ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងម៉េច…ធ្វើ​អត្តឃា.ត​​ក្នុង​បន្ទប់ទឹក​ពន្ធនាគារ​ខេត្តកណ្តាល

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ជិត​៥​ភ្លឺ ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៩ មាន​ករណី​ជន​ត្រូវ​ចោទ​ម្នាក់​បាន​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន នៅ​ក្នុង​បន្ទប់ទឹក ពន្ធនាគារ​ខេត្តកណ្តាល…

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ជិត​៥​ភ្លឺ ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៩ មាន​ករណី​ជន​ត្រូវ​ចោទ​ម្នាក់​បាន​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន នៅ​ក្នុង​បន្ទប់ទឹក ពន្ធនាគារ​ខេត្តកណ្តាល តែ​មិន​ទាន់​បានដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ​។

សេចក្តីរាយការណ៍​បាន​បន្ត​ថា សព​ខាងលើ​មានឈ្មោះ ស្រ៊ី​ន ស្រៀ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពុក ឬ​ស្សី​ក្រោម ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជន​ត្រូវ​ចោទ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​ឃុំខ្លួន​បណ្តោះអាសន្ន ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ពី​បទ​ហិង្សា​ប្រព្រឹត្ត​ដោយ​សហ​ព័ទ្ធ ។

ដោយ​មានការ​ចូលរួម​ពិនិត្យ​សព​ពី​សំណាក់​លោក​វេជ្ជបណ្ឌិត​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ សព​ចង​.​ក និង​ក្រ​ម៉ា​ក្រ​ទ្បា​ការ៉ូ​ពណ៌​ក្រហម​លាយ ស ជាប់​ទៅ​បង្កាន់ដៃ​ដែក​ស្នួរ ក្នុង​បន្ទប់ទឹក​ពន្ធនាគារ ។ ហើយ​សព​មាន​ស្នាម​ទ្រុត​ជាំ​នៅ​លើ​បំពង់​.​ក ក្រៅពី​នេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួ​ឱ្យ​កត់សម្គាល់​ទេ ដូច្នោះ​ការ​សន្និដ្ឋាន​ពី​មន្ត្រី​ជំនាញ ជន​ត្រូវ​ចោទ​ពិតជា​ស្លាប់​ដោយ​ចង​.​ក​ពិតមែន ។

ក្រោយ​ពេល​សមត្ថកិច្ច​បាន​ពិនិត្យ​ចប់​សព្វគ្រប់ សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ