ចម្រាញ់​អស់​ចុង​ក្រោយ​នៅ​សល់​បេក្ខភាព​៣​រូប​នេះ​ដែល​នឹង​ត្រូវ​ក្លាយជា​ម្ចាស់​ពាន​…


តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា ខ្សែការពារ​របស់​ក្លិប​ហង្ស​ក្រហម Virgil van Dijk ត្រូវ​បាន​គេ​ជ្រើសរើស​ជាប់​ជា​បេក្ខជន​ជាមួយនឹង Lionel Messi និង Cristiano Ronaldo ក្នុង​ការ​ដណ្តើម​យក​ពាន UEFA Player of the Year ។

កីឡាករ​ខ្សែការពារ​របស់​ក្លិប Liverpool រូប​នេះ​បាន​រួមចំណែក​នាំ​ក្រុម​ហង្ស​ក្រហម​ទៅ​ដល់​ពាន European Cup ដោយ​យកឈ្នះ Tottenham ក្នុង​លទ្ធផល 2-0 ក្នុង​ទីក្រុង Madrid ។ Messi ដែល​ជា Top Scorer នៅ​ក្នុង​ការ​ប្រកួត Champions League បាន​ឈ្នះ​ពាន​ស្បែកជើង​មាស ហើយ​ក៏​បាន​ជួយ​ក្រុម​លើក​ពាន La Liga ទី​១០ នៅ​ក្លិប Barcelona ។ ចំណែកឯ Ronaldo វិញ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​ជើង​ខ្លាំង​បាន​ជួយ​ក្លិប​សេះបង្កង់ Juventus ឱ្យ​បាន​លើក​ពាន Serie A នៅ​រដូវ​កាល​មុន​ក្នុង​ប្រទេស​អ៊ី​តា​លី​ផង​ដែរ ។

ឈ្មោះ​បេក្ខភាព​ត្រូវ​បាន​រើស​ដោយ​ក្រុម​អ្នក​ឱ្យ​ពិន្ទុ ដែល​មាន​គ្រូបង្វឹក​៨០​នាក់​ព្រមទាំង​អ្នកកាសែត​៥៥​នាក់​ផង​ដែរ ។ ពួក​គេ​បាន​ជ្រើសរើស​កីឡាករ​បី​នាក់​ដែល​អ្នក​ទី​មួយ​បាន​៥​ពិន្ទុ អ្នក​ទី​ពីរ​បាន​៣​ពិន្ទុ និង​អ្នក​ទី​បី​បាន​១​ពិន្ទុ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​ដែល​ជាប់​លេខ​៤​គឺ Alisson Becker ខណៈ​ដែល Sadio Mane ជាប់​លេខ​៥ និង Mohamed Salah ជាប់​លេខ​៦ ។ អ្នក​ឈ្នះ​ក្នុង​ការ​យក​ពាន​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២៩ សីហា នេះ ៕

ប្រភព ៖ goal , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ