែងសិបឆ្នាំ Cristiano Ronaldo មក ជើងខ្លាំង Lionel Messi បាននិយាយពីគម្រោងចូលនិវត្តន៍ ។កាលពីរាត្រីថ្ងៃ...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ទឹកប្រាក់ដែល សប្បុរសជនចូលជាមួយរាជរដ្ឋាភិបាល និងបូកជាមួយថវិការដ្ឋបានកើនឡើងដល់ជាង១០០ដុល្លារ...
រោគផ្សិតលើក្រចកអាចបង្កផលប៉ះពាល់ទាំងលើក្រចកជើងនិងក្រចកដៃ។ មូលហេតុចម្បងបំផុតមួយនៃបញ្ហានេះ គឺបណ្ដាលមកពីកង្វះអនាម័យ។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេប...
រាជធានីភ្នំពេញ ៖ ជប៉ុនបានចាប់អារម្មណ៍ និងសរសើរពីគុណភាពសូត្រខ្មែរថា មានគុណភាពល្អតែថា មិនទាន់អនុវត្តបានពេញលេញហើយខុសពីសូត្រជប៉ុន ។ លោក TAMURA Tsutomu នាយកចាត់ការទូទៅ...
ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់លំនៅឋានជាង៦០០ខ្នង នៅក្នុងឃុំមួយចំនួនក្នុងស្រុកព្រៃនប់ បានរងគ្រោះដោយខ្យល់ព្យុះរដូវបោកបក់ ចាប់ពីវេលាទៀបភ្លីថ្ងៃទី៣ ខែធ្នូមក ...
ដីទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ដែលជា«ដីត្រូវប៉ាន់» ត្រូវបានគេលួចខ្សឹបប្រាប់ថា មានក្រុមហ៊ុនលួចរត់ការទិញយកបាត់ទៀតហើយ ក្រោមរូបភាពដោះ...
រាជធានីភ្នំពេញ ៖ បើក្រឡេកមើលនៅតាមបណ្ដោយដងផ្លូវលេខ២០០៤ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រយៈពេលជាង១០ឆ្នាំកន្លងមក មានហាង...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាព្រឹកថ្ងៃទី៦ ធ្នូ ឆ្នាំ២០១៩ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានរៀបចំដុតកម្ទេចផលិត...
បព្វជិតគួរពិចារណាថា ឥឡូវនេះ អាត្មាអញមានភេទផ្សេងអំពីគ្រហស្ថហើយ កិរិយាមារយាទណាៗ ដែលជារបស់អ្នកបួស អាត្មាអញត្រូវតែធ្វើឱ្យបាន អាត្មាអញមិនត្រូវប្រព្រឹត្តល្មើស...
ខេត្តកំពង់ឆ្នាំង ៖ និស្សិតមួយក្រុមដែលបញ្ចប់ការសិក្សាផ្នែកកសិកម្មបែបទំនើបនៅប្រទេសអ៊ីស្រាអែល បានរួមគ្នាបង្កើតកសិដ្ឋានមួយកន្លែងឈ្មោះកសិដ្ឋាន (អេដេនហៃ...
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បន្ទាប់ពីទទួលការអំពាវនាវពីក្រុមគ្រួសារស្ត្រីរងគ្រោះម្នាក់ដែលមានជំងឺមហារីកសុដន់យ៉ាងធ្ងន់ធ្ងរ ហើយដង្ហោយរកជំនួញ ដើម្បី...