ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុង​ក្រោយ​ម្តាយ​ឪពុក​បាន​ត្រឹមតែ​ឱប​សព​កូនស្រី​តូច​យំ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​តូច​អាយុ​៥​ឆ្នាំ​ម្នាក់ បាន​បាត់បង់​ជីវិត ក្រោយ​ពី​បាន​យក​កន្ត្រៃ​ទៅ​ដោត​នឹង​ឌុ​យ​ភ្លើង បណ្តាល​ឲ្យ​ឆក់​ស្លាប់​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា​នេះ ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា…

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​តូច​អាយុ​៥​ឆ្នាំ​ម្នាក់ បាន​បាត់បង់​ជីវិត ក្រោយ​ពី​បាន​យក​កន្ត្រៃ​ទៅ​ដោត​នឹង​ឌុ​យ​ភ្លើង បណ្តាល​ឲ្យ​ឆក់​ស្លាប់​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា​នេះ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា សព​កុមារី​រង​គ្រោះ​ឈ្មោះ ហឿ​ន សុវណ្ណ​នី អាយុ​៥​ឆ្នាំ រស់នៅ​ក្នុង​បន្ទុក​ឪពុក​ម្តាយ ភូមិ​ទីពោ ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ដោយសារ​តែ​មានការ​ធ្វេសប្រហែស​ពី​អ​ណា​ព្យាបាល ដោយ​ពួក​គាត់​មិន​បាន​យក​ព្រី​ភ្លើង​ដែល​មាន​ចរន្ត​ភ្លើង​ទៅ​ទុកដាក់​ឲ្យ​ផុត​ពី​ដៃ​ក្មេង​ៗ​នោះ​ទេ គាប់​ជួន​កុមារី​រង​គ្រោះ​លេង​ចុះ​លេង​ឡើង នាង​ក៏​រើស​បាន​កន្ត្រៃ​ហើយ​បាន​យក​កន្ត្រៃ​នោះ​ទៅ​ដោត​ក្នុង​ព្រី​ភ្លើង ដែល​កំពុង​មាន​ចរន្ត​ឆ្លងកាត់ ទើប​បណ្តាល​ឲ្យ​ឆក់​ស្លាប់​ភ្លាម​តែ​ម្តង ។ ឪពុក​ម្តាយ​បាន​ត្រឹមតែ​ស្រែកយំ​ស្តាយស្រណោះ​កូនស្រី​ពេញ​ស្រឡាញ់​បាន​បាត់បង់​ជីវិត ដែល​ធ្លាប់​ឃើញ​នៅ​ហ្នឹង​មុខ​រាល់ថ្ងៃ ។

ករណី​នេះ​កម្លាំង​ជំនាញ​ស្រុក និង​ប៉ុស្តិ៍​នគរបាល​ឃុំ​បាន​ធ្វើការ​ពិនិត្យ​សព​កុមារី​រង​គ្រោះ និង​សន្និដ្ឋាន​ពិតជា​ស្លាប់​ដោយ​ឆក់​ចរន្តអគ្គិសនី​ពិតមែន ហើយ​បាន​ប្រគល់​សព​ទៅ​អ​ណា​ព្យាបាល​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ