ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​មាន​បញ្ហា​រលាក​សន្លាក់​ហ្គោ​ដមែន​ទេ សូម​កុំ​ញ៉ាំអាហារ​ទាំងនេះ​ឱ្យ​សោះ

4 ឆ្នាំ មុន

រលាក​សន្លាក់​ហ្គោ​ដ (Gout) គឺជា​បញ្ហា​នៃ​ស្ថានភាព​សុខភាព​មួយ​ដែល​បណ្ដាល​មក​ពី​ការ​កើនឡើង​នូវ​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ច្រើន​លើស​ក្នុង​ឈាម​ហើយ​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​រលាក​សន្លាក់​ឆ្អឹងខ្ចី​។​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ច្រើន​ហួស​អាច​បង្កើត​គ្រី​ស្តា​ល់​ដូច​ម្ជុល​នៅ​ក្នុង​សន្លាក់​ដែល​បង្ក​ឱ្យ​មានការ​ហើម ឡើង​ក្រហម និង​ឈឺចាប់​ក្នុង​សន្លាក់​។ របប​អាហារ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ព្យា​ល​និង​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ (gout) ដែល​ជា​ទម្រង់​មួយ​នៃ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh…

រលាក​សន្លាក់​ហ្គោ​ដ (Gout) គឺជា​បញ្ហា​នៃ​ស្ថានភាព​សុខភាព​មួយ​ដែល​បណ្ដាល​មក​ពី​ការ​កើនឡើង​នូវ​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ច្រើន​លើស​ក្នុង​ឈាម​ហើយ​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​រលាក​សន្លាក់​ឆ្អឹងខ្ចី​។​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ច្រើន​ហួស​អាច​បង្កើត​គ្រី​ស្តា​ល់​ដូច​ម្ជុល​នៅ​ក្នុង​សន្លាក់​ដែល​បង្ក​ឱ្យ​មានការ​ហើម ឡើង​ក្រហម និង​ឈឺចាប់​ក្នុង​សន្លាក់​។ របប​អាហារ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ព្យា​ល​និង​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ (gout) ដែល​ជា​ទម្រង់​មួយ​នៃ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ​ដែល​គួរ​ចៀសវាង​ប្រសិនបើ​កំពុង​មាន​ជំងឺ​សន្លាក់​ហោ្គ​ដ ឬ​បញ្ហា​អាស៊ីត​អ៊ុយ​រិ​ក​ឡើង​ខ្ពស់​ដើម្បី​ជៀសវាង​ស្ថានភាព​នៃ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើយ ៖

១. ស្រា​បៀរ ៖​ អ្នកជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​គួរ​ជៀសវាង​ការ​ទទួលទាន​ស្រា​បៀរ​ក៏​ព្រោះ​ស្រា​បៀរ​នឹង​បង្កើន​កម្រិត​នៃ​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​រាង​កាយ​ពិបាក​ក្នុង​ការ​សម្អាត​សារធាតុ​នេះ​ចេញពី​ប្រព័ន្ធ​រាង​កាយ​ផង​ដែរ​។ ក្នុង​កំឡុង​ពេល​ទទួល​រង​បញ្ហា​សុខភាព​មួយ​នេះ​វេជ្ជបណ្ឌិត​ជា​ច្រើន​ណែនាំ​ឲ្យ​អ្នកជំងឺ​បញ្ឈប់​ការ​ទទួលទាន​គ្រឿង​ស្រវឹង​។

២. អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ ៖ អ្នកជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​ក៏​គួរ​ជៀសវាង​នូវ​ប្រភេទ​នៃ​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ទឹកដោះគោ​ខ្ពស់​ដូច​ជា កា​រ៉ែ​ម និង​ទឹកដោះគោ​សុទ្ធ​ផង​ដែរ​។ ប៉ុន្តែ​ក៏​មានការ​សិក្សា​ស្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​ទទួលទាន​យ៉ា​អួរ ឈី​ស និង​កា​រ៉េ​ម អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​បាន​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ត្រូវ​ជ្រើសរើស​នូវ​ប្រភេទ​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ ប៉ុន្តែ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​តិច ឬ​គ្មាន​តែ​ម្ដង​។

៣. សាច់​ក្រហម ៖ សាច់​គោ ជា​ប្រភេទ​នៃ​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ purine ដែល​អ្នកជំងឺ​រលាក​សន្លាក់​គួរ​ជៀសវាង​ទទួលទាន រួម​បញ្ចូល​ទាំង​សាច់​ចៀម សាច់​ជ្រូក គ្រឿងក្នុង​សត្វ​ដូច​ជា​ខួរ​និង​ក្រលៀន​ផង​ដែរ​។ ដើម្បី​កាត់​បន្ថយ​អាកា​រៈ ក៏​ដូច​ជា​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​មិន​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ចូរ​កុំ​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​ជាតិ purine ខ្ពស់​។

៤. អាហារ​សមុទ្រ ៖ អាហារ​សមុទ្រ​ខ្លះ​មាន​ផ្ទុក​ជាតិ purine ខ្ពស់​ជាង​ផ្សេង​ទៀត​។ ប្រភេទ​នៃ​អាហារ​សមុទ្រ​ដែល​អ្នកជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​គួរ​ជៀស​ឲ្យ​ផុត​នោះ​មាន​ដូច​ជា ត្រី codfish ត្រី anchovies ត្រី herring ត្រី​សា​ឌី​ន ពងត្រី និង​ត្រី trout​។ អ្នកជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​អាច​ទទួលទាន​អាហារ​សមុទ្រ​ដូច​ជា​ក្ដាម អយ​ស្ទ័​រ បង្កង បង្គា​បាន​ប៉ុន្តែ​មាន​កម្រិត​មិន​គួរ​ទទួលទាន​ច្រើន​ពេក​ទេ ក៏​ព្រោះ​អាហារ​ទាំងនេះ​ក៏​មាន​ផ្ទុក​ជាតិ purine ដែរ​គ្រាន់តែ​តិច​។

៥. ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ស្ករ​ខ្ពស់ ៖ ជៀសវាង​ទទួលទាន​ភេសជ្ជៈ​ណា​ដែល​ផ្អែម​ខ្លាំង ហើយ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ករ fructose ខ្ពស់ ក៏​ព្រោះ​ភេសជ្ជៈ​ប្រភេទ​នេះ​នឹង​ជម្រុញ​ឲ្យ​រាង​កាយ​ផលិត​អាស៊ីត​អ៊ុយ​រិ​ក​កាន់តែ​ច្រើន​ឡើង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ