ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​យក្ស​ដាច់​ហ្វ្រាំង​…​លេង​ថយក្រោយ​ជិត​៥០០​ម៉ែត្រ​បុក​រះ​យក​តែ​ម្តង​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ធុន​ធំ​ដឹក​ខ្សាច់​ដាច់​ហ្វ្រាំង​ថយក្រោយ​ជិត​៥០០​ម៉ែត្រ បុក​ផ្ទះ​លក់​កង់​ឡាន បណ្តាល​ឲ្យ​ខូច​ផ្នែក​ខាង​មុខ​២​ល្វែង និង​សម្ភារ​មួយ​ចំនួន​នៅ​វេលា​ម៉ោង​ជិត​១០​យប់ ថ្ងៃ​ទី​១៥ ខែសីហា​នេះ តាម​បណ្តោយ​ផ្លូវជាតិ​៥​ស្ថិត​ភូមិ​គោរ​ដ្ឋា​ន…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ធុន​ធំ​ដឹក​ខ្សាច់​ដាច់​ហ្វ្រាំង​ថយក្រោយ​ជិត​៥០០​ម៉ែត្រ បុក​ផ្ទះ​លក់​កង់​ឡាន បណ្តាល​ឲ្យ​ខូច​ផ្នែក​ខាង​មុខ​២​ល្វែង និង​សម្ភារ​មួយ​ចំនួន​នៅ​វេលា​ម៉ោង​ជិត​១០​យប់ ថ្ងៃ​ទី​១៥ ខែសីហា​នេះ តាម​បណ្តោយ​ផ្លូវជាតិ​៥​ស្ថិត​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង គឺ​រថយន្ត​ធុន​ធំ​ប្រភេទ​យី​ឌុ​ប​ហ៊ី​យិ​ន​ដាយ ពាក់​ស្លាក់​លេខ​ព្រះ​សីហ​នុ​3A.5412 បាន​ដឹក​ដីខ្សាច់​ពេញ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដល់​ភ្លើង​ស្ត​ប់​ផ្លូវបំបែក​មុខ​សាលា​ខេត្តបន្ទាយមានជ័យ ហើយ​ឈប់​ពេល​ភ្លើង​បាន​បើក​ឡើង​ចំណ​តទៅ​តែ​ដោយ​រថយន្ត​ដឹក​ដីខ្សាច់​ធ្ងន់ ទើប​រថយន្ត​ថយក្រោយ​ប្រមាណ​ជិត​៥០០​ម៉ែត្រ​ដល់​ភ្លើង​ស្ត​ប់​ខាងត្បូង​ចំណតរថយន្ត បណ្តាល​ថយ​បុក​រះ​ផ្ទះ​នៅ​ផ្នែក​ខាងស្តាំ​ដៃ​២​ល្វែង​ដែល​លក់​កង់​រថយន្ត បុក​ខូចខាត​ផ្នែក​ខាង​មុខ​ផ្ទះ និង​បង្គោល​ភ្លើង​១ និង​ម៉ូតូ​ធុន​វី​វ៉ា​សេរី ឆ្នាំ​២០១៦ ពាក់​ផ្លា​ក់​លេខ​រាជការ បណ្តាល​ឲ្យ​កិន​ខ្ទេច​នៅ​ក្រោម​រថយន្ត និង​ខូច​សម្ភារ​មាន​ម៉ាស៊ីន​ថ្លឹង​កង់​រថយន្ត​១​គ្រឿង ម៉ាស៊ីន​គាស់​សំបក​រថយន្ត​១​គ្រឿង ម៉ាស៊ីន​សប់​កង់​រថយន្ត​១​គ្រឿង ហើយ​ភ្លាម​ៗ​នោះ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន ។

មន្ត្រី​នគរ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង គឺ​បណ្តាល​មក​ពី​រថយន្ត​ដឹក​ខ្សាច់​លើស​ទម្ងន់ ហើយ​បើ​ឡើង​ចំណត​មិន​រួច​ថយក្រោយ​រហូត​ជិត​កន្លះ​គីឡូម៉ែត្រ បណ្តាល​បុក​រះ​ផ្ទះ​២​ល្វែង ដែល​ជា​ផ្ទះ​លក់​សំបក​កង់​រថយន្ត និង​ប៉ះ​កង​រថយន្ត បណ្តាល​ខូចខាត​ផ្ទះ និង​សម្ភារ​ម៉ូតូ​១​គ្រឿង និង​បង្គោល​ភ្លើង ។ ក្រោយ​ពេល​វាស់វែង និង​ពិនិត្យ​ហើយ​ត្រូវ​បានអោយ​រថយន្ត​១​គ្រឿង​ទៀត ផ្ទេរ​ខ្សាច់​ហើយ​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​អនុវត្ត​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ