ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ឆោឡោទាំងយប់​មុខ​ហាង​ម៉ាស្សា​ដោយសារ​ចិន​ម្នាក់​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់​សង្ស័យ​ស្រវឹងស្រា​ដើរ​តាម​ផ្លូវ​ស្រាប់តែ​ខ្យល់​.​គ​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ នៅ​មុខ​ហាង​ម៉ាស្សា​យីហោ​«​ម៉េ​ង ជូ​» ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់​សង្ស័យ​ស្រវឹងស្រា​ដើរ​តាម​ផ្លូវ​ស្រាប់តែ​ខ្យល់​.​គ​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ នៅ​មុខ​ហាង​ម៉ាស្សា​យីហោ​«​ម៉េ​ង ជូ​» ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ផឹកស៊ី​ជាមួយ​មិត្តភក្ដិ​ខ្លួន​នៅ​ជិត​កន្លែង​កើតហេតុ បន្ទាប់​មក​ស្រាប់តែ​ឃើញ​ជនជាតិ​ចិន​ខាងលើ​ដើរ​នៅ​មុខ​ហាង​ម៉ាស្សា​ខាងលើ​ពីរ​ទៅ​បី​បក​បាន​ដួល​ស្លាប់​នៅ​មុខ​ហាង​តែ​ម្ដង ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​បន្ត​ទៀត​ថា ខណៈនោះ​ពេល​ជន​រង​គ្រោះ​ដួល​សន្លប់​ភ្លាម​ៗ ប្រជាពលរដ្ឋ​បាន​ជួយ​ធ្វើ​ចលនា​សង្គ្រោះ​បឋម​ដែរ​តែ​ជា​អកុសល​ជន​រង​គ្រោះ​ខាងលើ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​ចក្ខុ​រាជធានី​ភ្នំពេញ​ដើម្បី​ពិនិត្យ​សព​ខាងលើ​ភ្លាម​ៗ​ផង​ដែរ សព​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ
តម្កល់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ និង​រង់ចាំ​បញ្ជូន​ទៅ​ស្រុក​ចិន​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ