ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ដ​ហ្វូ​ន សម្ពោធ​មន្ទីរពិសោធន៍​២​ដំបូង​គេ​នៅ​ខេត្ដកំពង់ឆ្នាំង ក្នុង​ចំណោម​មន្ទីរ​ពិសោធន៍​​ចំនួន២០​នៅ​តាម​វិទ្យាល័យ​នានា

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ថ្ងៃ​ទី​១៤ ទី​១៥ កំពង់ឆ្នាំង ៖ មិត្ដ​ហ្វូ​ន បាន​បើក​សម្ពោធ​មន្ទីរពិសោធន៍ ២ ជា​លើក​ដំបូង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​វិទ្យាល័យ ហ៊ុន សែន…

ថ្ងៃ​ទី​១៤ ទី​១៥ កំពង់ឆ្នាំង ៖ មិត្ដ​ហ្វូ​ន បាន​បើក​សម្ពោធ​មន្ទីរពិសោធន៍ ២ ជា​លើក​ដំបូង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​វិទ្យាល័យ ហ៊ុន សែន ទួល​ខ្ពស់ និង​វិទ្យាល័យ ហ៊ុន សែន កំពង់លែង ក្រោម​អធិបតីភាព​ឯកឧត្ដម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្ដម ត្រាំ អ៊ី​វ​តឹក រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍​។ នេះ​ក៏​ជា​ជំហាន​ដំបូង​ក្នុង​គម្រោង​មិត្ដ​ហ្វូ​ន លើ​ការ​បំពាក់​បរិក្ខារ​មន្ទីរ​ពិសោធន៍ និង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ផ្នែក​ព័ត៌មានវិទ្យា​នៅ​តាម​វិទ្យាល័យ​ជាង ២០ ទីតាំង​ទូ​ទាំង​ប្រទេស។

បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ក្រោម​ចក្ខុវិស័យ​របស់​មិត្ដ​ហ្វូ​ន គឺជា​កត្ដាចាំបាច់​នៃ​យុគសម័យ​ឌី​ជី​ថ​ល​(Digital Transformation) នា​ពេល​បច្ចុប្បន្ន រួម​ទាំង​ការ​អប់រំ​ផង​ដែរ​។ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ផ្នែក​ព័ត៌​មានវិទ្យា​ចំពោះ​ការ​សិក្សា និង​បណ្ដុះបណ្ដាល មន្ទីរពិសោធន៍​នេះ​បាន​ចូលរួម​ចំណែក​ពង្រឹងសមត្ថភាព​ជំនាញ​ផ្នែក​ព័ត៌មានវិទ្យា​ក្រោម​គោល​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ជាមួយនឹង​ចំណេះដឹង​ផ្នែក​នេះ មិត្ដ​ហ្វូ​ន បាន​ដាក់​សំណើរ​ដល់​ក្រសួង​នានា និង​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (CBRD) ដើម្បី​បង្កើត​មន្ទីរ​ពិសោធន៍​​ទាំងនេះ​នៅ​តាម​វិទ្យាល័យ​ជា​ច្រើន​ក្នុង​រយៈពេល ៣ ឆ្នាំ (២០១៩ – ២០២១) លើ ២០ វិទ្យា​ល័យ​ក្នុង ១៣ ខេត្ដ​ទូ​ទាំង​ប្រទេស​។

ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ លោក ហឿ​ង គុ​ជ​ច័ន្ទ​តារា នាយករង​ក្រុមហ៊ុន​មិត្ដ​ហ្វូ​ន បាន​ឲ្យ​ដឹង​ថា​៖ «​មិត្ដ​ហ្វូ​ន សូម​ថ្លែងអំណរគុណ​ដល់​ក្រសួង មូលនិធិ CBRD សម្រាប់​ការ​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មិត្ដ​ហ្វូ​ន បញ្ចប់​ការ​បង្កើត​មន្ទីរពិសោធន៍​នៅ ២ សាលា​ក្នុង​ចំណោម ២០ សាលារៀន​។ មិត្ដ​ហ្វូ​ន ប្ដេជ្ញា​បង្ហើយ​កិច្ចការ​លើ​សាលា​ចំនួន ១៨ ទៀត​នៅ​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៩ ដើម្បី​ប្រគល់​ជូន​ក្រសួង​អប់រំ​មុន​បវេសនកាល​ថ្មី​ចូល​មក​ដល់​»​។

ថ្លែង​ក្នុង​ព្រឹត្ដិការណ៍​នោះ ឯកឧត្ដម ត្រាំ អ៊ី​វ​តឹក រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន មិត្ដ​ហ្វូ​ន​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​អរគុណ​ចំពោះ​មិត្ដ​ហ្វូ​ន ទាំង​ក្រសួង​អប់រំ និង​ក្រសួង ប្រៃសណីយ និង​ទូរគមនាគមន៍ អាច​ធានា​ការ​ជឿជាក់​ថា មន្ទីរពិសោធន៍​នៅ​តាម​វិទ្យាល័យ​នានា​ទាំងនេះ គឺជា​ទី​ដែល​សិស្ស​ជំនាន់​ថ្មី​នឹង​មាន​ជំនាញ​ផ្នែក Digital Transformation ចំពោះ​ឧស្សាហកម្ម 4.0​។ មិត្ដ​ហ្វូ​ន មានការ​តាំងចិត្ដ​ខ្ពស់​ក្នុង​ការ​វិនិយោគ​នៅ​តាម​តំបន់​ជន​ដាច់​ស្រយាល​បំផុត​សម្រាប់​កិច្ចការ​អភិវឌ្ឍ​ប្រទេស​ជាតិ​»​។

ព្រឹត្ដិការណ៍​សម្ពោធ​មន្ទីរពិសោធន៍​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មិត្ដ​ហ្វូ​ន និង​វេ​ប​សាយ​ផ្លូវការ​របស់​ក្រសួង​ប្រៃសណីយ https://www.facebook.com/metfone.closer/ និង​ទូរគមនាគមន៍ https://www.mptc.gov.kh/​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ