ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បណ្តេញចិនជាង១០០នាក់​ ធ្វើ​នៅ​ព្រ​លាន​យន្តហោះ​កេងកង ​ខេត្ត​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ យោង​តាម​សេចក្តីរាយការណ៍​ឱ្យដឹង​ថា កាលពី​ថ្ង​ទី​១៤ សីហា កម្លាំង​នគរបាល​នាយក​ដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ក្រសួងមហាផ្ទៃ បាន​បើកប្រតិបត្តិការ​បង្ក្រាប និង​ឃាត់ខ្លួន​ជន​ជាតិ​ចិន​ចំនួន​១២៧​នាក់ ក្នុង​នោះ​មាន​ស្រី្ត​ចំនួន​១០​នាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ យោង​តាម​សេចក្តីរាយការណ៍​ឱ្យដឹង​ថា កាលពី​ថ្ង​ទី​១៤ សីហា កម្លាំង​នគរបាល​នាយក​ដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ក្រសួងមហាផ្ទៃ បាន​បើកប្រតិបត្តិការ​បង្ក្រាប និង​ឃាត់ខ្លួន​ជន​ជាតិ​ចិន​ចំនួន​១២៧​នាក់ ក្នុង​នោះ​មាន​ស្រី្ត​ចំនួន​១០​នាក់ ពាក់ព័ន្ធ​ករណីឆបោក​តាម​ប្រព័ន្ធ​វី​អូ អាយ ភី (VOIP) ។

កិច្ច​ប្រតិបត្តិការ​នោះ ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក អុ​ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេ​វរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ក្រសួងមហាផ្ទៃ ដែល​ការ​ចាប់ខ្លួន ក្រុម​ជនជាតិចិន​ជាង​១០០​នាក់​នោះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ឡើង​ចំនួន​២​គោលដៅ គឺ​គោលដៅ​ទី​១-​នៅ​អគារ​កម្ពស់​៥​ជាន់ ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង​គោលដៅ​ទី​២-​នៅ​ចំណុច​ផ្ទះ​វិឡា​តឿ​រ៉ូ​យ៉ា​ល់​ព្រី​ន​សេស ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។

សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ទៀត​ថា ជនជាតិ​ចិន​ជាង​១០០​នាក់​នោះ សមត្ថកិច្ច​បាន និង​កំពុងធ្វើការ​សាក​សួរ និង​ក្រោយ​ពេល​សាកសួរ​រួច​ហើយ នៅ​យប់​ថ្ងៃ​ដដែល​នោះ​កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ភេ​វរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​បាន​បញ្ជូន​ឱ្យ​នាយកដ្ឋាន​ជនអន្តោប្រវេសន៍ ដើម្បី​ត្រៀម​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​វិញ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៥ សីហា​ កម្លាំង​សមត្ថកិច្ច​នគរបាល​ចិន បាន​មក​ដល់​កម្ពុជា​រួចរាល់​ហើយ គ្រាន់តែ​រង់ចាំ​ពេលវេលា​ ដែល​សមត្ថកិច្ច​កម្ពុជា​រៀបចំ​បែបបទ​សម្រាប់​នាំ​ចេញលើ​ជនជាតិ​ចិន​ទាំង​១២៧​នាក់​នោះ​ប៉ុណ្ណោះ ។ ការ​បណ្តេញចេញ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រ​លាន​យន្ត ហោះ​កេងកង​ ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដែល​កន្លង​មក​មានការ​បណ្តេញចេញ​២​លើក​រួចមក​ហើយ តាម​ជើង​យន្ត​ហោះ​ពិសេស ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ