ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​​ប្តី​​អេស្ប៉ាញយក​រូបថត​​នាង​ទៅ​បង្ហោះ​​លក់​​ខ្លួន​ឱ្យមិត្តភក្តិ​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ ពេល​នាំ​នាងឡើង​មក​លើគោក​វិញ​ នាង​រៀបរាប់​ប្រាប់​ទាំង​ទឹកភ្នែក​ទាំង​ទឹកសំបោរ​ថា ការ​សម្រេចចិត្ត​ដើរ​ចុះ​ទឹក​សម្លាប់​ខ្លួន​នេះ មូលហេតុ​មក​ពី​ជំពាក់​បំណុល​គេ​ច្រើន​ពេក​ ។ នាង​ប្រាប់​ថា ខ្លួន​មាន​ប្តី​ជា​ជនជាតិ​អេ​ស្ប៉ា​ញ…

រាជធានី​ភ្នំពេញ ៖ ​ ពេល​នាំ​នាងឡើង​មក​លើគោក​វិញ​ នាង​រៀបរាប់​ប្រាប់​ទាំង​ទឹកភ្នែក​ទាំង​ទឹកសំបោរ​ថា ការ​សម្រេចចិត្ត​ដើរ​ចុះ​ទឹក​សម្លាប់​ខ្លួន​នេះ មូលហេតុ​មក​ពី​ជំពាក់​បំណុល​គេ​ច្រើន​ពេក​ ។ នាង​ប្រាប់​ថា ខ្លួន​មាន​ប្តី​ជា​ជនជាតិ​អេ​ស្ប៉ា​ញ មានកូន​ទាំងអស់​៣ ទាំង​នៅ​ក្នុង​ពោះ​បាន​៨​ខែ​ហើយ ។ កន្លង​មក ​គាត់​បាន​ទៅ​រស់នៅ​បរទេស​ជាមួយ​ប្តី ។ ពេល​អត់​មាន​លុយ​ប្តី​បាន​យក​រូបថត​របស់​នាង ទៅ​បង្ហោះ​លក់ខ្លួន​ឲ្យ​មិត្តភក្តិ​ យក​ប្រាក់​មក​ចាយវាយ ។ កាយវិការ​ដ៏​គំរក់​របស់​ប្តី​អេ​ស្ប៉ា​ញ​រូប​នោះ​ ធ្វើ​ឲ្យ​នាង​គ្រាំគ្រា​ចិត្តខ្លាំង​ពេក ទ្រាំ​មិន​បាន​ក៏​រត់​មក​ស្រុក​ខ្មែរ​វិញ ហើយ​ប្តី​បាន​យក​ប្លង់​ដី​របស់​បងស្រី​គាត់​នៅ​សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ទៅ​បញ្ចាំ​ជាង​២​ម៉ឺន​ដុល្លារ បង់ការ​ឲ្យ​គេ​ក្នុង​មួយ​ខែ​១០០០​ដុល្លារ រហូត​មក​ដល់​បច្ចុប្បន្ន អត់​មាន​លុយ​បង់​ឲ្យ​គេ​ទៀត​ទេ ។

សូមបញ្ជាក់ថា ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​៨​ខែ​ខាងលើ គិត​អ្វី​មិន​ចេញ​ ដោយសារ​តែ​ប្តី​ជំពាក់​លុយ​គេ​ច្រើន​ពេក បាន​សម្រេចចិត្ត​គិត​ខ្លី​ចុះចូល​ទឹកទន្លេ​សម្លាប់​ខ្លួន​នៅ​មុខ​ព្រះ​អង្គ​ដង​កើ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌ​ដូន​ពេញ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទីយប់ ថ្ងៃ​ទី​១៤ សីហា ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គេ​បាន​ឃើញ​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅ​ហើយ បាន​ដើរមក​ពី​ម្តុំ​ផ្លូវ​លេខ​១៣៦ គោលដៅ​ទៅ​ព្រះ​អង្គ​ដង​កើ និង​យំ​បណ្តើរ និយាយ​បណ្តើរ រួច​ហើយ​ដើរ​ចុះ​ទៅ​ក្នុង​ទឹកទន្លេ​បម្រុង​នឹង​សម្លាប់​ខ្លួន ។ ខណៈ​ពេល​ដើរ​ចូល​ទឹកបាន​ពាក់កណ្តាល​ខ្លួន​ត្រឹម​ក​ទៅ​ហើយ ​ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​សណ្តាប់ធ្នាប់​សាលា​ខណ្ឌដូនពេញ ឃើញ​ទាន់​ក៏​បាន​ធ្វើ​អន្តរាគមន៍​ចុះ​ទៅ​នាំ​ឡើង​មក​គោក​វិញ ។

ស្រី​ខាងលើ​បាន​រៀបរាប់​បន្ត​ទៀត​ថា រូប​គាត់​និង​ប្តី​បាន​ទិញ​ដី​ឡូត៍​បង់​រំលស់​របស់​លោក​ឧកញ៉ា ស្រី ចាន់​ថន ចំនួន​២​ប្លង់ ហើយ​ចង់​លក់​ចេញ​វិញ​តែ​លក់​មិន​ចេញ ណាមួយ​ដី​នោះ​បង់ប្រាក់​មិន​ទាន់​ដាច់​ទេ អត់​មាន​លុយ​បង់​បន្ត​ទៀត ធ្វើ​ឲ្យ​គាត់​ពិបាកចិត្ត រហូត​សម្រេចចិត្ត​ចង់​បញ្ចប់​ជីវិត​បែប​នេះ​តែ​ម្តង ដើម្បី​ឱ្យ​អ្វី​ៗ​វា​ចប់​ទៅ​ចុះ ។

បន្ទាប់​ពី​ធ្វើការ​សួរនាំ​ដឹង​រឿង​ហើយ​ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ស្ត្រី​រង​គ្រោះ យក​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ជ័យ​ជំនះ ដើម្បី​សួរនាំ​បន្ថែម​រួច​ក៏​នាំ​ទៅ​ផ្ទះសំណាក់ ដែល​ស្ត្រី​រូប​នេះ​ស្នាក់​នៅ និង​បាន​អប់រំ​កុំឱ្យ​គិត​ខ្លី​បែប​នេះ ពិសេស​គឺ​កូន​ក្នុង​ផ្ទៃ ។ នេះ​ក៏​ជា​សារ​មួយ​ដែរ​សម្រាប់​ស្ត្រី​ខ្មែរ​ខ្លះ​តែង​គិត​ថា​បាន​ប្តី​បរទេស​សម្បូរ​លុយ​ចាយ ប៉ុន្តែ​មិនមែន​ទាំង​អស់នោះ​ទេ ៕ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ