ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ត្រៀម​ប្អូន​ៗ ហិប​វិញ្ញាសា​ត្រូវ​បាន​ដឹក​ទៅ​ដល់​គោលដៅ​ដោយ​សុវត្ថិភាព​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហិប​វិញ្ញាសា​សម្រាប់​ដំណើរការ​សំ​ណេ​រ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​សម័យ​ប្រឡង ថ្ងៃ​ទី​១៩ ខែសីហា​នេះ ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ដល់​គោលដៅ ដោយ​សុវត្ថិភាព​ហើយ ។ នេះ​បើ​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក…

រាជធានី​ភ្នំពេញ ៖ ហិប​វិញ្ញាសា​សម្រាប់​ដំណើរការ​សំ​ណេ​រ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​សម័យ​ប្រឡង ថ្ងៃ​ទី​១៩ ខែសីហា​នេះ ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ដល់​គោលដៅ ដោយ​សុវត្ថិភាព​ហើយ ។ នេះ​បើ​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៦ សីហា​នេះ ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា ហិប​វិញ្ញាសា​ទាំងនេះ​នឹង​ត្រូវ​បាន​រក្សា​ទុក​ប្រកបដោយ​សុវត្ថិភាព ក្រោម​ការ​ពិនិត្យ​យ៉ាង​ហ្មត់ចត់ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ពី​សំណាក់​គណៈមេប្រយោគ គណៈកម្មការ​អប្បមាទ​ទូ​ទាំង​ប្រទេស ព្រមទាំង​អាជ្ញាធរ​ដែនដី​ដែល​ពាក់ព័ន្ធ ដើម្បី​រក្សា​បាន​នូវ​ស្តង់ដា​នៃ​ការ​ប្រឡង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។

សូម​បញ្ជាក់​ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ មាន​មណ្ឌល​ប្រឡង​សរុប​ចំនួន​២០២ មណ្ឌល ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​៧៥​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​១២៧​មណ្ឌល មាន​៤៧២៥​បន្ទប់ ។

ដោយ​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​១១៧០២៤​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​៦០៤២១​នាក់ ហើយ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​៤៤៦៨៣​នាក់ ស្រី​២៥២៨៥​នាក់ មាន​១៨១០​បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​៧២៣៤១​នាក់ ស្រី​៣៥១៣៦​នាក់ មាន​២៩១៥​បន្ទប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ