ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​! ជ្រើសរើស​មិត្ត​មិនមែន​ជា​ការ​ផ្សងព្រេង​ដូច​ចាក់​ឆ្នោត​ឡើយ

4 ឆ្នាំ មុន

មនុស្ស​ខ្លះ​គេ​មាន​សន្តាន​ចិត្តល្អ តែ​នៅ​ពេល​ឃើញ​យើង​ប្រព្រឹត្ត​នូវ​អំពើ​ឆ្គាំឆ្គង​អ្វីមួយ គេ​មិន​ហ៊ាន​ប្រាប់​យើង​ទេ ​ព្រោះ​ខ្លាច​យើង​យល់​ខុស​បែរជា​ទៅ​ខឹង​នាំ​ឱ្យ​ល្អក់កករ​នឹង​គ្នា តែ​គេ​អាច​ធ្វើ​ជា​មិត្ត​ល្អ​នឹង​យើង​បាន បើ​គេ​សរសើរ​យើង​ក្នុង​ផ្លូវ​ល្អ ក្នុង​គោលបំណង​ឲ្យ​យើង​មាននូវ​ស្មារតី​វៀរចាក​អំពើ​សៅហ្មង​នោះ​ដោយ​ខ្លួនឯង និង​ប្រាប់​ឱ្យ​យើង​ដឹង​នូវ​កំហុសឆ្គង​ទាន់​ពេលវេលា នាំ​ឱ្យ​បាន​ប្រយោជន៍ ។…

មនុស្ស​ខ្លះ​គេ​មាន​សន្តាន​ចិត្តល្អ តែ​នៅ​ពេល​ឃើញ​យើង​ប្រព្រឹត្ត​នូវ​អំពើ​ឆ្គាំឆ្គង​អ្វីមួយ គេ​មិន​ហ៊ាន​ប្រាប់​យើង​ទេ ​ព្រោះ​ខ្លាច​យើង​យល់​ខុស​បែរជា​ទៅ​ខឹង​នាំ​ឱ្យ​ល្អក់កករ​នឹង​គ្នា តែ​គេ​អាច​ធ្វើ​ជា​មិត្ត​ល្អ​នឹង​យើង​បាន បើ​គេ​សរសើរ​យើង​ក្នុង​ផ្លូវ​ល្អ ក្នុង​គោលបំណង​ឲ្យ​យើង​មាននូវ​ស្មារតី​វៀរចាក​អំពើ​សៅហ្មង​នោះ​ដោយ​ខ្លួនឯង និង​ប្រាប់​ឱ្យ​យើង​ដឹង​នូវ​កំហុសឆ្គង​ទាន់​ពេលវេលា នាំ​ឱ្យ​បាន​ប្រយោជន៍ ។

តាម​ធម្មតា​នៅ​ក្នុង​សង្គម មាន​មនុស្ស​ច្រើន​ប្រភេទ​ណាស់ ប៉ុន្តែ​ការ​ជ្រើសរើស​មិត្ត​មិនមែន​ជា​ការ​ផ្សងព្រេង​ដូច​ចាក់​ឆ្នោត​ទេ គឺ​ត្រូវ​តែ​សិក្សា​អំពី​លក្ខណៈ​របស់​មនុស្ស​ឲ្យ​បាន​ច្បាស់លាស់​ ។

ដូច​ព្រះពុទ្ធ​ជា​កល្យាណមិត្ត​មួយ​ព្រះ​អង្គ​ដ៏​កំពូល​ជាមួយនឹង​ពុទ្ធបរិស័ទ​ទូទៅ ការ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​រហូត​បាន​សម្រេច​ទាំងមូល ដោយ​អាស្រ័យ​ព្រះ​អង្គជា​កល្យាណមិត្ត តាមដាន​ពិនិត្យ​ការ​ប្រព្រឹត្ត​របស់​យើង​រាល់ថ្ងៃ ខុស​ ឬ​ត្រូវ​យ៉ាងណា​ៗ ព្រះ​អង្គ​ហ៊ាន​ជួយ​ថា ចាំជួយ​ប្រាប់ និង​ជួយ​បង្ហាញ​ផ្លូវត្រូវ​ឱ្យ​ដើរ​តាមគន្លង​ព្រះធម៌​ទៀត​ផង ។

មនុស្ស​ល្អ​កម្រ​រកបាន​ណាស់ មនុស្ស​ល្អ​ធ្វើ​អាក្រក់​បាន​ដោយ​លំបាក ប៉ុន្តែ​មនុស្ស​អាក្រក់​ធ្វើបាប​បាន​ដោយ​ងាយ ថែម​ទាំង​មិន​ចេះ​ឆ្អែត​ក្នុង​អំពើ​អបាយ​នោះ​ទៀត​ផង ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ