ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ហើយ​! ជន​រង​គ្រោះជា​នរណា និង​មូល​ហេតុ​នៃការ​ស្លា.ប់​ដោយ​ជើង​ឈរ​ដល់​ការ៉ូ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សព​បុរស​ម្នាក់​ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ក្រោយ​ពី​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ចង​.​ក​នឹង​រន្ទា ប៉ុន្តែ​ជើង​បែរជា​ឈរ​ដល់​ការ៉ូ​នៅ​ក្នុង​អគារ​ការដ្ឋាន​សំណង់​មួយ​នា​ទឹកដី​កាស៊ីណូ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​រសៀល​ម្សិលមិញ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩​នោះ…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សព​បុរស​ម្នាក់​ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ក្រោយ​ពី​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ចង​.​ក​នឹង​រន្ទា ប៉ុន្តែ​ជើង​បែរជា​ឈរ​ដល់​ការ៉ូ​នៅ​ក្នុង​អគារ​ការដ្ឋាន​សំណង់​មួយ​នា​ទឹកដី​កាស៊ីណូ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​រសៀល​ម្សិលមិញ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩​នោះ ពេល​នេះ​ស្គាល់​អត្តសញ្ញាណ​ហើយ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ធី អាង អាយុ​28​ឆ្នាំ ​។

ចំណែក​ស្ត្រី​ឈ្មោះ​ស្រី ថិ​ក អាយុ​56​ឆ្នាំ ជា​ម្តាយ​ជន​រង​គ្រោះ មាន​ទីលំនៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា កូន​របស់​គាត់​ជា​ពលករ​ធ្វើការ​សំណង់​នៅ​ក្រុង​បាងកក ប្រទេស​ថៃ​។​គាត់​បន្ត​ថា ជន​រង​គ្រោះ​បាន​មក​លេង​គាត់ និង​សាច់ញាតិ​កាលពី​ស​ប្តា​ហ៍​មុន ហើយ​បាន​ចាក​ចេញពី​គាត់​ដោយ​ប្រាប់​ថា គេ​ទៅ​ប្រទេស​ថៃ​វិញ​កាលពី​ថ្ងៃ​ទី​12​ខែសីហា ដោយ​មាន​ថវិកា​ជាប់​ខ្លួន​តែ​1​ម៉ឺន​បាតប្រាក់​ថៃ​ប៉ុណ្ណោះ ប៉ុន្តែ​ដឹង​អី​ពេល​ទទួល​ដំណឹង​បែរជា​រឿង​អកុសល​ថា កូន​គាត់​បាន​ចង​.​ក​សម្លាប់​ខ្លួន​ទៅ​វិញ​។

បើ​តាម​សមត្ថកិច្ច​ជំនាញ​ប្រាប់​ថា យោង​តាម​ការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​យ៉ាង​ល្អិតល្អន់​ពី​គ្រូ​ពេទ្យ​បញ្ជាក់​ថា ជន​រង​គ្រោះ​ខាងលើ​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន​។ ដោយ​ពិនិត្យ​ឃើញ​ថា ជាប់​នឹង​ខ្លួន​សព​ជន​រង​គ្រោះ​បាន​បន្សល់​ប្រាក់​តែ​ជាង​100​បាត​ទេ ដែល​ករណី​នេះ ធ្វើ​ឲ្យ​ឱ​ពុក​ម្តាយ​សព​សង្ស័យ​ថា កូន​គាត់​ប្រហែលជា​អស់ប្រាក់​ដោយសារ​តែ​អ្វីមួយ ទើប​គិត​ខ្លី​បញ្ចប់ជីវិត​បែប​នេះ​។

ពួក​គាត់​ក៏​ព្រលយ​សំដី​ថា សង្ស័យ​អស់ប្រាក់​ដោយសារ​ស្រី​ក៏​ថា​បាន ព្រោះ​កូន​គាត់​ពូកែ​ណាស់​ខាង​ញ៉ែ​ស្រី ហើយ​ធ្លាប់​មាន​ប្រពន្ធ​3​នាក់​រួច​ទៅ​ហើយ​ដែរ នេះ​មិន​គិត​ពី​ស្រី​លេងសើច​ផង​។ ប៉ុន្តែ​ដោយសារ​ជីវ​ភាព​ក្រីក្រ​ឱ​ពុក​ម្តាយ និង​សាច់ញាតិ​បង្ខំចិត្ត​បូជាសព​ខាងលើ​នៅ​វត្ត​បា​លិ​លេ​យ្យ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​យក​ធាតុ​ជន​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

គួរ​បញ្ជាក់​ថា ៖ អ្នក​ឃើញ​រឿងហេតុ​មាន​មន្ទិល​ថា មិន​គួរ​សោះ ជើង​ដល់​ការ៉ូ ហេតុ​អ្វី? ផ្អើល​ពេញ​ការដ្ឋាន ។ ​(​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ