ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​មែន! រឿង​ពីរ​យ៉ាង​​នេះ ​អាច​ជួយ​ឲ្យ​ទ្វារ​មាស​កាន់តែ​តឹង​ជាង​មុន (18+)

4 ឆ្នាំ មុន

មនុស្ស​ភាគច្រើន​ជឿ​ថា ទ្វារមាស​នឹង​ទៅ​ជា​ធូរ​លុង​ក្រោយ​ពី​សម្រាលកូន​រួច ឬ​រួម​ភេទ​ច្រើន​ដឹង​រួច​។ ខណៈ​ពេល​ដែល​រឿង​នេះ​ទំនងជា​ខុស​ឆ្ងាយ​នោះ មាន​ផលិតផល​ជា​ច្រើន ហើយ​ក៏​មាន​វិធី​ផ្សេង​ទៀត​ដែល​អាច​ជួយ​ឲ្យ​ទ្វារមាស​ទៅ​ជា​តឹង​ណែន​វិញ​ដែរ​ដូច​ជា​ ៖ ១-​ការ​ធ្វើ​លំ​ហាត់ប្រាណ​កម្រាល​អាង​ត្រគាក​ឬ Kegel ការ​ធ្វើ​លំ​ហាត់ប្រាណ​ប្រភេទ​នេះ​នឹង​ជួយ​បន្តឹង…

មនុស្ស​ភាគច្រើន​ជឿ​ថា ទ្វារមាស​នឹង​ទៅ​ជា​ធូរ​លុង​ក្រោយ​ពី​សម្រាលកូន​រួច ឬ​រួម​ភេទ​ច្រើន​ដឹង​រួច​។ ខណៈ​ពេល​ដែល​រឿង​នេះ​ទំនងជា​ខុស​ឆ្ងាយ​នោះ មាន​ផលិតផល​ជា​ច្រើន ហើយ​ក៏​មាន​វិធី​ផ្សេង​ទៀត​ដែល​អាច​ជួយ​ឲ្យ​ទ្វារមាស​ទៅ​ជា​តឹង​ណែន​វិញ​ដែរ​ដូច​ជា​ ៖

១-​ការ​ធ្វើ​លំ​ហាត់ប្រាណ​កម្រាល​អាង​ត្រគាក​ឬ Kegel

ការ​ធ្វើ​លំ​ហាត់ប្រាណ​ប្រភេទ​នេះ​នឹង​ជួយ​បន្តឹង និង​ផ្តល់​ភាពរឹងមាំ​ដល់​សាច់ដុំ​របស់​កម្រាល​អាង​ត្រគាក​បាន​។ វា​មិន​ត្រឹមតែ​ជួយ​ឲ្យ​ទ្វារមាស​តឹង​ជាង​មុន​ទេ តែ​ក៏​ជួយ​ទប់ស្កាត់​បញ្ហា​ទល់លាមក និង​ការ​លេច​នោម​ដោយ​មិនដឹង​ខ្លួន​ដែរ​។ ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ​នេះ ព្យាយាម​ទាញ​សាច់ដុំ​នៅ​កំប៉េះ​គូថ​ចូល​ក្នុង ឬ​ជា​សកម្មភាព​ដូច​ការ​ខ្ជឹប​ទឹកនោម​ដែល​កំពុង​តែ​នោម​អ​ញ្ជឹ​ង​។ ដូច្នេះ​ចូរ​ព្យាយាម​ខ្ជឹប​ទឹកនោម​ឲ្យ​បាន​៣​វិនាទី ហើយ​ប្រលែង​វិញ ចំនួន ៥​ដង​។

២-ការ​វះកាត់

បច្ចុប្បន្ន​នេះ ការ​វះកាត់​គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ជួយ​ឲ្យ​ទ្វារមាស​ទៅ​ជា​តឹង​វិញ​បាន​។ មានការ​វះកាត់​បន្តឹង​ទ្វារមាស​ច្រើន​ប្រភេទ​ណាស់ ហើយ​ក៏​ខុស​ៗ​គ្នា​ដែរ​។ ការ​វះកាត់​កែសម្រួល​ទ្វារមាស ឬ​ហៅ​ថា Vaginoplasty គឺជា​ជម្រើស​វះកាត់​កែ​សម្ផស្ស​ទ្វារមាស​ដ៏​ញឹកញាប់​បំផុត​ដែល​គេ​ធ្វើ​ទៅ​លើ​ជញ្ជាំង​របស់​ទ្វារមាស​។ ការ​វះកាត់​ផ្សេង​មួយទៀត​គឺ​ការ​ប្រើ​កាំរស្មី​បាញ់​បន្តឹង​ទ្វារមាស​តែ​ម្តង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ